ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ទាន់​ចាស់ទេ…​ត្រូវ​តស៊ូ​ទ្រាំ​រង់​ចាំ​បន្តទៀត តើប្រធាន​សុរិយោ​ដី​ខេត្ត​​ស្ទុះទេ?

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​តើ​ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកណ្ដាល បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ឬ​នៅ និង​មាន​ដំណោះស្រាយ​បែប​ណា​ចំពោះ​បញ្ហា​យឺតយ៉ាវ​ក្នុង​ការ​ចេញ​ប្លង់​ប័ណ្ណ​កម្ម​សិទ្ធិ​ជូន​ប្រជាជន​ដែល​ទន្ទឹងរង់ចាំ​រាប់​ឆ្នាំ​មកនេះ? លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​វិទ្យុទាក់ទង​នៃ​ក្រសួងមហាផ្ទៃ…

ខេត្ត​កណ្តាល​ ៖ ​តើ​ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកណ្ដាល បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ឬ​នៅ និង​មាន​ដំណោះស្រាយ​បែប​ណា​ចំពោះ​បញ្ហា​យឺតយ៉ាវ​ក្នុង​ការ​ចេញ​ប្លង់​ប័ណ្ណ​កម្ម​សិទ្ធិ​ជូន​ប្រជាជន​ដែល​ទន្ទឹងរង់ចាំ​រាប់​ឆ្នាំ​មកនេះ?

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​វិទ្យុទាក់ទង​នៃ​ក្រសួងមហាផ្ទៃ នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ផ្តើម​ពី​ការ​​រអ៊ូ​តាម​ហ្វេ​ស​បុក​ត្រឹម​ថ្ងៃនេះ ​រយៈពេល​ជាង​៤​ខែ​ហើយ ដី​ដែល​ខ្ញុំ​ទិញ​តាំងពី​ឆ្នាំ២០១៩ នៅ​តែ​មិន​អាច​ចុះបញ្ជី​ចេញ​ប័ណ្ណកម្មសិទ្ធិ និង​បង់ពន្ធ​តាម​នីតិ​វី​ធី​ច្បាប់​ជា​ធរមាន​បាន​។

ប្រធាន​វិទ្យុទាក់ទង លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បាន​បន្ត​ថា ខ្ញុំ​មិនដឹង​នៅ​មានការ​ខ្វះ​ខាត​អ្វី​នោះ​ទេ ដឹង​ត្រឹម​ថា ដី​ខ្ញុំ​មួយ​នេះ​មាន​គណៈកម្មការ​ចុះ​ប្រជុំ​ច្រើន​ជាងគេ និង​មាន​មន្ត្រី​ចំរុះ​ចូលរួម​ប្រជុំ​ច្រើន​ជាង​បំបែក​ឯក​ត្ត​កម្ម​ពុំ​ធ្លាប់​មាន តាម​អ៊ំ​មេឃុំ​ប្រាប់​។ អរគុណ​ពេលវេលា និង​ថែ​សុខភាព​រង​ចាំ​មើល​លទ្ធផល​។

នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បាន​បង្ហោះ​លើ​Facebook របស់​លោក​កាលពី​ម្សិលមិញ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​នេះ​ ថា ដី​ដែល​លោក​បាន​លើក​ឡើង​ខាងលើ គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល​ ។

ព័ត៌មានបន្តនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ