ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀងកម្ពុជាពីរ​ដួង នឹង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បិទ​ កីឡា​ជាតិ​លើក​ទី​៣ ថ្ងៃ​ទី​៣០​វិច្ឆិកា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ រាជា ណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ រាជា ណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចទាំង​ទ្វេនឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជន​ពិការ​លើក​ទី​១ នាថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។

យោង​តាម​កម្មវិធី​(​ព្រាង​) នៃ​ពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ បាន​បង្ហាញ​ថា ក្រៅពី​ទស្សនីយភាព ការ​ដង្ហែ​ក្បួនព្យុហយាត្រា​, សម្តែង​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​, សុន្ទរកថា​ថ្នាក់​ដឹង​នាំ និង​សុន្ទរកថា​បិទ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងនោះ​គេ​ក៏​នឹង​ឃើញ​វត្តមាន​តារា​ច្រៀង​របស់​កម្ពុជា ចំនួនពីរ​ដួង គឺ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា នឹង​ឡើង​ច្រៀង​បទ​ចម្រៀង ​«​ក្រោកឈរ​» និង​តារា​រ៉េ​បលោក វណ្ណ​ដា នឹង​ឡើង​ច្រៀង​បទ «Time To Rise» ផង​ដែរ ។

សូម​ជម្រាប​ថា ពិធី​បើក កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជន​ពិការ​លើក​ទី​១ ឆ្នាំ​២០២២ ដែល​ប្រារព្ធ​ធ្វើ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​មាន​អ្នកចូលរួម​ទស្សនា​ជាង ៤​ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ