ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tesla ប្រមូល​រថយន្ត​ជាង៨​ម៉ឺន​​គ្រឿង​ពី​ចិន​ចូល​រោងចក្រ​វិញ ​ដោយសារ​បញ្ហា​កម្មវិធី និង​ខ្សែ​ក្រ​វ៉ា​ត់

1 ឆ្នាំ មុន

អាមេរិក ៖ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla កំពុង​ប្រមូល​រថយន្ត​ជាង ៨០.០០០​គ្រឿង​ដែល​ផលិត​នៅ​

អាមេរិក ៖ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla កំពុង​ប្រមូល​រថយន្ត​ជាង ៨០.០០០​គ្រឿង​ដែល​ផលិត​នៅ​ដើមឆ្នាំ ២០១៣​ពី​ប្រទេស​ចិន​វិញ​ដោយសារ​មាន​បញ្ហា​កម្មវិធី (Software) និង​ខ្សែ​ក្រ​វ៉ា​ត់​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​និយតករ​ទីផ្សារ​ចិន​នៅ​ថ្ងៃ​សុក្រ ទី ២៥ វិ​ច្ឆិកានេះ​។

Tesla បាន​ប្រមូល​រថយន្ត​ម៉ាក Model X និង Model S ចំនួន ៦៧.៦៩៨​គ្រឿង​ដែល​ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ចិន​នៅ​ចន្លោះ​ថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ និង​ថ្ងៃ​ទី ២១ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០២០ ដោយសារ​បញ្ហា​កម្មវិធី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​គ្រប់គ្រង​អា​គុយ​នៅ​ក្នុង​រថយន្ត​។

ក្រុមហ៊ុន​និយាយ​ថា​ខ្លួន​នឹង​ធ្វើ​ឱ្យ​កម្មវិធី​នៃ​រថយន្ត​ដែល​ម្រ​មូល​មក​ទាំងនោះ​ប្រសើរ​ឡើង (upgrade)​។

Tesla ក៏​បាន​ប្រមូល​រថយន្ត​ម៉ាក Model 3 ចំនួន ២.៧៣៦​គ្រឿង​ផង​ដែរ​ដែល​ត្រូវ​បាន​ផលិត​នៅ​ចន្លោះ​ខែមករា និង​ខែ​វិ​ច្ឆិ​កា​ឆ្នាំ ២០១៩ និង​រថយន្ត​ម៉ាក​ដូច​គ្នា​ចំនួន ១០.១២៧​គ្រឿង​ផលិត​នៅ​ចិន​ចន្លោះ​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ ២០១៩ និង​ថ្ងៃ​ទី ២៦ ខែកញ្ញា ឆ្នាំ ២០២២​។ ការ​ប្រមូល​នោះ​ដោយ​សារ​បញ្ហា​នៃ​ការ​ដំឡើង​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព ដែល Tesla នឹង​ត្រូវ​ពិនិត្យ​មើល និង​ដំឡើង​ឡើង​វិញ​។

សូម​បញ្ជាក់​ថា កាលពី​ខែមេសា ក្រុមហ៊ុន​បាន​ប្រមូល​រថយន្ត​ម៉ាក Model 3 ចំនួន ១២៧.៧៨៤​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន​ដោយសារ​បញ្ហា​សមា​ធាតុ​បន្ទះ​ឈី​ប​ដែល​អាច​ធ្វើ​ឱ្យ​មានការ​បុក​គ្នា​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ