ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​លែង​ទ្រាំនឹង​ទង្វើ​​ប្អូ​ន​ប្រុសទៀត​ហើយ…

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​​នារីម្នាក់​​បាន​​ប្រើ​ដាវ​សា​មូ​រ៉ៃ ​​កា.ប់​មិន​ប្រណី​ដៃ​​ទៅលើប្អូនប្រុសរបស់​ខ្លួន​​ស្លា.ប់​ក្នុង​ថ្លុកឈាម​ ​ក្រោយពី​​ខឹង​​​ប្អូនរូប​នោះ​​​​អុកឡុក​​ក្នុង​ក្រុម​គ្រួសារខ្លាំង​ពេក ​ដែល​ហេតុការណ៍រន្ធត់នេះ​​កើតឡើង​នៅ​ផ្ទះ​​ក្នុងភូមិ​អូរ​ថ្កូវ​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់ ​កាល​ពី​វេលា​ម៉ោង​០៧ ​និង​៤៥​នាទី​យប់​​ថ្ងៃ​ទី​១៤​ ឧសភា​ ​។

ខេត្តពោធិ៍សាត់ ៖ ​​នារីម្នាក់​​បាន​​ប្រើ​ដាវ​សា​មូ​រ៉ៃ ​​កាប់​មិន​ប្រណី​ដៃ​​ទៅលើប្អូនប្រុសរបស់​ខ្លួន​​ស្លាប់​ក្នុង​ថ្លុកឈាម​ ​ក្រោយពី​​ខឹង​​​ប្អូនរូប​នោះ​​​​អុកឡុក​​ក្នុង​ក្រុម​គ្រួសារខ្លាំង​ពេក ​ដែល​ហេតុការណ៍រន្ធត់នេះ​​កើតឡើង​នៅ​ផ្ទះ​​ក្នុងភូមិ​អូរ​ថ្កូវ​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់ ​កាល​ពី​វេលា​ម៉ោង​០៧ ​និង​៤៥​នាទី​យប់​​ថ្ងៃ​ទី​១៤​ ឧសភា​ ​។

​ប្រភពឱ្យដឹងថា នារី​​ដៃដល់​​ជា​បងស្រី ​​​ឈ្មោះ​ផាត ​​អាយុ​២៩​ឆ្នាំ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​ផាត ថា​ ​អាយុ​២៥​ឆ្នាំ ​មិន​ទាន់​មាន​ប្រពន្ធទេ​ សព្វថ្ងៃ​ទាំង២នាក់ ​ស្នាក់​​នៅ​ក្នុងផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​ និង​បងប្អូន​រួម​គ្នា ​។ បើតាម​​ការ​​​ស៊ើបសួរ​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​ឈ្មោះ​ផាត ថា​ នេះ ​​ជា​មនុស្ស​ញៀន​ថ្នាំ​ខ្លាំងណាស់ និង​ទើបតែ​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ផង ។

ប្រភពបន្តថា ​ក្នុង​រយៈ​ពេល​​មក​រស់នៅ​ក្នុងផ្ទះ​ជុំ​គ្នា​នេះ ​ជន​រង​គ្រោះ​​តែង​តែ​បង្ក​អុកឡុក​ផ្អើល​ពេញ​ផ្ទះ​​ និងស្ទើរតែ​រាល់ថ្ងៃ​ ។ មិនតែ​ប៉ុណ្ណោះ​ បាន​ប្រើ​អំពើ​ហិ​ង្សា​ដេញ​កាប់​ប្អូនប្រុស​ម្នាក់ ​រហូត​ខ្លាច​លែង​​ហ៊ាន​ចូល​ផ្ទះ​ទៀត​​។​ ជាក់ស្ដែង​ នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​ ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្តិនៅ​កន្លែង​ផ្សេង​ តាំងពី​ថ្ងៃ​រហូត​ដល់​យប់​ ។ លុះ​ពេល​អស់​ម្ហូប​បាន​រត់​មក​ចាប់​មាន់ ​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​ក្លែម​បន្ត​ទៀត​ ។ ​ដោយ​ឃើញ​ស្រវឹង​ជោកជាំ​ទៅ​ហើយ ​បងស្រី​ (នារីដៃដល់) ហាម ​ប៉ុន្តែ​គេ​នៅ​តែ​ជំនះ​ថែម​ទាំង​ស្រែក​ជេរ​ប្រមាថ​ដោយ​ពាក្យអសុរោះទៀត​ផង​ ។ ​ដោយសារ​ការ​អត់ធ្មត់​ មាន​ដែន​កំណត់ បងស្រី​ផ្ទុះ​កំហឹង​ទ្រាំ​លែង​បាន ក៏​​យក​ដាវ​សា​មូ​រ៉ៃ​មក​កាប់​ប្អូនប្រុស​គ្មាន​ប្រណី​ដៃ​ចំ​.​ក​ស្ទើរ​ដាច់​និង​ដៃ​ទាំង​សងខាង​ជា​ច្រើន​កន្លែង​ទៀត​ ​ស្លាប់​ក្នុង​ថ្លុកឈាម​មួយ​រំពេច​។​