ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រំ​ចង់ សោកស្តាយ​ដែល​គ្មាន​គីឡូ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កែវ រំ​ចង់ កីឡាករ​ប្រដាល់​កម្ពុជា បង្ហាញ​ការ​សោកស្ដាយ​ដោយ​មិន​បាន​ចូល

រាជធានី​ភ្នំពេញ ៖ លោក កែវ រំ​ចង់ កីឡាករ​ប្រដាល់​កម្ពុជា បង្ហាញ​ការ​សោកស្ដាយ​ដោយ​មិន​បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ ។ កីឡាករ​រូប​នេះ ត្រូវ​ខកខាន​ចូលរួម​ប្រកួត ព្រោះ​មិន​មាន​គូប្រកួត​លើ​ប្រភេទ​វិញ្ញាសា​ទម្ងន់ ៨១​គីឡូក្រាម ។

វិញ្ញាសា​ប្រដាល់​គុន​ខ្មែរ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ។ កីឡាករ កែវ រំ​ចង់ ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​ជាង​៣​ឆ្នាំ មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​សាង​ស្នាដៃ​ឡើង​វិញ ដោយ​សង្ឃឹមថា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ រូប​លោក​នឹង​អាច​ប្រកួត​សម្រាប់​កម្ពុជា ។ ដោយឡែក​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ លោក កែវ រំ​ចង់ បាន​មក​ថ្លឹង​រក​គីឡូ​ប្រកួត ប៉ុន្ដែ​មិន​មាន​គូប្រកួត​នោះ​ទេ លើ​វិញ្ញាសា​នេះ ។​ 

​យោង​លើ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក លោក កែវ រំ​ចង់ បាន​សរសេរ​ថា​៖«​ខ្ញុំបាទ កែវ រំ​ចង់ មិន​បាន​ប្រកួត​ថា្ន​ក់​ជាតិ​ទេ ដោយសារ​មិន​មាន​គីឡូ ដែល​ខ្ញុំ​ត្រូវ​ប្រកួត​» ។ កីឡាករ​ប្រដាល់​រូប​នេះ បាន​សរសេរ​បន្ថែម​ទៀត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​រូប​ខ្លួន​ចង់​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ចង់​ដឹង​ពី​សមត្ថភាព ចង់​ដឹង​ពី​ល្បឿន នៃ​ការ​ប្រើ​កណ្ដាប់ដៃ និង​បច្ចេកទេស​របស់​ខ្លួន ។ ជា​ពិសេស​ទៀត​នោះ កែវ រំ​ចង់ ចង់​ដឹង​ថា កម្លាំង​របស់​ខ្លួន​អាច​ទ្រាំទ្រ​បាន​៥​ទឹក​អំឡុង​ពេល​ប្រកួត​ដែរ​ឬទេ ?​ 

​គួរ​បញ្ជាក់​ផង​ដែរ​ថា កែវ រំ​ចង់ បាន​សម្រាក​ពី​ការ​ប្រកួត​ប្រហែល​៣​ឆ្នាំ ក្រោយ​ពី​រូបគេ​បាន​ឈ្នះ​ខ្សែក្រវាត់​អន្ដរជាតិ ពី​ប្រទេស​បារាំង ក្នុងប្រភេទ​ទម្ងន់​៦៣ និង​៦៧​គីឡូក្រាម ។ កីឡាកររូប​នេះ ក៏​មាន​ប្រកួត​ល្អ​ដែរ​សម្រាប់​ការ​ប្រកួត​ក្នុង​ប្រទេស ដូច​ជា​ជើងឯក​ប្រចាំ​ទូរទស្សន៍​បាយ័នជាដើម ។ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ រូបគេ​បាន​យកឈ្នះ វង្ស ណ​យ ដោយ​ផ្ដួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ក្នុង​ការ​ប្រកួត​ជើងឯក​គុន​ខ្មែរ​ខា​រ៉ា​បាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ