ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយ​ប៉ា នៅ​តែ​មាន​សារៈសំខាន់ ខណៈ​ស្ថាប័ន​នេះ​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​៦៥០​លាន​នាក់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​មហាសន្និបាត លើក​ទី​៤៣ នៃ​អន្តរ​សភា​អាស៊ាន បាន​គូសបញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​មហាសន្និបាត លើក​ទី​៤៣ នៃ​អន្តរ​សភា​អាស៊ាន បាន​គូសបញ្ជាក់​ថា អាយ​ប៉ា​នៅ​តែ​មាន​សារៈសំខាន់ និង​សម​ស្រប ក្នុង​ការ​កសាង​ជា​ភាព​ដៃគូរ​ជាមួយ​ភាគី​ខាងក្រៅ​ដើម្បី ទទួល​បានក​ល្លាំ​ច​លក​ថ្មី​បន្ថែម​ទៀត​។

ថ្លែង​ក្នុង​ពិធី​បិទ​ម​ហាសន្នី​បាត លើក​ទី​៤៣ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ស​ណ្ឋា​សុខា សម្តេច ហេង សំ​រិ​ន បាន​លើក​ឡើង​ថា អាយ​ប៉ា នៅ​តែ​មាន​សារៈសំខាន់ និង​សម​ស្រប ក្នុង​ការ​កសាង​ភាព​ជា​ដៃគូ​ជាមួយ ភាគី​ខាងក្រៅ ដើម្បី​ទទួល​បាន​នូវ​កម្លាំង​ច​លករ​ថ្មី​បន្ថែម​ទៀត ។ ពេល​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ថ្មី​មួយ ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាយ​ប៉ា ដែល​យើង​បាន​ទទួល​សមាជិក​សភា​សង្កត​ការណ៍​ថ្មី​បន្ថែម​ទៀត ។

សម្តេច​បញ្ជាក់​ថា ៖ «​ក្នុង​ន័យ​នេះ ខ្ញុំ​សូម​អបអរសាទរ​ដល់​សភា​នេ​ប៉ា​ល់ សភា អាស៊ី​ប៊ែ​ហ្ស​ង់ និង​សភា​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​ទទួលស្គាល់​និង​អនុម័ត​ឱ្យ​ចូល​ជា សភា​សង្កេត​ការ ណ៏​ពេញ​សិទ្ធ​របស់​អាយ​ប៉ា ហើយ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សភាសង្កេតការណ៍ និង​ស្ថាប័ន​ដៃគូ​ពាក់ព័ន្ធ​របស់​អាយ​ប៉ា​ នឹង​បន្ត​រួមចំណែក​ដ៏​សំខាន់ ក្នុងការបន្ត​លើកកម្ពស់​ទំនាក់​ទំនង និង​សហប្រតិបត្តិការ​ជាមួយ​អាយ​ប៉ា​ឱ្យ​បាន​ខ្លាំងក្លា និង ជិត ស្និទ្ធ​បន្ថែម​ទៀត​» ​។

សម្តេច​ប្រធានរដ្ឋសភា​ ក៏​បាន​លើក​ឡើង​ថា​ កិច្ចប្រជុំ​ក៏​មានការ​ជឿជាក់ និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ក្នុង និង​រវាង​គ្រួសារ​អាយ​ប៉ា ព្រមទាំង ជាមួយ​សភា​សង្កេតការណ៍ ត្រូវ​បាន​ពង្រឹង​គួរ​ជាទី​កត់សម្គាល់ ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បាន​បន្ត​ថា យើង​សម្រេច​បាន កិច្ច​ស​ន្ទ​រ​ជាមួយ​ដៃគូ​សន្ទនា ចំនួន​១៦​ប្រទេស មក​ពី​តំបន់​ផ្សេង​ៗ​គ្នា​នៃ​ពិភពលោក​។ កិច្ច​សន្ទនា​នេះ​ឆ្លុះ​បញ្ចាំង ពីរ​ផលប្រយោជន៍​រួម គោលបំណង​រួម និង​កិច្ច​ជិត​ខំប្រឹង​វែងរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ទាំងអស់​គ្នា ​។ ​មាន​តែ​ការ​ធ្វើការ​រួម​គ្នា​ប៉ុណ្ណោះ​ទ ទើប​យើង​អាច​រួម​ដោះស្រាយ​បាន​នូវ​បញ្ហា និង​ការ​ប្រឈម​សកល ​ដែល​កាន់តែ​មាន​លក្ខណៈ​សាំញ៉ាំ​ និង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​បំផុត ។

សម្តេច​ប្រធានរដ្ឋសភា​ ក៏​បាន​លើក​ឡើង​ថា ​ក្នុង​កិច្ចប្រជុំ​ក៏​បាន​អនុម័ត​នូវ​សេចក្ដីសម្រេចសំខាន់​ៗ​ជា​ច្រើន ​ក្នុង​ក្របខ័ណ្ឌ​វាយ​ប៉ា វាយ.​ភី.​អេ​កិច្ចការ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​ការ​រៀបចំ​ជាដើម​ ។

សភា​កម្ពុជា​ បាន​ផ្តួចផ្តើម​នូវ គំនិត​ថ្មី​សំខាន់​ចំនួន​០២ គឺ កិច្ចប្រជុំផ្លូវការ​ដំបូង​របស់​សមាជិក​សភា​វ័យក្មេង និង​ការ​បង្កើត បណ្ណាល័យ​ឌី​ជី​ថ​ល​ច្បាប់​ ។ បណ្ណាល័យ​នេះ​នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់ សុខដុម​នី​យ​កម្ម ​នៃ​ច្បាប់ និង​ការ​ចែករំលែក​នូវ​ព័ត៌មាន និង​ចំណេះដឹង​ជាដើម ​។

សម្តេច ​ហេង ​សំ​រិ​ន ​ក៏​បាន​បញ្ជាក់​ថា​ ៖ «​យើង​ទាំងអស់​គ្នា​បាន​បង្ហាញ​ច្បាស់ ពី​ស្មារតី​ នៃសាមគ្គីភាព​ និង​ឯកភាព​។ ការ​រក​ភាព និង​ម​ជ្ឈ​ភាព​អាស៊ាន​ត្រូវ​បាន​ពង្រឹ​ង​ជា​លំដាប់ ​។ យើង​ទាំង​អស់​គ្នា បាន​រួម​គ្នា​ចែករំលែក នូវ​ទស្សនៈ បាន​ដាក់ចេញ​នូវ​ដំណោះស្រាយ នឹង​សំណើរ គោលនយោបាយ​ព្រមទាំង​សម្តែង នូវឆន្ទៈ​នយោបាយ​រូបសំដៅ​កសាងសហគមន៍​អាស៊ា​ន របស់​យើង​ឱ្យ​កាន់តែ​មាន​ភាព​ធន់ ជាង​មុន ប្រកបដោយ​បរិ​យា​បន្ត និង​ចីរភាព​»​ ។

សម្តេច​បាន​បន្ថែម​ថា​ កិច្ចប្រជុំ​កបាន​បង្ហាញ​ច្បាស់​ថា គោលការណ៍​ នៃ​ការ​ប្រឹក្សាយោបល់ និង​ការ​ធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​ផ្អែក​លើ​មូលដ្ឋាន​កុងសង់ស៊ីស នៅ​តែ​ជាមូលដ្ឋាន​សំខាន់​ចំពោះ​ម​ជ្ឈ​ភាព និង​ឯកភាព​របស់​អាស៊ាន ​។

សម្តេច​សង្កត់ធ្ងន់​ថា ​៖ «​យើង​សូម​បញ្ជាក់​ថា គោលការណ៍ ​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ការ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ និង​ការ​ផ្ដល់​ផលប្រយោជន៍ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សន្តិភាព និង​វិបុលភាព គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង ដល់​កា​រកសាង​សហគមន៍ និង​សមាហរណកម្ម​របស់​យើង​» ​។

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​ប្រធាន​អាយ​ប៉ា​ លើក​ទី​៤៣ ​បាន​លើក​ឡើង​ថា អាយ​ប៉ា ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ តំណាង​ឆន្ទៈ និង​ផលប្រយោជន៍​ នៃ​ប្រជាពលរដ្ឋ​ជាង​៦៥០​លាន​នាក់ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ដើរតួ​នាទី ដ៏​សំខាន់ ក្នុង​ការ​សម្រេច​បាន​នូវ​សហគមន៍​អាស៊ាន ដែល​ផ្តោត​លើ​ប្រជាពលរដ្ឋ និង​យកប្រជា​ពលរដ្ឋជា​គោល​។ ដោយ​ការ​អាច​ជួយ​កសាង​សហគមន៍​អាស៊ាន តាម​រយៈ​ការ​អភិវឌ្ឍ នូវ​ក្រប​ខណ្ឌ និង​សុខដុម​នី​យ​កម្ម​ច្បាប់ ការ​តាមដាន​ត្រួតពិនិត្យ​រដ្ឋាភិបាល និង​ការធ្វើ​ច្បាប់ថវិកា ដើម្បី​ឱ្យ​ស៊ីសង្វា​ក់​ទៅ​នឹង​គោល​នយោ​បាយ​ជាតិ និង​ផែនការ​សកម្មភាព​នៃ ប្រទេស​របស់​ខ្លួន​ផង​ដែរ ​។

សម្តេច ​ហេង ​សំ​រិ​ន ​ក៏​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា លទ្ធផល​ដែល​មហា​ស​ន្និបាត ​លើក​ទី​៤៣ ​ដែល​សម្រេច​បាន នឹង​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ចេញ​ជាស​កម្ម​ភាព​ដាក់​ស្ដែង​។ ហើយ​សង្ឃឹមថា​ យើង​ទាំងអស់​គ្នា​ នឹង​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើផលប្រយោជន៍​ប្រជាពលរដ្ឋ​របស់​យើង​។

យ៉ាងណា​ក្តី​សម្តេច​ប្រធាន​បន្ថែម​ថា​ ដំណើរ​ឆ្ពោះទៅ​មុន​របស់​អាយ​ប៉ា នឹង​មិន​អាច​ធ្វើ​បាន​ដោយ​រលូន និង​ជោគជ័យ​បាន​ឡើយ ប្រសិនបើ​គ្មាន​ការ​តាំងចិត្ត ​និង​ការ​លះបង់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​យើង​គ្រប់​ៗ​គ្នា​ ។

សូម​ជម្រាប​ថា ​មហាសន្និបាត​អន្ត​សភា​ លើក​ទី​៤៤ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នឹង​ធ្វើ​ជា​ម្ចាស់​នៅ​ឆ្នាំ២០២៣ ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ