ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​សណ្ឋាគារ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​សណ្ឋាគារ​នៅ​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​គ្នា​កាន់តែ​តានតឹង ខណៈ​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​ថ្មី​ៗ​បាន​កើន​រហូត​ដល់​១៩% ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​តិច​ជាង​នេះ ។

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​សណ្ឋាគារ​នៅ​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​គ្នា​កាន់តែ​តានតឹង ខណៈ​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​ថ្មី​ៗ​បាន​កើន​រហូត​ដល់​១៩% ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​តិច​ជាង​នេះ ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ថា ចំនួន​សណ្ឋាគារ​ថ្មី​ៗ និង​ការ​ពង្រីក​សណ្ឋាគារ​បន្ថែម​បាន​កើនឡើង​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង ព្រោះ​ចំនួន​មក​ដល់​របស់​ភ្ញៀវ​មិន​កើន​គំហុក​ដូច​គ្នា​នឹង​ចរន្ត​នៃ​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​ថ្មី​ៗ​ឡើយ ។ លោក​បន្ត​ថា ៖ « ក្នុង​ស្ថានភាព​បែប​នេះ បាន​ធ្វើ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ខ្លះ​ពង្រីក​ការ​លក់​បន្ទប់​សណ្ឋាគារ​របស់​ខ្លួន​ដល់​ក្រៅប្រទេស ដោយសារ​ទីផ្សារ​របស់​យើង​តូច ហេតុនេះ អ្នក​គ្មាន​បណ្តាញ​ទីផ្សារ ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា » ។ លោក​បន្ត​ថា ៖ « វា​ជា​ការ​បារម្ភ​មួយ​សម្រាប់​អ្នកមាន​ធនធាន​តិច អ្នក​គ្មាន​បណ្តាញ​គ្រប់គ្រាន់ និង​ការ​ប្រកួតប្រជែង​គ្មាន​តម្លាភាព​ទាំង​ក្នុង និង​ក្រៅប្រទេស » ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​រក​ឃើញ​ថា នៅ​ខេត្តសៀមរាប​មាន​ចំនួន​សណ្ឋាគារ និង​ការ​វិនិយោគ​សណ្ឋាគារ​ថ្មី​ៗ​ច្រើន​ជាងគេ ។ ជាក់ស្តែង ខេត្ត​នេះ​មាន​សណ្ឋាគារ​ចំនួន​៥៦៨ និង​បន្ទប់​សរុប​២៣.០៤១​បន្ទប់​, រាជធានី​ភ្នំពេញ មាន​សណ្ឋាគារ​ចំនួន​៣៤៨ និង​បន្ទប់​សរុប​១៦.៣៧០​បន្ទប់​, ខេត្ត​ព្រះ​សីហ​នុ មាន​សណ្ឋាគារ​ចំនួន​១៦០ និង​មាន​បន្ទប់​សរុប​៥.៤៦២​បន្ទប់ និង​ខេត្តបាត់ដំបង មាន​សណ្ឋាគារ​ចំនួន​៤៩ និង​មាន​បន្ទប់​សរុប​១.៧៦០​បន្ទប់ ៕