ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​កម្ពុជា​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី អ្នកចាំទី​ទាំង​សងខាង​ទទួល​ការ​ពិន័យ​កាត​ក្រហម​ក្នុង​​មួយ​​ប្រកួត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​លី​គ​កំពូល​កម្ពុជា ដែលអ្នកចាំទី​

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​លី​គ​កំពូល​កម្ពុជា ដែលអ្នកចាំទី​ទាំង​សងខាង​ក្នុង​ជម្រើស​១១​នាក់​ដំបូងទទួល​ការ​ពិន័យ​កាត​ក្រហម​ដូច​គ្នា ក្នុង​ជំនួប​ដ៏​តានតឹង រវាង​ក្លិប​បាល់ទាត់ វិសាខា ជាមួយ បឹង​កេ​ត នា​កីឡដ្ឋាន​ព្រី​ន​ស៍​។

ការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ​នេះ ក្លិប​បាល់ទាត់ វិសាខា ក្រោម​ការ​ដឹកនាំ​របស់​លោក មាស ចាន់​ណា បន្តរ​ឈរ​ក្នុង​តំណែង​កំពូល​តារាង​នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២២ ដោយ​គិត​ត្រឹម ស​ប្តា​ហ៍​ទី​២៥ បន្ទាប់​ពី​យកឈ្នះ បឹង​កេ​ត ក្នុង​លទ្ធផល ៥-៣ នា​រាត្រី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​។

ក្នុង​នោះ​អ្នកចាំទី ហ៊ុ​ល គឹ​ម​ហ៊ុយ របស់ បឹង​កេ​ត ទទួល​បាន​កាត​ក្រហម នៅ​នាទី​ទី​១៤ បន្ទាប់​ពី​បង្កកំហុស​ដោយ​ចាប់​ទាញ​កីឡាករ​របស់​វិសាខា ក្នុង​តំបន់​គ្រោះថ្នាក់ ខណ​:​អ្នកចាំទី កែវ សុខ​សិលា របស់ វិសាខា វិញ ក៏​ទទួល​បាន​កាត​ក្រហម​ដូច​គ្នា នៅ​នាទី​ទី​២២ បន្ទាប់​ពី​បង្កកំហុស​លើ​កីឡាករ ម៉ាត់ ណូ​រុន​។​ 

ជាមួយ​គ្នា​នេះ​ដែរ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង របស់​លោក Conor Nestor បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង ភ្នំពេញ​ក្រោ​ន ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Smart RSN ហើយ​នេះ គឺជា​ការ​ចាញ់​៤​ប្រកួត​ជាប់​ៗ​គ្នា បន្ទាប់ពី​កាន់កាប់​តំណែង​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា អស់​រយ​:​ពេល​២៧០​ថ្ងៃ ។

ដូច្នេះ​គិត​ត្រឹម​ស​ប្ដា​ហ៍ទី​២៥ យើង​មើលឃើញ​ថា វិសាខា ស្ថិត​នៅ​កំពូល​តារាង មាន ៤៩​ពិន្ទុ តាម​ពីក្រោយ​ដោយ ភ្នំពេញ​ក្រោ​ន និង​ព្រះ​ខ័ន​ស្វាយ​រៀង មាន ៤៦​ពិន្ទុ ដូច​គ្នា ខណៈ​បឹង​កេ​ត ស្ថិត​នៅ​លេខ​៤ មាន​ត្រឹម​៣៩​ពិន្ទុ ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ