ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​-​ព័រ​ទុ​យ​ហ្គា​ល់​ដឹក​ដៃ​គ្នា រួម​ដំណើរ​ជាមួយ​បារាំង​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

1 ឆ្នាំ មុន

កា​តា ៖ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា ពោល​គឺ​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រុមបាល់ទាត់​ជម្រើស​​

កា​តា ៖ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា ពោល​គឺ​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល និង​ព័រ​ទុ​យ​ហ្គា​ល់ រួម​ដំណើរ​ជាមួយ​គ្នា ដើម្បី​ក្លាយជា​ក្រុម​ទី​២ និង​ទី​៣ បន្ទាប់​ពី​បារាំង ដែល​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​ស្វ័យប្រវត្តិ នៅ​ត្រឹម​ការ​ប្រកួត​ជុំ​ទី​២ វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។

ក្រុម​សាំ​បា​ប្រេ​ស៊ី​ល បាន​យកឈ្នះ​លើ​ក្រុម​កាកបាទ​ស​ស្វី​ស​យ៉ាង​តានតឹង​បំផុត ដោយ​លទ្ធផល ១-០ នៅ​ឯ​កីឡដ្ឋាន Stadium 974 ដែល​ជា​ការ​ប្រកួត​ជុំ​ទី​២ នៅ​ក្នុង​ពូ​ល G សម្រេច​បាន​ដោយ​ខ្សែបម្រើ​ការពារ Casemiro នៅ​នាទី​៨៣ ហើយ​១​គ្រាប់​នេះ បាន​ធានា​ឱ្យ​ប្រេ​ស៊ី​ល ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ជើងឯក World Cup ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ ពោល​គឺ​៥​សម័យកាល កក់​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​ស្វ័​យ​ប្រ​វ​តិ្ត​។

នៅ​ក្នុង​ពូ​ល​ជាមួយ​គ្នា​នេះ កា​មេ​រូ​ន បាន​បញ្ចប់​ទៅ​ដោយ​បាន​ត្រឹម​ស្មើគ្នា​ជាមួយនឹង​ឥន្ទ្រី​ស៊ែ​ប នៅ​ក្នុង​លទ្ធផល ៣-៣ ជាមួយនឹង​ការ​រក​គ្រាប់​បាល់​វាយបក​ប្រដេញ​គ្នា​យ៉ាង​ជក់ចិត្ត​បំផុត​។ នៅ​ក្នុង​ពូ​ល​នេះ ប្រេ​ស៊ី​ល​កាន់កាប់​កំពូល​តារាង​មាន​៦​ពិន្ទុ ស្រប​ពេល​ដែល​ការ​ប្រកួត​ជុំ​ទី​៣ នឹង​សម្រេច​១​ក្រុម​ទៀត រួម​ដំណើរ​ជាមួយ​ប្រេ​ស៊ី​ល ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ខណៈ​ស្វី​ស​ឈរ​នៅ​លេខ​២ មាន​៣​ពិន្ទុ ហើយ​កា​មេ​រូ​ន និង​ស៊ែ​ប​មាន​១​ពិន្ទុ​ដូច​គ្នា​។

ដោយឡែក ក្រឡេក​ទៅ​កាន់ការ​ប្រកួត​ក្នុង​ពូ​ល H វិញ ក្រុម​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់ ក៏​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​អ្នកប្រមាញ់​ទិសទក្សិណ​អ៊ុយ​រ៉ា​ហ្គា​យ ដោយ​លទ្ធផល ២-០ នៅ​ឯ​កីឡដ្ឋាន Lusail Iconic​។ ខ្សែបម្រើ Bruno Fernandes គឺជា​អ្នករក​គ្រាប់​ជ័យជម្នះ​សម្រាប់​ក្រុម​របស់​លោក Fernando Santos​។

ចំណែកឯ​ការ​ប្រកួត​១​គូ​ទៀត នៅ​ក្នុង​ពូ​ល​ជាមួយ​គ្នា​នេះ ក្រុម​ខ្លា​កំណាច​អាស៊ី​កូរ៉េ​ខាងត្បូង រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ទ័ព​ផ្កាយ​ខ្មៅ​ហ្គា​ណា យ៉ាង​សោកស្តាយ​បំផុត ដោយ​លទ្ធផល ៣-២ នៅ​ក្នុង​ការ​ប្រកួត​មានការ​សម្រុក និង​មាន​គ្រាប់​វាយបក​គ្នា​យ៉ាង​ជក់ចិត្ត​ដិតអារម្មណ៍​។ នៅ​ក្នុង​ពូ​ល​នេះ ព័រ​ទុ​យ​ហ្គា​ល់​ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ រីឯ​ហ្គា​ណា​ឈរ​នៅ​លេខ​២ មាន​៣​ពិន្ទុ ចំណែកឯ​កូរ៉េ​ខាងត្បូង និង​អ៊ុយ​រ៉ា​ហ្គា​យ​មាន​១​ពិន្ទុ​។ ដូច្នេះ​មាន​ន័យ​ថា ការ​ប្រកួត​ជុំ​ទី​៣ នឹង​សេចក្តី​រក​១​ក្រុម​ទៀត រួម​ដំណើរ​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់ ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

គួរ​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​២ នៅ​ក្នុង​ពូ​ល​ទាំង​៨​រួច​មក យើង​បាន​រក​ឃើញ​ក្រុម​ចំនួន​៣​តែ​ប៉ុណ្ណោះ ដែល​បាន​កក់​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​នោះ​រួម​មាន ៖ ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង ប្រេ​ស៊ី​ល និង​ព័រ​ទុ​យ​ហ្គា​ល់​។

ខាងក្រោម​នេះ គឺជា​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​ជា​ការ​ប្រកួត​ជុំ​ទី​៣ រួម​មាន ៖

ពូ​ល A
-​ហូ​ឡង់ ត្រូវ​ប៉ះ ម្ចាស់ផ្ទះ​កា​តា វេលា​ម៉ោង ១០:០០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)
-​អេ​ក្វា​ឌ័​រ ត្រូវ​ប៉ះ សេ​ណេ​ហ្គា​ល់ វេលា​ម៉ោង ១០:០០​នាទី​យប់
ដោយឡែក​នៅ​ក្នុង​ពូ​ល B ត្រូវ​ប្រកួត​នៅ​វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ដូច​គ្នា​៖
-​វែ​លស៍ ត្រូវ​ប៉ះ អង់គ្លេស
-​អ៊ី​រ៉​ង់ ត្រូវ​ប៉ះ សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ