ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​សហគមន៍​គំរប​ព្រៃឈើ​​ទុក​សម្រាប់​សាងសង់​អគារ​​សិក្សា​ និង​កន្លែង​បូជាស.ព

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមដំណើរឯកឧត្តមជឹង ផល្លា ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត អមដំណើរដោយលោកអភិបាលរងខេត្ត-ស្រុក…

ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមដំណើរឯកឧត្តមជឹង ផល្លា ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត អមដំណើរដោយលោកអភិបាលរងខេត្ត-ស្រុក កាលពីព្រឹកថ្ងៃទី26 ខែវិច្ឆិកា បាន​ធ្វើ​ការ​ដោះស្រាយទំនាស់ដីសហគមន៍ភ្នំល្ងៀងចំនួន14ហិកតា ជាមួយប្រជាពលរដ្ឋចំនួន26គ្រួសារ នៅ​ភូមិសង្កែដួច ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។

ការដោះស្រាយដីសហគមន​ រវាងពលរដ្ឋនៅភូមិសង្កែដួចទាមទារ​ចង់បានជាកម្មសិទ្ធិ បាន​រៀប​ចំនៅវត្តភ្នំល្ងៀង ក្នុងឃុំស្ដេចគង់ កាលពីព្រឹកថ្ងៃទី26 វិច្ចិកា ​កន្លងពេលថ្មីៗនេះ ដែល​ប្រជា​ពល​រដ្ឋ​បានលើកហេតុផលផ្សេងៗថា ខ្លួនបានកាន់កាប់នោះ អាជ្ញាធរមានលោកប្រធាន​មន្ទីរកសិ​កម្ម​រុក្ខា ប្រមាញ់និងនេសាទខេត្ត រួមទាំងលោកជួន សារ៉ា នាយខណ្ដ្ឋបាលព្រៃឈើខេត្ត ក៏​ដូច​ជាលោក​ដាញ់ សារី​ ប្រធានមន្ទីររៀបចំដែនដីខេត្ត សុទ្ធតែបានធ្វើការផ្ទៀងផ្ទាត់ រួមទាំងអ្នកឃ្លាំមើល​ការ​ពា​រ​សហគមនព្រៃឈើនៅមូលដ្ឋាន សុទ្ធតែយកឯកសាមកបង្ហាញរៀងៗខ្លួនថា ​មិនអាច​ពលរដ្ឋ​ទាម​ទារ​យកដីសហគមន៍ភ្នំល្ងៀងចែកគ្នាធ្វើជាកម្មសិទ្ធិនោះបានឡើយ។

ព្រោះដីនេះ ខាងរដ្ឋបាលព្រៃឈើបានដាំកូនឈើក្នុងឆ្នាំ1996 និងមានផ្ទែដី36ហិកតា តែឆ្នាំ2020 ពលរដ្ឋរងគ្រោះដោយទឹកជំនន់ បាននាំគ្នាមកបោះជំរុំនៅលើទីទួលដីសហគមន៍។ លុះពេល​ទឹក​ស្រកចុះអស់ ពលរដ្ឋមួយចំនួនក៏បានតាំងលំឋាន​នៅលើដីសហគមន៍ និងពលរដ្ឋខ្លះទៀត បាន​វិលត្រឡប់ទៅលំនៅឋាន​វិញ ។

ហើយដីសហគមន៍មួយផ្នែក ក៏​កាត់ទៅអោយប្រជាពលរដ្ឋតាមការជាក់ស្ដែង និងបច្ចុប្បន្នសល់តែ​ចំនួនហិក​តាតែប៉ុណ្ណោះ ។ បន្ទាប់ពីអភិបាលខេត្តបានជីកសួរអាជ្ញាធរពាក់ព័ន្ធ​និងមន្ត្រីជំនាញ​រឿង​ដី​សហគមន៍រួចចប់ ឯកឧត្តម ម៉ៅ ធនិនេះអភិបាលខេត្ត បានសម្រេចប្រកាសជាផ្លូវការថា ដីសហ​គមន៍ភ្នំល្ងៀងមានចំនួន14ហិកតានេះ ទុកធ្វើជាកន្លែងអាគាសិក្សាអោយកូនក្មួយសិក្សា និងមួយ​ផ្នែកទៀតទុកធ្វើជាកន្លែងបញ្ចុះ​ស.ពវិញ ។

អភិបាលមានប្រសាសន៍ថា មនុស្សចេះតែកើតដីកាន់តែតូចចង្អៀត ដូចនេះយកដីសហគម​ន៍សាង​សង់ធ្វើសាលារៀនវិញ។ ឯកឧត្តមអភិបាលខេត្តអោយមន្ត្រីទាំងអស់ និងពលរដ្ឋជួយ​ចាំជួយ​ដឹង​ហើយ បើឡើងប្លង់ទៅអស់ប៉ុន្មានលោកនឹងជួយបរិច្ចាគ​ថវិកាដែរ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ