ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ម៉ូតូ​ទឹក​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ សម្រាប់​ស៊ី​ហ្គេ​ម​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ណុះ ស្លេះ ប្រមុខ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​អះអាង​ថា សហព័ន្ធ​បាន​

រាជធានី​ភ្នំពេញ ៖ លោក ណុះ ស្លេះ ប្រមុខ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​អះអាង​ថា សហព័ន្ធ​បាន​ត្រៀមខ្លួន​ប្រកបដោយ​ភាព​ជឿជាក់​ទាំង​ការ​រៀបចំ​និង​ដណ្តើម​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​។

លោក​ណុះ ស្លេះ បាន​បញ្ជាក់​ថា កា​រៀបចំ​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​អាស៊ី​អាគ្នេយ៍ និង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​នេះ​អាច​និយាយ​បាន​ថា សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កាន់តែ​មានបទពិសោធន៍ និង​ជំនឿ​ចិត្ត​ខ្ពស់ ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម នា​ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។

លោក​ប្រធាន​សហព័ន្ធ​បន្ថែម​ថា ការ​រៀបចំ​ជើងឯក​អាស៊ី​អាគ្នេយ៍​កន្លង​ទៅ​មានការ​ខ្វះខាត​ខ្លះ​ៗ​ដូច្នេះ​សហព័ន្ធ​បាន​យក​កីឡា​ជាតិ​នេះ​មក​ធ្វើការ​កែ​លម្អ​ដូច​ជា​ការ​រៀបចំ​របស់​មន្ត្រី​បច្ចេកទេស ការ​ចុះ​ឈ្មោះ ការ​ទំនាក់ទំនង ការ​ទទួលភ្ញៀវ និង​ការ​រៀបចំ​ទីលាន​សម្ភារ​បច្ចេកទេស​ឱ្យ​ប្រសើរ​ជាង​មុន ។

លោក​បន្ត​ថា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ ការ​រៀបចំ​មាន​លំនាំ​ដូច​ស៊ី​ហ្គេ​ម ដោយ​សហព័ន្ធ​បាន​ដាក់​អាជ្ញាកណ្តាល ចៅក្រម និង​មន្ត្រី​បច្ចេកទេស​សរុប​ចំនួន​៣៥​នាក់​សុទ្ធ​សឹង​ជា​មន្ត្រី​ជំនាញ​ធ្លាប់​មានបទពិសោធន៍​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​និង​អន្តរជាតិ ។ ចំណុច​មួយ​សហព័ន្ធ​ក៏​ត្រូវការ​ចៅក្រម​អន្តរជាតិ​ដើម្បី​ចូលរួម​សម្រេច​កាត់សេចក្តី​ការ​ប្រកួត ពីព្រោះ​យើង​មិន​អាច​ប្រើ​ចៅក្រម​ប្រទេស​ក្នុង​តំបន់​នោះ​ទេ ជៀសវាង​មានការ​រិះគន់ ឬ​ក៏​លំអៀង​។

ក្រៅពី​ពង្រឹង​លើ​ការ​រៀបចំ និង​មន្ត្រី​បច្ចេកទេស សហព័ន្ធ​ក៏​បាន​ត្រៀម​អត្ត​ព​លិ​ក​ប្រកបដោយ​សក្តានុពល​រួច​ជា​ស្រេច​ត្រៀម​ដណ្តើម​មេដាយ​ជូន​កម្ពុជា​ដែល​ពួក​គេ​កំពុងធ្វើការ​ហ្វឹកហាត់​នៅ​ក្លិប Flamingo ប្រទេស​ថៃ ដោយ​ទទួល​បានការ​ឧបត្ថម្ភ​ទាំងស្រុង ពី​លោក Karl Heinrich Knauf ។ កីឡាករ​ទាំងនោះ មាន​ដូច​ជា កីឡាករ សាលី អ៊ូ​ម៉ើ​ត​, មីន មូ​ស្តា​ន់​, មីន អូ​ស្មាន់​, កៃ វ៉ា​ន់​ស៊ី​ដែន និង​សាលី ហ្វី​លី​នដែល​សុទ្ធ​សឹង​ជា​កីឡាករ​លំដាប់​ពិភពលោក​និង​មាន​កីឡាករ​លំដាប់​ជាតិ​៤ ទៅ​៥​នាក់​ទៀត
សម្រាប់​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា ។ ចំពោះ​បញ្ហា​ប្រឈម​ក៏​មាន​ខ្លះ​ៗ​ដែរ នោះ​គឺ ទី​១ ផ្នែក​ក្រុម​ជាង ដោយ​យើង​មិន​អាច​យក​ក្រុម​ជាង​ក្នុង​តំបន់​អាស៊ាន​បាន​ទេ គឺ​ត្រូវការ​យក​ពី​អា​មេ​រិ​ក អូស្ត្រាលី អូ​ទ្រី​ស​ជាដើម និង​ទី​២ ម៉ូតូ​ទឹក​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២២​នេះ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​ដាក់​មន្ត្រី​បច្ចេកទេស និង​អាជ្ញាកណ្តាល ចៅក្រម សរុប​៣៥​នាក់​សម្រាប់​រៀបចំ ។ ដោយឡែក​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នា​ឆ្នាំ​២០២៣ សហព័ន្ធ​អាច​ត្រៀម​លើស​ពី​៣៥​នាក់​តាម​ភាព​ជាក់ស្តែង ក្នុង​នោះ យើង​ត្រូវការ​ចៅក្រម​អន្តរជាតិ​១​រូប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ