សហព័ន្ធកង់រកឃើញចំណុចខ្សោយ-ខ្លាំងពេលប្រកួតក្នុងកីឡាជាតិ
- សៀមរាប
ខេត្តសៀមរាប ៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់ការប្រកួតកីឡាជាតិ លើកទី៣ ដោយ
ខេត្តសៀមរាប ៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់ការប្រកួតកីឡាជាតិ លើកទី៣ ដោយ
ខេត្តសៀមរាប ៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់ការប្រកួតកីឡាជាតិ លើកទី៣ ដោយជោគជ័យ ដែលកម្មវិធីប្រកួត បានដំណើរការអស់ការរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។
តាមរបាយការណ៍របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួត និងរកឃើញជើងឯកទាំង៧វិញ្ញាសា សហព័ន្ធសន្និដ្ឋានបាននូវចំណុចខ្លាំង និងចំណុចខ្សោយដូចខាងក្រោម៖
១-ចំណុចខ្លាំង៖ ក្រុមការងាររៀបចំ បានសហការគ្នាគ្រប់អនុគណៈកម្មការទាំងអស់ ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងក្រុមការងារសង្គ្រោះផងដែរ ដើម្បីធ្វើឲ្យការងារ និងការប្រកួតមានភាពរលូននិងសុខសុវត្ថិភាព ។ កីឡាករនិងគណៈកម្មការទូទៅទាំងអស់ គោរពនូវវិន័យ និងមានការប្រាស្រ័យទាក់ទងគ្នាល្អប្រសើរ។ ដំណើរនៃការរៀបចំ មានភាពស៊ីសង្វាក់គ្នា ដែលបង្ហាញអំពីជំនាញច្បាស់លាស់ នៃក្រុមការងារនីមួយៗ។
២-ចំណុចខ្សោយ៖ ក្រុមកីឡាករចូលរួមប្រកួតមានចំនួនតិច ដែលមានការលំបាកក្នុងការរៀបចំឲ្យបានតាមស្តង់ដារបច្ចេកទេស ។ វិញ្ញាសាប្រកួត មានចំនួនតិច បើធៀបនឹងវិញ្ញាសា ដែលសហព័ន្ធបានត្រៀមរៀបចំ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។
តាមរបាយការណ៍ដដែលបានបង្ហាញថា ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ ជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករទាំងអស់ ដែលបានចូលរួម ជាពិសេសជាការវាស់ស្ទង់ពីសមត្ថភាពរបស់ក្រុមគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
ចែករំលែកព័តមាននេះ