ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញអស់ហើយ! ស.ពក្មេង៤​នាក់​ចុះ​រាវ​លៀស​ ជួប​គ្រោះអកុ​សលស្លា.ប់ និង​បា.ត់ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ​៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​

ខេត្តកណ្ដាល ​៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វាលស្រែ​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ​បន្ទាប់​ពី​ក្មេង​ៗ​ប្រុស​ស្រី​ចំនួន​៤​នាក់​នាំ​គ្នា​ចុះ​រាវ​លៀស​យក​ទៅ​ធ្វើ​ម្ហូប ​និង​ងូតទឹក​លេង​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង​ជម្រៅ​ប្រមាណ​៥​ទៅ​៦​ម៉ែត្រ ប៉ុន្តែ​ជា​អកុសល​បាន​ល.ង់ទឹក​ស្លា.ប់​ទាំងអស់​គ្នា​តែ​ម្ដង​។

ក្មេង​ៗ​ដែល​ជួ​ប​គ្រោះ​អកុសល​ដល់​ស្លា.ប់​​ខាងលើ​នោះ​​រួម​មាន ១-​ឈ្មោះ នី ស្រី​ណា​ក់​ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ២-​ឈ្មោះ នី ស្រី ណា អាយុ​១៣​ឆ្នាំ គឺជា​បងប្អូន​ភ្លោះ​នឹង​គ្នា ​៣-​ឈ្មោះ​ថា​ន គី​មយ៉ាង ភេទប្រុស អាយុ​១១​ឆ្នាំ​និង​៤-​ឈ្មោះ​ថា​ន ថា​នុ​ក ភេទប្រុស អាយុ​៩​ឆ្នាំ គឺជា​បងប្អូន​បង្កើត​និង​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​កើតហេតុ​នោះ​ក្មេង​ៗ​ទាំង​៤​នាក់​បាន​នាំ​គ្នា​ដើរ​ចេញពីផ្ទះ​ទៅ​ចុះ​រាវ​លៀស​យក​ទៅ​ធ្វើ​ម្ហូប​និង​ងូតទឹក​លេង នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​ខាងលើ​ដើម្បី​យក​ទៅ​បរិភោគ ក្រោយមក​ក៏ជួប​​គ្រោះ​អកុសល​ល.ង់ទឹក​បា.ត់​ខ្លួន​ទាំង​៤​នាក់​តែ​ម្ដង ។ ​បន្ទាប់​ពី​មាន​ហេតុការណ៍​បែប​នេះកើតឡើង ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក្រុម​គ្រួសារ​ និង​អ្នក​ភូមិ​ ព្រមទាំង​កម្លាំង​សមត្ថកិច្ច​ស្រុក​អង្គស្នួល ​រួម​មាន​គឺ​នគរបាល​កងរាជអាវុធហត្ថ យោធា​សឹក​ស្រុក​អង្គស្នួល និង​កម្លាំង​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រាប់​ដោយ​ឧបករណ៍​មុជទឹក​បាន​ចុះ​ទៅ​អន្តរាគមន៍​រាវរក​ភ្លាម​ៗ ។

នគរបាល​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោងជាង​៤​ល្ងាច​ថ្ងៃ​ដដែល​បាន​រក​ឃើញ​សាកស.ព​ក្មេង​ស្រី​ភ្លោះ​២​នាក់ ចំណែក​ក្មេង​ប្រុស​២​នាក់​ទៀត​នៅ​បា.ត់​ខ្លួន​ ។ ​បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ខាងលើ​បាន​បាន​បន្ត​រាវរក​រហូត​ដល់​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ថ្ងៃ​ដដែល​ ទើប​រក​ឃើញ​ស.ព​ក្មេង​ប្រុស​ម្នាក់​ថែម​ទៀត ចំណែក​ម្នាក់​ទៀត​នៅ​បន្ត​បា.ត់​ខ្លួន ។

​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា រីឯ​ក្រុម​គ្រួសារ​ក្មេង​ប្រុស ស្រី​រង​គ្រោះ​បាន​ធ្វើ​ពិធី​បន់ស្រន់​អុជ​ធូប​ដាក់​ផ្លែ​ឈើ​សែនព្រេន​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដើម្បី​ឲ្យ​បាន​ឆាប់​ឃើញ​ស.ព​កូន ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​បាន​រាវរក​ទាំង​យប់​ ​រហូត​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​ជិត​ភ្លឺ​​​ថ្ងៃ​ទី​៣០ វិច្ឆិកា ទើប​រក​ឃើញ​ម្នាក់​ទៀត​សរុប​៤​នាក់ ហើយ​ប្រតិបត្តិការ​រាវរក​ត្រូវ​បាន​បិទ​បញ្ចប់ និង​បាន​ប្រគល់​ស.ព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

ជនរងគ្រោះ​ដែល​បាត់បង់ជីវិត​ទាំង​​​៤​នាក់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ