ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ទាំងបី​យ៉ាងនេះ​រមែង​ដុត​រោ.ល​សត្វលោក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បិដក​លេខ​៥៣ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភ្លើង​នេះ​មាន​៣​យ៉ាង​។ ភ្លើង​៣​យ៉ាង តើ​ដូច​ម្តេច?​ភ្លើង​បី​យ៉ាងនោះ គឺ រាគៈ​១…

រាជធានី​ភ្នំពេញ ៖ បិដក​លេខ​៥៣ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភ្លើង​នេះ​មាន​៣​យ៉ាង​។ ភ្លើង​៣​យ៉ាង តើ​ដូច​ម្តេច?​ភ្លើង​បី​យ៉ាងនោះ គឺ រាគៈ​១ ភ្លើង គឺ​ទោសៈ​១ ភ្លើង គឺ​មោហៈ​១​។ ម្នាល​ទាំងឡាយ ភ្លើង​មាន​៣​យ៉ាង​នេះឯង​។

រូបតំណាង

ភ្លើង​គឺ​រាគៈ រមែង​ដុត​ពួក​សត្វ​ដែល​ត្រេកត្រអាល​នៅ​ក្នុង​កាម ចំណែក​ភ្លើង គឺ​ទោសៈ​រមែង​ដុត​ពួក​ជន​ដែល​មានចិត្ត​ព្យាបាទ ជា​អ្នក​ស​ម្លា​.​ប់​សត្វ ឯ​ភ្លើង​គឺ​មោហៈ រមែង​ដុត​ពួក​សត្វ​ដែល​វង្វេង មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌​។

ពួក​សត្វ​ដែល​មិន​ស្គាល់​ភ្លើង​ទាំងនេះ ជា​អ្នក​ត្រេកត្រអាល​ក្នុង​ការ​ប្រកាន់​យក​នូវ​ឧបាទានក្ខន្ធ​៥​ជាប់​ជា​និច្ច ហើយ​រមែង​ញ៉ាំង​ភ្លើង​ទាំងនោះ​ឲ្យ​ចម្រើន ទាំង​ញ៉ាំង​នរ​.​ក តិ​រ​.​ច្ឆា​ន​កំណើត អសុ​.​រកា​យ និង​បេ​ត​វិស័យ​ឲ្យ​ចម្រើន មិន​ផុត​ចាក​ចំណង​មារ​បាន​ឡើយ​។

លុះតែ​បុគ្គល​ទាំងឡាយ​ណា ប្រកបដោយ​ភាវនា​ក្នុង​សាសនា​ព្រះសម្មាសម្ពុទ្ធ​ទាំង​យប់​ទាំង​ថ្ងៃ បុគ្គល​ទាំងនោះ​មាន​សេចក្ដី​សម្គាល់ថា មិន​ស្អាត​ជា​និច្ច ហើយ​មាន​ប្រាថ្នា​ចេញ​ចាក​កាម​ទើប​ញ៉ាំង​ភ្លើង គឺ​រាគៈ​ឲ្យ​រលត់​បាន ជា​សត្វ​ខ្ពង់ខ្ពស់​ជាង​ជន ទើប​ញ៉ាំង​ភ្លើង​គឺ​ទោសៈ​ឲ្យ​រលត់ ដោយ​មេត្តាភាវនា​បាន​ទាំង​ញ៉ាំង​ភ្លើង​គឺ​មោហៈ​ឲ្យ​រលត់ ដោយ​ប្រាជ្ញា​ជា​គ្រឿង​ទម្លុះទម្លាយ​កិ​លេ​.​ស ។

រូបតំណាង

លុះ​ភិក្ខុ​នោះ​មាន​ប្រាជ្ញា​ជា​គ្រឿង​រក្សាខ្លួន មិន​ខ្ជិលច្រអូស ទាំង​យប់​ទាំង​ថ្ងៃ រំលត់ភ្លើង​កិ​លេ​.​សបាន​ហើយ រមែង​រលត់​ទាំង​ខន្ធ​មិន​មាន​សេសសល់ កន្លង​ផុត​នូវ​ទុក្ខ មិន​មាន​សេសសល់ ។

អ្នក​ប្រាជ្ញា​ទាំងឡាយ ជា​អ្នក​ឃើញ​នូវ​អរិយធម៌ គឺ ព្រះ​និព្វាន និង​សច្ចៈ​៤ ហើយ​ដល់​នូវ​ត្រៃសរណៈ ព្រោះ​ដឹង​ដោយ​ប្រពៃ ដឹង​ច្បាស់​នូវ​ធម៌ ជា​គ្រឿង​អស់​ជាតិ រមែង​មិន​វិល​មក​កាន់​ភព​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ