ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ក្រើនរំលឹកសមាជិកគណបក្សមានតួនាទីក្នុងរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បម្រើជាតិ និងប្រជាជន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​បាន​បន្ត​ក្រើនរំលឹក​ដល់​សមាជិក​ដែល​មាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ជាតិ និង​ប្រជាជន​។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​បាន​បន្ត​ក្រើនរំលឹក​ដល់​សមាជិក​ដែល​មាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ជាតិ និង​ប្រជាជន​។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា​ថា បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ សមាជិក​សមាជិកា​គណបក្ស​ថ្នាក់​ភូមិ​សង្កាត់ ខណ្ឌ ចំណុះ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ក្នុង​ស្ថាប័ន​ក្រសួង​មួយ​ចំនួន​ទៀត​នៅ​ក្នុងថ្ងៃនេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អបអរសាទរ​ចំពោះ​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​បោះ​ឆ្នោត ឃុំ សង្កាត់ កន្លង​ទៅ​នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​កោតសរសើរ និង​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​បាន​ល្អ ការ​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ទប់ស្កាត់​បាន​នូវ​ទ​ង្វើ​បង្កចលាចល​នានា​ក្នុង​សង្គម​។

នៅ​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ សម្ដេច​តេ​ជោ ក៏​បាន​លើក​ឡើង​នូវ​សមិទ្ធិ​ផល​ធំ​ៗ​មួយ​ចំនួន​គួរ​អោយ​កត់សម្គាល់​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណ​ប​ក្រ​ប្រជាជន​កម្ពុជា​បាន​ធ្វើ​រួម​មានកា​រក្សា​បាន​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ភាព​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​១៩ ជា​ពិសេស គឺ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​ស្រោច​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​បង្កើត​ភាពស៊ាំ​បាន​យ៉ាង​ល្អ ការ​រក្សា​កំណើនសេដ្ឋកិច្ច ការ​គ្រប់គ្រង​ដោះស្រាយ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​បាន​ទាន់​ពេលវេលា ពិសេស គឺ​ពេល​គ្រោះ​ទឹកជំនន់​បាន​កើតឡើង ការ​គ្រប់គ្រង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​បាន​យ៉ាង​ល្អ​នា​ពេល​កន្លង​ទៅ​។

​​

លើស​ពី​នេះ​ការ​អនុវត្ត​ការទូត​ឯករាជ្យ​ផ្អែក​ដោយ​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នៅ​អង្គការសហប្រជាជាតិ​លើ​បញ្ហា រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន និង​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​២០២២​នៅ​កម្ពុជា ។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់ សមាជិក​សមាជិកា គណបក្ស​ទាំងអស់​ដែល​មាន​តួនាទី​នៅ​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជា​ពិសេស​បន្ត​យកចិត្តទុកដាក់​រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួម​មានការ​បង្ក្រាប​នូវ​បទល្មើស​ផ្សេង​ៗ ដូច​ជា ចោរ​ឆ​.​ក់ ចោរ​ប្ល​.​ន់ និង​ការ​ជួញដូរ​គ្រឿង​ញៀ​.​ន​ជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​រស់នៅ របស់​ប្រជាពលរដ្ឋ​។

ទន្ទឹម​នេះ ត្រូវ​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​សាធារណៈ រួម​មាន​សេវា​តម្រូវការ​ចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា ជូន​ប្រជាពលរដ្ឋ អោយ​បាន​លឿន និង​មាន​ប្រសិទ្ធិ​ភាព ហើយ​ត្រូវ​ខិតខំ​បំបាត់​អោយ​អស់​នូវ​ភាព​អសកម្ម​នានា​។

អាជ្ញាធរ​ត្រូវ​យកចិត្ត​ទុក ដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​រហ័ស និង​មាន​ប្រសិទ្ធិ​ភាព ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា​។ ត្រូវ​រួម​គ្នា​បន្ត​ការ​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​១៩ និង​ជម្ងឺ​រាតត្បាត​នានា​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​លក់ដូរ​របស់​ប្រជាជន​ដែល​កើត​មាន​ឡើង​នៅ​តាម​ផ្សារ​បញ្ហា​ចរាចរណ៍ បញ្ហា​ទឹក ភ្លើង ។​ល​។

លើស​ពី​នេះ​សម្ដ​ច​តេ​ជោ បាន​ជម្រុញ​អោយ​មានការ​ខិតខំ​ដោះស្រាយ​បញ្ហា​ជម្លោះ​រវាង កម្មករ ជាមួយ​រោងចក្រ ឬ បុគ្គលិក​ក្រុមហ៊ុន ជាមួយ ក្រុមហ៊ុន និង​លើកទឹកចិត្ត​អោយ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​របស់​ប្រជាពលរដ្ឋ​តាម​បែប​ក្រៅ​ប្រព័ន្ធ​តុលាការ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​កោតសរសើរ​ដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​ទាំងអស់ ដែល​បាន​រួម​សហការ​គ្នា ធ្វើ​កិច្ចការ​អភិវឌ្ឍ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ល្អ ទទួល​បាន​នូវ​ការ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ