ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Foxconn ចេញ​មុខ​សុំ​ទោស ក្រោយ​កម្មករ​ផ្ទុះ​ការ​តវ៉ា​នៅ​រោងចក្រ​ផលិត iPhone

1 ឆ្នាំ មុន

ចិន ៖ ក្រុមហ៊ុន Foxconn ដែល​ជា​អ្នក​ផ្គត់​ផ្គង់​ iPhone ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក បាន​ធ្វើការ​សុំ​ទោស​

ចិន ៖ ក្រុមហ៊ុន Foxconn ដែល​ជា​អ្នក​ផ្គត់​ផ្គង់​ iPhone ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក បាន​ធ្វើការ​សុំ​ទោស​ចំពោះ​បញ្ហា​បច្ចេកទេស​នៅ​ក្នុង​ប្រព័ន្ធ​ទូទាត់​របស់​ខ្លួន មួយ​ថ្ងៃក្រោយ​កម្មករ​រាប់រយ​នាក់​ផ្ទុះ​ការ​តវ៉ា​នៅ​ក្នុង​រោងចក្រ​ផលិត iPhone ក្នុង​ទីក្រុង Zhengzhou​។

កម្មករ​ម្នាក់​នៅ​ក្រុមហ៊ុន Foxconn បាន​បាន​ថ្លែងប្រាប់ BBC ដូច្នេះ​ថា ស្ថានភាព​នៅ​ទីនោះ​ត្រូវ​បាន​ដោះស្រាយ​រួច​។

កាលពី​ខែ​មុន មានការ​បិទ​ខ្ទប់​នៅ​រោងចក្រ​ដោយសារ​មានការ​ផ្ទុះ​កូ​វី​ដ ១៩ បណ្តាល​ឱ្យ​កម្មករ​ជា​ច្រើន​សម្រុក​ចេញ​ក្រៅ និង​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​។ ក្រោយមក ក្រុមហ៊ុន​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី​ដោយ​សន្យា​ផ្តល់​ប្រាក់​បន្ថែម​ផ្សេង​ៗ​។

ប៉ុន្តែ​កម្មករ​ម្នាក់​និយាយ​ថា ក្រុមហ៊ុន​បាន​រំ​លោ​.​ភលើ​ការ​សន្យា ដូច្នេះ​ពួក​គេ​មិន​អាច​ទទួល​បាន​ប្រាក់​ឧ​បត្ត​ម្ភ​តាម​ការ​សន្យា និង​បាន​និយាយ​ថា​ពួក​គេ​ត្រូវ​បាន​ធ្វើ​ច​ត្ថា​ឡី​ស័ក​ដោយ​គ្មាន​អាហារ​ហូប​។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៤ វិ​ច្ឆិ​កានេះ ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ប្រកាស​ដោយ​លើក​ឡើង​ថា «​បញ្ហា​បច្ចេកទេស​បាន​កើតឡើង​អំឡុង​ពេល​ដំណើរការ​ចាប់ផ្តើម ហើយ​ប្រាក់​ឈ្នួល​របស់​កម្មករ​ថ្មី​ដូច​គ្នា​នឹង​ការ​យល់ព្រម​នៅ​ក្នុង​ផ្ទាំង​ជ្រើសរើស​បុគ្គលិក​»។

ក្រុមហ៊ុន​បាន​និយាយ​ថា ខ្លួន​កំពុងធ្វើការ​ទាក់ទង​ជាមួយ​និយោជិត​ដែល​រង​ផល​ប៉ះពាល់​អំពី​ប្រាក់បៀវត្សរ៍ និង​ប្រាក់​រង្វាន់ និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព «ដើម្បី​ដោះស្រាយ​យ៉ាង​សកម្ម​នូវ​កង្វល់ និង​ការ​ទាមទារ​សម​ហេតុផល​របស់​និយោជិត​»។

កម្មករ​ម្នាក់​ក៏​បាន​ប្រាប់ BBC នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គាត់​ទទួល​បាន​ប្រាក់​ចំនួន ៨.០០០​យ័ន (១.១២០​ដុល្លារ​) ហើយនឹង​ត្រូវ​ទទួល​បាន ២.០០០​យ័ន​បន្ថែម​ទៀត​។ គាត់​បន្ថែម​ថា មិន​មាន​បាតុកម្ម​ទៀត​នោះ​ទេ ហើយ​គាត់ និង​មិត្ត​រួមការ​ងារ​នឹង​វិល​ត្រឡប់​ទៅ​រោងចក្រ Foxconn វិញ

សូម​បញ្ជាក់​ថា រោងចក្រ​របស់ Foxconn នៅ​ក្នុង​ទីក្រុង Zhengzhou មាន​កម្មករ​ជាង ២០០.០០០​នាក់ ដោយ​រោងចក្រ​នោះ​ផលិត​ឧបករណ៍​ជា​ច្រើន​របស់ Apple រួម​មាន iPhone 14 Pro និង Pro Max៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ