ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ម៉ូតូ​ទៅ​លក់ អ្នកទិញ​សង្ស័យ​ហៅ​សមត្ថកិច្ច​…

8 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស ម៉េ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្លែង​ទោល ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ត្រែង​ភ្នំ​កេរ ភូមិ​ថ្កែ​ង ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៧​ថ្មី​ៗ​នេះ ។

យោង​តាម​សម្តី លោក​វរសេនីយ៍ឯក ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧​នេះ​ថា ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ដែល​ជនសង្ស័យ​កាច់​សោរ​.​ក ម៉ូតូ​រួច បាន​យក​ម៉ូតូ​នោះ​មក​លក់​នៅ​ក្រុង​ព្រះ​វិហារ ប៉ុន្តែ​ពេល​នោះ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ដោយ​សង្ស័យ​លើ ជនសង្ស័យ​ខាងលើ ពេល​នោះ​ម្ចាស់​ហាង​ក៏​បាន​ប្តឹង​ទៅ អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សួរនាំ ឃើញ​ថា​ជា​មុខសញ្ញា ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ឃាត់ខ្លួន ពេល​នោះ​ក៏​បាន​ឃាត់ខ្លួន​តែ​ម្តង តាម​បណ្តឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ ឈ្មោះ សែ​ម សិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្កែ​ង ឃុំ​រហ័ស ស្រុក​រវៀង ខេត្តព្រះវិហារ រួច​បញ្ជូន​ជនសង្ស័យ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង ដើម្បី​សាកសួរ​បន្ត នឹង​ឲ្យ​ជនសង្ស័យ ទៅ​បង្ហាញ​កន្លែង​ដែល ជនសង្ស័យ​កាច់​សោរ​ម៉ូតូ យក​មក​លក់​នៅ​ក្រុង​ព្រះ​វិហារ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​បាន​លួច​ម៉ូតូ​ជន​រង​គ្រោះ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១០ មក​ដល់​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ ប្រគល់​ជូន​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ ។ បច្ចុប្បន្ន​នេះ​ជនសង្ស័យ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ចាត់ការ​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧​នេះ ។