ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនស្រី Kim Jong-un ហៅ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ថា​ជា​​សុនខរបស់អាមេរិក​

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ ប្អូនស្រី​ដ៏​មាន​អំណាច​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un បាន​ហៅ​

កូរ៉េ​ខាងជើង ៖ ប្អូនស្រី​ដ៏​មាន​អំណាច​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un បាន​ហៅ​ប្រធានាធិបតី និង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ថា​ជា​មនុស្ស​ឆ្កួត និង​ជា​ឆ្កែ​ដ៏​ស្មោះត្រង់​របស់​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៤ វិ​ច្ឆិ​កា​នេះ​។

ការ​បរិយាយ​ដោយ​កំហឹង​បែប​នេះ​របស់ Kim Yo-jong កើតឡើង​បន្ទាប់​ពី​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​នៅ​ស​ប្តា​ហ៍​នេះ​ថា ខ្លួន​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ឯកតោភាគី​ចំពោះ​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ពេល​ថ្មី​ៗ​របស់​កូរ៉េ​ខាងជើង រួម​មានការ​បា​.​ញ់​មី​ស៊ី​ល​អន្តរ​ទ្វី​បកាលពី​ស​ប្តា​ហ៍​មុន​។

ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នេះ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ចុះ​ផ្សាយ​ដោយ KCNA ដូច្នេះ​ថា «​ទ​ង្វើ​ដ៏​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ​បង្ហាញ​កាន់តែ​ច្បាស់​ថា​ក្រុម​កូរ៉េ​ខាងត្បូង​ជា​ឆ្កែ​ដ៏​ស្មោះត្រង់ និង​ជា​ល្បិច​របស់​អា​មេ​រិ​ក​»។

Kim Yo-jong និយាយ​ទៀត​ថា «ខ្ញុំ​ឆ្ងល់​ថា​ទណ្ឌកម្ម​អ្វី​ដែល​កូរ៉េ​ខាងត្បូង​ដែល​មិន​លើស​ពី​ឆ្កែព្រៃ​រត់​តាម​ឆ្អឹង​របស់​អា​មេ​រិ​ក ដាក់​ដោយ​មិន​អៀនខ្មាស់​លើ​កូរ៉េ​ខាងជើង»​។

នាង​បាន​ចោទប្រកាន់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol ថា​បាន​បង្កើត​ស្ថានភាព​គ្រោះថ្នាក់ និង​បាន​ប្រៀបធៀប​គាត់​ទៅ​នឹង​មេដឹកនាំ​កាន់​តំណែង​មុន​គឺ​លោក Moon Jae-in ដោយ​នាង​លើក​ឡើង​ថា ទីក្រុង​សេ​អ៊ូ​ល​មិនមែន​ជា​គោលដៅ​របស់​យើង​នោះ​ទេ​។

Kim Yo-jong និយាយ​ថា «​ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ប្រជាជន​កូរ៉េ​ខាងត្បូង​នៅ​តែ​បន្ត​មើល​រំលង​លើ​សកម្មភាព​បែប​នេះ​របស់​រដ្ឋាភិបាល​លោក Yoon Suk-yeol និង​មនុស្ស​ឆ្កួត​ផ្សេង​ទៀត​»។

សាស្ត្រាចារ្យ Yang Moo-jin នៃ​សាកលវិទ្យាល័យ North Korean Studies ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា កូរ៉េ​ខាងជើង​ចូល​ចិត្ត​ចេញ​សេចក្តី​ប្រកាស​មុន​ពេល​អនុវត្ត​ការ​បង្កហេតុ​ណាមួយ​។

លោក​ថ្លែង​ថា «អាច​នឹង​មានការ​បង្ហាញ​ណាមួយ​ប្រឆាំង​នឹង​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​ក្នុង​ពេល​ឆាប់​ៗ​នេះ»៕ (​យោង​តាម​ប្រភព​៖ Freemalaysiatoday)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ