ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្ដី​ខ្ញុំ​ហើយ ! បងប្អូន​អើយ​តើ​ឃើញ​ប្ដី​ខ្ញុំ​ទេ? (​មាន​វី​ដេ​អូ​)

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សុំ​ឲ្យ​ជួយ​អន្តរា​គន៍​ស្វែងរក​ប្ដី​វ័យ​ជាង​២០​ឆ្នាំ​របស់​នាង​ទាំង​ទុក្ខ​ព្រួយ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សុំ​ឲ្យ​ជួយ​អន្តរា​គន៍​ស្វែងរក​ប្ដី​វ័យ​ជាង​២០​ឆ្នាំ​របស់​នាង​ទាំង​ទុក្ខ​ព្រួយ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ដោយនៅ​ក្នុង​ពេល​នោះ​នាង​បាន​ប្រាប់​ថា ប្ដី​នាង​បានឃើញ​ពូជ​សត្វ​ទា​អ្នក​ជិតខាង​ល្អ​ក៏​បាន​ទិញ​ហើយ​បាន​យក​ទៅ​ចិញ្ចឹម​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ក្នុង​ខេត្តតាកែវ ។ លុះ​ក្រោយ​ពេល​យក​ទា​ទៅ​ដល់​ហើយ​ត្រឡប់​មក​វិញ​មិនឃើញ​ដល់​ផ្ទះ​ឡើយ​បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​២​ថ្ងៃ​កន្លង​មក​ហើយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​សោះ​ដោយ​មិនដឹង​ថា ប្ដី​នាង​ទៅ​ណា និង​មានរឿង​អ្វី​កើតឡើង​នោះ​ឡើយ​ដែល​បាន​បង្ក​ឲ្យ​នាង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ទើប​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​តែ​ម្ដង ។

ស្ត្រី​ដែល​កំពុង​ស្វែងរក​ប្ដី​នោះ​ឈ្មោះ វន សា​មាស អាយុ​៣៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងភូមិ​កប់​គង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នាង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ញី ឃុំ​ដូន​ព្រំ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ។ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ ង៉ែត រ៉ា​មី អាយុ​២៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ប៉ុន្ដែ​បាន​ឈប់​ពី​ការងារ​បើករថយន្ត​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​មក​ហើយ ដែល​ស្នាក់​នៅ​ក្នុងភូមិ​កប់​គង​ជាមួយ​គ្នា និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ទួល​ត្បែង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ប្ដី​នាង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1K-6327 ។ 

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ នាង​បាន​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ រីឯ​ប្ដី​នាង​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​យក​ទា​ដែល​ទើបនឹង​ទិញ​ពី​អ្នក​ជិតខាង​ទៅ​ទុក​ចិញ្ចឹម​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តតាកែវ​ដោយ​ប្រាប់​នាង​ថា យក​ទា​ទៅ​ទុក​រួច​ហើយនឹង​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​មិន​នៅ​យូរ​ឡើយ ។ ចំណែក​នាង​បើ​ទោះបីជា​ជាប់រវល់​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​ក្ដី​ប៉ុន្តែ​អារ​ម្ម​ណ៏​គិតដល់​ប្ដី​ជា​និច្ច​មិន​បាន​ភ្លេច​ទេ​ហើយ​រហូត​ដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល​នាង​បាន​ខ​ល​ទៅ​សួរ​ប្ដី​ថា «​តើ​បង​ទៅ​ដល់​ស្រុក​ហើយ​ឬ​នៅ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​ឬ​នៅ?» ពេល​នោះ​ប្ដី​នាង​បាន​ប្រាប់​ថា «​បង​មក​ដល់​ហើយនឹង​កំពុង​រៀបចំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​» ។ បន្ទាប់​មក​នាង​បាន​ធ្វើ​ការងារ​បន្ត​ទៀត​រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​ក្រោយ​ពី​ឈប់​សម្រាក​ហូប​បាយ​ថ្ងៃត្រង់​នៅ​តែ​អត់​ឃើញ​ប្ដី​ដល់​ផ្ទះ​ទៀត​នាង​បាន​ខ​ល​ទៅ​ម្ដងទៀត​ក៏​ស្រាប់តែ​ខ​ល​លែង​ចូល​ទើប​មានការ​ងឿងឆ្ងល់ ប៉ុន្តែ​ស្មានថា​ប្ដី​កំពុង​នៅផ្ទះ​ឯ​ស្រុក​កំណើត​មិន​ទាន់​ចេញ​មក ទើប​មិន​បាន​តាម​រក​ទេ​ក៏​បាន​ចូល​ទៅ​ធ្វើការ​វិញ​ហើយ​ព្យាយាម​ខ​ល​រក​ប្ដី​ប៉ុន្តែ​ខ​ល​មិន​ចូល​រហូត​ទើប​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នោះ​នាង​បាន​ខ​ល​ទៅ​សួរ​ម្ដាយក្មេក ហើយ​ម្ដាយក្មេក​ប្រាប់​ថា ប្ដី​នាង​ហូប​បាយ​រួចរាល់ និង​បាន​ចេញ​ទៅ​បាត់​យូរហើយ​ដោយ​ប្រាប់​ថា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នារី​ខាងលើ​បាន​រៀបរាប់​បន្ត​ទៀត​ថា ប្ដី​នាង​បាន​បាត់​ខ្លួន​រហូត​នាង​បាន​ទន្ទឹងរង់ចាំ​មើលផ្លូវ​ប្ដី​អស់​១​យប់ និង​១​ថ្ងៃ​នៅ​តែ​មិនឃើញ​ទៀត​លុះដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៧ នាង​បាន​ខ​ល​ទៅ​សួរ​មិត្តភក្ដិ​ប្ដី​ដែល​ប្ដី​ធ្លាប់​ដើរ​លេង​ជាមួយ​គ្នា​ហើយ​បុរស​នោះ​បាន​ប្រាប់​ថា ប្ដី​នាង​បាន​ឡើង​ទៅ​ភ្នំពេញ​វិញ​បាត់​ហើយ​ទៅ​រក​ការងារ​ធ្វើ​នៅ​ម្ដុំ​ផ្សារ​ថ្មី ។ ពេល​នោះ​នាង​បាន​ពឹង​ឲ្យ​បុរស​នោះ​ជូន​នាង​ទៅ​រក​ប្ដី​នាង​ដែរ​ប៉ុន្តែ​មិត្តភក្ដិ​ប្ដី​នោះ​ប្រាប់​ថា អត់​បាន​ជូន​ទៅ​ទេ​ព្រោះ​ជាប់រវល់​ដោយ​បុរស​នោះ​ប្រាប់​ថា ចាំ​ថ្ងៃស្អែក​ទើប​ជូន​នាង​ទៅ​បាន ហើយ​នាង​ក៏​បាន​យល់ព្រម និង​បាន​រង់ចាំ​១​យប់ និង​បន់​ឲ្យ​តែ​ឆាប់​ភ្លឺ​ទេ​នឹង​បាន​ទៅ​រក​ប្ដី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ដល់​ថ្ងៃ កំណត់​គ្រាន់តែ​ភ្លឺ​ភ្លាម​នាង​បាន​ខ​ល​ទៅ​រក​មិត្តភក្ដិ​នោះ​ម្ដងទៀត​ស្រាប់តែ​បិទ​ទូរស័ព្ទ​ខ​ល​លែង​ចូល ដែល​បាន​ធ្វើ​ឲ្យ​នាង​មានការ​បារម្ភ​ខ្លាច​ប្ដី​ត្រូវ​មិត្តភក្ដិ​ល្បួង​យក​ទៅ​ធ្វើបាប​យក​ម៉ូតូ ឬ​មាន​គ្រោះថ្នាក់​អ្វីមួយ​កើតឡើង​ទើប​នាង​សម្រេចចិត្ត​ទៅ​ប្ដឹង​សុំ​ការ​អន្តរា​គម​ន៏​ពី​កម្លាំង​នគរបាល ឲ្យ​ជួយ​ស្វែងរក​ប្ដី​នាង​ផង ៕ ដូច្នេះ​បើ​បងប្អូន​បាន​ប្រទះ​ឃើញ​សូម​ជួយ​ផ្តល់​ដំណឹង​ផង សូម​អរគុណ !