ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ស្រី​ស្រស់​ម្ចាស់បំណុល​ទៅ​តុលាការ ក្រោយ​ប្រើ​ដុំ​ថ្ម​គប់​រថយន្ដ​អ្នក​ជំពាក់​លុយ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ម្នាក់ ដែល​មាន​ប្រាក់​ឲ្យ​គេ​ខ្ចី ខណៈ​ពេល​ទៅ​ទារ​លុយ​របស់​ខ្លួន​វិញ ក៏​កើតជា​

រាជធានី​ភ្នំពេញ ៖ លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ម្នាក់ ដែល​មាន​ប្រាក់​ឲ្យ​គេ​ខ្ចី ខណៈ​ពេល​ទៅ​ទារ​លុយ​របស់​ខ្លួន​វិញ ក៏​កើតជា​អំពើ​ហិ​.​ង្សា​រួច​ប្រើ​ដុំ​ថ្ម​គប់​រថយន្ត​កូនបំណុល​នោះ រហូត​ក្លាយជា​ជនជាប់ចោទ មិន​ខុស​នឹង​ពាក្យ​ថា «​ម្ចាស់​ជាប់​ពន្ធនាគារ ចោរ​រួចខ្លួន​» នោះ​ទេ​។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។ ហើយ​ស្ត្រី​ដែល​ត្រូវ​ជាប់ចោទ​ខាងលើ​នេះ មានឈ្មោះ ហុង សុក​ដ្ឋា អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​វាល​ស្បូវ ស្ថិត​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សូម​រំលឹក​ថា មុន​ពេល​កើតហេតុ​ឈ្មោះ ដួង អក្ខរា មានការ​ខ្វះខាត​លុយកាក់ ដើម្បី​បន្ថែម​លើ​មុខ​របរ​រកស៊ី​ក៏​បាន​ទៅ​ចងការ​ប្រាក់​ពី​ស្ត្រី​ជាប់ចោទ​ដែល​មានឈ្មោះ ហុង សុក​ដ្ឋា ចំនួន​១ ៥០០​ដុល្លារ​អា​មេ​រិ​ក ដោយ​សន្យា​សង​វិញ​ទាំង​ដើម​ទាំង​ការ​សរុប ២ ១០០ ដុល្លារ​អា​មេ​រិ​ក ក្រោយមក​កូនបំណុល​មិន​បាន​គោរព​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​មានការ​យឺតយ៉ាវ​ក្នុង​ការ​សង​ប្រាក់​ទៅ​ម្ចាស់បំណុល​នោះ​។

សូម​រំលឹក​បន្ត​ថា លុះ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ ជនជាប់ចោទ​ដែល​ជា​ម្ចាស់បំណុល​បាន​ទៅ​ទារប្រាក់​របស់​ខ្លួន​វិញ​ពី​ឈ្មោះ ដួង អក្ខរា ហើយ​ក៏​កើត​មានការ​ឈ្លោះប្រកែក​គ្នា បណ្តាល​ឲ្យ​ម្ចាស់​ប្រាក់​ផ្ទុះ​អំពើ​ហិ​.​ង្សា រួច​យក​ដុំ​ថ្ម​ទៅ​គប់​បំបែក​កញ្ចក់​រថយន្ត​ម៉ាក Toyota LanCruiser ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ និង​ក្រពឹត​ទ្វារ​ក្រោយ​ខាងឆ្វេង ហើយ​គប់​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក Toyota Pruis ពណ៌​ទឹកមាស ផ្លា​ក​លេខ​ភ្នំពេញ 2AJ-5584 ធ្វើ​ឱ្យ​ក្រពឹត​ទ្វារ​មុខ​-​ក្រាយ​ខាងស្តាំ​ផង​ដែរ​។ ពេល​ឃើញ​ដូច្នោះ ម្ចាស់​រថយន្ដ​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ម្ចាស់បំណុល ដើម្បី​សាកសួរ ពាក់ព័ន្ធ​អំពើ​ហិ​.​ង្សា​គប់​បំបែក​កញ្ចក់​រថយន្ត​គេ​នោះ​។

គួរ​បញ្ជាក់​ថា ស្ត្រី​ម្ចាស់​ប្រាក់​ខាងលើ​ក៏​បាន​ទទួលស្គាល់​ថា​ខ្លួន​ពិតជា​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​២​គ្រឿង​ធ្វើ​ឱ្យ​ខូចខាត​មែន ដោយសារ​មូលហេតុ​ខឹង​អ្នក​ជំពាក់​ប្រាក់​មិន​សង​លុយ ហើយ​សំដី​ថ្លោស​ទៀត ។ បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​ជាប់ចោទ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ