ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្ត​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដែល​ធ្វើ​សកម្មភាព​នៅ​ស្រុក​អង្គស្នួល​ហើយ

1 ឆ្នាំ មុន
  • កណ្តាល

លោក ថៃ ថេ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចោរឆក់​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោក ថៃ ថេ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចោរឆក់​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​៣៥៣, ៣៦០ នៃ​ក្រមព្រហ្មទណ្ឌ​។ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​០៩​និង​១០​នាទី ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ដែល​ត្រូវ​ចោទ​ខាងលើ មានឈ្មោះ លី សុខ​វី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្នាក់​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គក រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​២​នាក់ រួម​មាន ៖ ទី​១- ឈ្មោះ សុខ សា​រ៉ុ​ន ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ពោធិ៍​បួន ឃុំ​ម្នាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​២- ឈ្មោះ សិន ខាវ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មេផ្ទះ នៅ​ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ ដើម្បី​យក​ខោអាវ​ទៅ​ឱ្យ​អតិថិជន​ដែល​កុម្ម៉ង់​ទិញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​០៤​នាក់​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ជន​រង​គ្រោះ​។ ក្រោយ​ពី​ឆក់​កាបូប​បាន​ហើយ ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ រួច​រាយការណ៍​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​។

អធិការ​នគរបាល​ស្រុក​អង្គស្នួល បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ កម្លាំង​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ឃុំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ ចំណែក​ជនសង្ស័យ​០៣​នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ទៅ​។ បន្ទាប់​មក​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​ប៉ុស្តិ៍​នាំ​ខ្លួន​ជនសង្ស័យ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សួរនាំ​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ បាន​ឆ្លើយ​ថា ខ្លួន និង​បក្សពួក​០៣​នាក់​ទៀត ជិះ​ម៉ូតូ​ចំនួន​០៤​គ្រឿង ចេញពី​ក្រុងភ្នំពេញ ដើម្បី​ធ្វើ​សកម្មភាព​ឆក់​កាបូប លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ជន​រង​គ្រោះ​ទាំង​០២​នាក់​ពិតប្រាកដ​មែន​។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​រយៈពេល​ប្រហែល​ជាង​១​ឆ្នាំ​មក​ហើយ​។ ហើយ​ចំពោះ​ករណី​នេះ​ផង​ដែរ កម្លាំង​ផ្នែក​ជំនាញ​កំពុង​តែ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ