ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​យ៉ាង​សកម្ម​ប្រចាំ​ភូមិ​ត្រូវ​អស់លក្ខណ៍​ហើយ ក្រោយ​ផ្លោះ​របង​ចូល​សិប្បកម្ម​មួយ​កន្លែង

2 ឆ្នាំ មុន
  • កណ្តាល

លោក​វរសេនីយ៍ លន ច​ន្ថា អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​ស្អាង បាន​ប្រាប់​អោយ​ដឹង​ថា ក្រុម​ចោរលួច​ទាំង​អស់នោះ គឺ​សកម្ម​ខ្លាំង​ណាស់ រឿង

ខេត្តកណ្តាល ៖ លោក​វរសេនីយ៍ លន ច​ន្ថា អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​ស្អាង បាន​ប្រាប់​អោយ​ដឹង​ថា ក្រុម​ចោរលួច​ទាំង​អស់នោះ គឺ​សកម្ម​ខ្លាំង​ណាស់ រឿង​លួច លុះ​ពេល​បង្ក្រាប​បាន ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្អាង​ភ្នំ មានការ​ត្រេកអរ​យ៉ាង​ខ្លាំង ក្រោយ​ពេល​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ និង​រួច​រត់គេច​ខ្លួន​ម្នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ នៅ​ចំណុច​សិប្បកម្ម​ផលិត​ឥដ្ឋ​ស៊ីម៉ង់​ឈ្មោះ​ស៊ី​ន ស៊ឹង ស្ថិត​នៅ​ក្នុងភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។

ជនសង្ស័យ​ទាំង​០៣​នាក់​នោះ​រួម​មាន ៖ ទី​១- ឈ្មោះ ឡុ​ង ឡាយ ហៅ​ឡៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទី​២- ឈ្មោះ ស វិចិត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទី​៣- ឈ្មោះ យ៉ាង យុទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។

លោក​អធិការរង​បាន​បញ្ជាក់​ទៀត​ថា នៅ​វេលា​ម៉ោង​កើតហេតុ ជនសង្ស័យ​ឈ្មោះ​ឡុ​ង ឡាយ ឈ្មោះ​ស វិចិត្រ ឈ្មោះ​យ៉ា​ន យុទ្ធ និង​ឈ្មោះ​ឆាយ ផ​ល្លី បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​ទៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ស៊ីម៉ង់​ឈ្មោះ​ស៊ិ​ន ស៊ី​ង ហើយ​ក៏​បាន​លួច​ដែក​ធ្វើ​ពុម្ព​ផលិត​ឥដ្ឋ​ស៊ីម៉ង់​តិ៍​ចំនួន​០៧​ផ្ទាំង ដើម្បី​យក​ទៅ​លក់​បាត់​។ លុះ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១០​ព្រឹក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្អាង​ភ្នំ ក៏​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឡុ​ង ឡាយ ឈ្មោះ​ស វិចិត្រ និង​ឈ្មោះ​យ៉ាង យុទ្ធ បាន​នាំ​ខ្លួន​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​បាន​សារភាព​ថា «​ពិតជា​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ស៊ីម៉ង់​តិ៍​ឈ្មោះ ស៊ិ​ន ស៊ី​ង និង​បាន​លួច​ដែក​ពុម្ព​ចំនួន​០៧​ផ្ទាំង​នោះ​ពិតប្រាកដ​មែន​»​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ