ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ស្ទើរស្លុ.តចិត្ត ! ឆេះបន្ទប់ជួលរងការខូចខាតទាំងស្រុង សំណាងល្អលុយក្នុងសៀវភៅ១ពាន់ដុល្លារពុំ​ត្រូវ​ភ្លើង​ឆេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទប់​ជួល​មួយ​កន្លែង​នៅ​តាម​ផ្លូវ​បេតុង​ភូមិ សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង តែ​សំណាងល្អ​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ ដាក់​ក្នុង​សៀវភៅ​ពុំ​ត្រូវ​ភ្លើង​ឆេះ​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ បន្ទប់​ជួល​មួយ​កន្លែង​នៅ​តាម​ផ្លូវ​បេតុង​ភូមិ សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង តែ​សំណាងល្អ​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ ដាក់​ក្នុង​សៀវភៅ​ពុំ​ត្រូវ​ភ្លើង​ឆេះ​ឡើយ​។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២២ ហើយ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ទៅ​អន្តរាគមន៍​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទប់​ជួល​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​ប្រមាណ​ជាង​៣​ម៉ែត្រ​គុណ​៤​ម៉ែត្រ មាន​ឡាវ​តឿ ដែល​មាន​ម្ចាស់​ជា​កម្មករ​សំណង់​។តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់​បាន​ចាក់សោរ​ទៅ​ធ្វើការ​បាត់ ស្រាប់តែ​ភ្លើង​ឆេះ​ផ្សែងហុយ​ទ្រលោម​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក្បែរ​នាំ​គ្នា​ជួយ​បាញ់​ពន្លត់ តែ​ពុំ​អាច​ទប់ស្កាត់​បាន​។

ភ្លាម​ៗ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​បាន​ទៅ​បាញ់​ពន្លត់​បាញ់​អស់​ទឹក​១​គ្រឿង​។​ទោះបីជា​យ៉ាង​សម្ភារៈ​នៅ​ក្នុងផ្ទះ ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​។ អ្វី​ដែល​ចាប់អារម្មណ៍ បន្ទប់​ពី​ត្រូវ​ភ្លើង​ឆេះ​ម្ចាស់​ដែល​ជា​កម្មករ​សំណង់​ក៏​បាន​ទៅ​ដល់ ហើយ​រើ​រក​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ ដែល ខ្លួន​ទុក​ក្នុង​សៀវភៅ​ដាក់​ក្នុង​ធុង​ស្ពេ​ត្រូ​ពុំ​ត្រូវ​ភ្លើង​ឆេះ​ឡើយ​។

តាម​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា ប្រាក់​ទាំងនោះ រូបគេ​ខំ​សន្សំ​ទុកជា​យូរ​មក​ហើយ ដើម្បី​ទុក​បង្កើត​កុង​យក​ផ្ញើ​នៅ​ធានា​គារ​។

ទាក់ទិន ការ​កើត​មាន​អគ្គិភ័យ​នេះ​នគរបាល​ការិយាល័យ បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ