ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តពេទ្យបង្កភាពរញ៉េរញ៉ៃលើដងផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​អាទិភាព​ខ្លះ​ពិសេស​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​កំពុង​តែ​បង្ក​ភាពរ​ញ៉េ​ររ​ញ៉ៃ​តាម​ដងផ្លូវ ដោយពេល​ខ្លះ​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​។ មក​ដល់​ពេល​នេះ រថយន្ត​ដែល​មាន​អាទិភាព​បំផុត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មាន​បី​ប្រភេទ​ដែល​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​សង្គ្រោះ​បន្ទាន់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​អាទិភាព​ខ្លះ​ពិសេស​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​កំពុង​តែ​បង្ក​ភាពរ​ញ៉េ​ររ​ញ៉ៃ​តាម​ដងផ្លូវ ដោយពេល​ខ្លះ​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​។

មក​ដល់​ពេល​នេះ រថយន្ត​ដែល​មាន​អាទិភាព​បំផុត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មាន​បី​ប្រភេទ​ដែល​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​សង្គ្រោះ​បន្ទាន់ និង​រថយន្ត​ដឹក​ថ្នាក់ដឹកនាំ​។​ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា រថយន្ត​ទាំងនេះ​មាន​អាទិភាព​រហូត​នៅ​ពេល​បើកបរ​នោះ​ទេ គឺ​ទាល់តែ​មាន​បទបញ្ជា និង​បេសកកម្ម​ច្បាស់លាស់​ណាស់​។

រូបតំណាង

រថយន្ត​សង្គ្រោះ​បន្ទាន់​វិញ គឺ​ត្រូវ​តែ​ពង្រឹង​ឲ្យ​បាន​មែនទែន​ពីព្រោះ​នៅ​ពេល​នេះ រថយន្ត​ទាំងនេះ គឺ​មាន​ច្រើន​ទាំង​នៅ​តាម​មន្ទីរពេទ្យ មណ្ឌល​សុខភាព​ខ្លះ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ គឺ​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​នេះ​ប្រចាំ​ជា​ច្រើន​កន្លែង ហើយ​នៅ​តាម​គ្លីនិក និង​មន្ទីរពេទ្យ​ឯកជន​ខ្លះ​ក៏​មាន​ផង​ដែរ​។

ដូច្នេះ​គួរតែ​មានការ​យកចិត្តទុកដាក់​គ្រប់គ្រង និង​រឹត​បន្តឹង​ក្រុម​អ្នកបើកបរ និង​គ្រប់គ្រង​រថយន្ត​សង្គ្រោះ​បន្ទាន់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស គឺ​ការ​ប្រើប្រាស់ សំឡេង និង​ភ្លើង​សញ្ញា​សុំ​ផ្លូវ​សកម្មភាព​ប្រសេចប្រសាច ដោយពេល​ខ្លះ​ពួក​គេ​ជូន​អ្នកជំងឺ​ដល់​មន្ទីរពេទ្យ​ហើយ​ដាក់​អ្នកជំងឺ​ចុះ​ដោយ​សុវត្ថិភាព​ហើយ ពេល​ត្រឡប់​ទៅ​វិញ ពួក​គេ​នៅ​តែ​បន្ត​បើកភ្លើង និង​សឺ​រ៉ែ​ន​សុំ​ផ្លូវ ហើយ​ប្រការ​ដែល​ហួសចិត្ត​ថែម​ទៀត​នោះ ប៉ុន្មាន​ថ្ងៃមុន​នេះ ពួក​គេ​សណ្តោង​គ្នា​ទៅ​ជួសជុល​សោះ​ក៏​អ្នកបើកបរ​ប្រើប្រាស់​សិទ្ធិ​អាទិភាព​របស់​ខ្លួន​សុំ​ផ្លូវ ខណៈ​ដែល​ស្ថានភាព​ចរាចរណ៍​ល​កំពុង​តែ​កកស្ទះ​ក៏​ដោយ​ចុះ​។

ក្រៅពី​នោះ គឺ​ក៏​នៅ​តែ​មាន​បាតុភាព​ដណ្តើម​អ្នក​រង​គ្រោះ​ដូច​ជា ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​ពេល​ខ្លះ​នៅ​ពេល​ដែល​ទៅ​ដល់​កន្លែង​កើតហេតុ អ្នក​រង​គ្រោះ​នោះ​របួស​ធ្ងន់ធ្ងរ បើ​ទោះបីជា​ពួក​គេ​នៅ​មាន​ដង្ហើម ហើយ​អាច​នឹង​សង្គ្រោះ​ក៏​ពួក​គេ​សុខចិត្ត​ត្រឡប់​មក​វិញ ដោយ​មិន​ដឹក​អ្នក​រង​គ្រោះ​ទៅ​រក​សេវា​សង្គ្រោះ​បន្ទាន់​ឡើយ ដោយ​សុខចិត្ត អោយ​អ្នក​រង​របួស​នៅ​លើ​ទ្រូងផ្លូវ​ដង្ហោយហៅ​ជំនួយ ពេល​ខ្លះ​រហូត​ដល់​ដាច់ខ្យល់​ក៏​មាន​។

រីឯ​ក្រុម​អ្នកបើកបរ​ដឹក​ថ្នាក់ដឹកនាំ ក៏​ជា​រឿង​មួយ​ដែល​គួរតែ​គ្រប់គ្រង​នឹង​ត្រួតពិនិត្យ​ផង​ដែរ ពីព្រោះ​នៅ​ពេល​នេះ​មិនដឹង​ជា រថយន្ត​ក្បួន​ថ្នាក់ដឹកនាំ​ណាខ្លះ​ទេ គឺ​មាន​ច្រើន ហើយ​ទោះបីជា​ស្ថានភាព​ចរាចរណ៍​កកស្ទះ​យ៉ាងណា​ក៏​ដោយ ពេល​ខ្លះ ដូច​ជា មិន​មាន​ថ្នាក់ដឹកនាំ​នៅ​ខាងក្នុង​ទេ គឺ​មាន​តែ​អ្នកបើកបរ ប៉ុន្តែ​ស៊ី​ផ្លេ ប៉េ​ប​ប៉ប​អម​ដោយ​ភ្លើង​ភ្លឹបភ្លែត គួរ​ឲ្យ​ទើសភ្នែក​មែនទែន​។

ពេល​ខ្លះ អ្នក​ដែល​នៅ​ក្នុង​រថយន្ត​ទាំង​អស់នោះ គឺ​មិនមែន​ជា​ថ្នាក់ដឹកនាំ​អ្វី​នោះ​ទេ គ្រាន់តែ​ជា​អ្នក​ដែល​មាន​ប្រាក់​ក៏​ពួក​គេ​មាន​សិទ្ធិ​ប្រើប្រាស់​អំណាច​ប្រាក់​កាស​របស់​ពួក​គេ​ប្រើ​រថយន្ត​ទាំងនេះ​ដោយ​មាន​ទាំង​ម៉ូតូ​សមត្ថកិច្ច​បន្លឺ​សំឡេង​សូរ​សព្វ ឬ​ភ្លើង​សញ្ញា​បើកផ្លូវ​ផង​ដែរ​។

កន្លង​មក ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក​ថ្នាក់ដឹកនាំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ម្តង​ជា​ពីរ​ដង​ហើយ​ថា ថ្នាក់ដឹកនាំ​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​រថយន្ត​សឺ​រ៉ែ​ន គឺ​មាន​តែ​បី​ថ្នាក់​ទេ នៅ​ក្នុង​ពេល​បំពេញ​បេស​កម្ម គឺ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​សភា និង​នាយ​ន​រដ្ឋមន្ត្រី ក្រៅពី​នោះ គឺ​គ្មាន​សិទ្ធិ​នោះ​ទេ​។
អង្គភាព​ដែល​គ្រប់គ្រង​រថយន្ត​ទាំង​អស់នេះ គួរ​ពង្រឹង​ក្រឹត្យក្រម និង​ក្រឹត្យ​វិន័យ​ក្រុម​អ្នកបើកបរ និង​គ្រប់គ្រង​រថយន្ត​ទាំងនេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​។

នៅ​ពេល​នេះ ភាព​មិន​សមរម្យ​នៃ​រថយន្ត​ពន្លត់​អគ្គិភ័យ​ហាក់​មិនសូវ​មាន​ទេ ហើយ​គេ​ឃើញ​រថយន្ត​ប្រភេទ​នេះ​ចេញ តែ​នៅ​ពេល​មាន​បេស​សកម្ម​សង្គ្រោះ​ប៉ុណ្ណោះ ហើយ​ការ​បើកបរ​ក៏​ហាក់​មានការ​ទទួលខុសត្រូវ​ប្រសើរ​ជាង​ពី​ពេល​មុន ប៉ុន្តែ​ក៏​ត្រូវ​តែ​ក្រើនរំលឹក​អំពី​បញ្ហា​ខាងលើ​ឲ្យ​បានជា​ប្រចាំ​ផង​ដែរ​។

មក​ដល់​ពេល​នេះ​បើ​ទោះបីជា​មិន​បាន​១០០ ភាគរយ​ក៏​ដោយ​ក៏​មហាជន មានការ​យល់​ដឹង និង​គោរព​សិទ្ធិ​អ​ទិ​ភាព​របស់​រថយន្ត​បី​ប្រភេទ​បំផុត ប៉ុន្តែ​ទន្ទឹម​នឹង​ការ​គោរព​នេះ​អ្នក​ដែល​បើកបរ​រថយន្ត​ទាំងនេះ​ក៏​ត្រូវ​តែ​គោរព​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផង​ដែរ ដើម្បី​ឲ្យ​សម​តម្លៃ​ដែល​គេ​គោរព​ផង​ដែរ​។

ច្នេះ​យើង​សង្ឃឹមថា អ្នកគ្រប់គ្រង​នៅ​តាម អង្គភាព​ដែល​ពាក់ព័ន្ធ​ដែល​មាន​រថយន្ត​ទាំង​អស់នេះ​គ្រប់គ្រង សូមកុំ​ភ្លេច​ពង្រឹង​ក្រឹត្យក្រម និង​ក្រឹត្យ​វិន័យ​របស់ អង្គភាព​ក៏​ដោយ​ជា​ច្បាប់​ចរាចរណ៍​ឲ្យ​ពួក​គេ​ឲ្យ​បាន​ញឹកញាប់ ហើយ​ពង្រឹង​ការ​អនុវត្ត​ផង បើ​មិន​ដូច្នេះ​ទេវា​អាក្រក់​មើល​ណាស់​ពីព្រោះ​កម្ពុជា​នៅ​ពេល​នេះ​មិនមែន​កម្ពុជា នៅ​មុន​ចុងឆ្នាំ​១៩៩៨ ដែល​មិន​ទាន់​មាន​សន្តិភាព​ពេញ​បរិបូរណ៍​នោះ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ