ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​មូលហេតុ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉​ង់ មិន​ច្រៀង​ភ្លេងជាតិ​ក្នុង​ការ​ប្រកួត​ជាមួយ​អង់គ្លេស

2 ឆ្នាំ មុន
  • ភ្នំពេញ

World Cup ៖ ក្រុម​ជម្រើសជាតិ​អុ​ី​រ៉​ង់​បាន​បដិសេធ​ការ​ច្រៀង​ភ្លេងជាតិ​របស់​ខ្លួន មុន​ការ​ប្រកួត​

World Cup ៖ ក្រុម​ជម្រើសជាតិ​អុ​ី​រ៉​ង់​បាន​បដិសេធ​ការ​ច្រៀង​ភ្លេងជាតិ​របស់​ខ្លួន មុន​ការ​ប្រកួត​របស់​ពួក​គេ​នៅ World Cup ជាមួយនឹង​ក្រុម​ជម្រើសជាតិ អង់គ្លេស ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ប្រទេស​របស់​ខ្លួន​។

ក្នុង​ការ​ប្រកួត​នៅ​យប់​នោះ អ្នកគាំទ្រ​ជា​ច្រើន​បាន​ស្រែក​អំឡុង​ពេល​លេង​ភ្លេងជាតិ ហើយ​អ្នកខ្លះ​បាន​លើក​បដា​សរសេរ​ថា​«​ស្ត្រី ជីវិត និង​សេរីភាព​»​។ គេ​សង្កេត​ឃើញ​ថា នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ នៅ​អ៊ី​រ៉​ង់ មានការ​តវ៉ា និង​បង្ក្រាប​យ៉ាង​ខ្លាំងក្លា រហូត​ដល់​មាន​អ្នក​ស្លា.ប់​ជា​ច្រើន​នាក់ ។​ ​មែនទែន​ទៅ ភ្លើងកំហឹង​របស់​អ្នក​តវ៉ា​កើតឡើង បន្ទាប់​ពី​ការ​ស្លាប់​របស់​នារី​វ័យ​២២​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​ប៉ូលិស​ឃុំខ្លួន កាលពី​ខែកញ្ញា ដោយ​ចោទប្រកាន់​ថា បាន​បំពា.ន​ច្បាប់​តឹងរ៉ឹង​ជុំវិញ​ការ​គ្រប​ក្បាល ។

ជុំវិញ​បញ្ហា​នេះសកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា អ្នក​តវ៉ា​ជាង​៤០០​នាក់ បាន​ស្លាប់ និង​ជាង​១៦៨០០​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការ​បង្ក្រាប​ដោយ​កងកម្លាំង​អ៊ី​រ៉​ង់ ។ សកម្មភាព​ទាំង​អស់នេះ​ហើយ បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់ មិន​ព្រម​ច្រៀង​ភ្លេងជាតិ អំឡុង​ពេល​ប្រកួត World Cup​។​

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើសជាតិ​អ៊ីរ៉​ង់ បាន​ប្រកួត​ចាញ់​ក្រុម​តោ​កំណាច​អង់គ្លេស ក្នុង​លទ្ធផល ៦ ទល់​នឹង ២ ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន​ក្នុង​ពូ​ល​B ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ