ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​ដ៏​ធំ​បំផុត​លើ​ពិភពលោក​បាន​​ផ្ទុះ​ជា​លើក​ដំបូង​នៅ​រដ្ឋ Hawaii

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ភ្នំភ្លើង​សកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ឈ្មោះ Mauna Loa បាន​ផ្ទុះ​ជា​លើក​ដំបូង​

សហរដ្ឋអាមេរិក ៖ ភ្នំភ្លើង​សកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ឈ្មោះ Mauna Loa បាន​ផ្ទុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត ៤០​ឆ្នាំ​នៅ​រដ្ឋ Hawaii​។

ការ​ហូ​ក​ម្អែ​របស់​វា​ភាគច្រើន​គឺ​នៅ​លើ​កំពូលភ្នំ ប៉ុន្តែ​ប្រជាជន​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ប្រុង​ប្រយ័ត្ន និង​មានការ​ព្រមាន​មុន​នេះ​អំពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ផេះ​មក​។

ស្ថាប័ន​សេវាកម្ម​ភូគព្ភសាស្ត្រ​អា​មេ​រិ​ក (USGS) បាន​និយាយ​ថា ស្ថានភាព​អាច​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។

មន្ត្រី​សង្គ្រោះ​បន្ទាន់​បាន​និយាយ​ថា មិន​មានការ​ជម្លៀស​ប្រជាជន​ចេញ​នោះ​ទេ ហើយ​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ទំនងជា​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​នៅ​ក្នុង​ដំណាក់កាល​នេះ​។

ភ្នំភ្លើង Mauna Loa ដែល​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំភ្លើង Hawaii មាន​កម្ពស់ ៤.១៦៩​ម៉ែត្រ និង​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៥.១៧៩​គីឡូ​ម៉ែត្រការ៉េ​។

វា​បាន​ផ្ទុះ​ជា​លើក​ដំបូង​នៅ​ម៉ោង ២៣:៣០​នាទី កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ​។ ការ​ផ្ទុះ​កើតឡើង​បន្ទាប់​ពី​មានការ​ព្រមាន បន្ទាប់​ពី​មានការ​រញ្ជួយ​ដី​នា​ពេល​ថ្មី​ៗ​នៅ​ក្នុង​តំបន់​។

សូម​បញ្ជាក់​ថា បើ​យោង​តាម​ស្ថាប័ន​សេវាកម្ម​ភូគព្ភសាស្ត្រ​អា​មេ​រិ​ក ភ្នំភ្លើង Mauna Loa បាន​ផ្ទុះ​ចំនួន ៣៣​ដង​ចាប់តាំងពី​ឆ្នាំ ១៨៤៣​។ ការ​ផ្ទុះ​លើក​មុន​ក្នុង​ឆ្នាំ ១៩៨៤ បណ្តាល​ឱ្យ​ក​ម្អែ​របស់​វា​ហូរ​ចំងាយ ៥​ម៉ា​យ​ពី​ទីក្រុង Hilo ដែល​ជា​ក្រុងមាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​នៃ​កោះ Hawaii៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ