ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដាច់យ៉ៃត្រូវឆ្នោតរង្វាន់ធំ50លានដុល្លារ

6 ឆ្នាំ មុន

«Daily Mail»របស់​អង់គ្លេស​កាល​ពី​ថ្ងៃទី​១២ ឧសភា ២០១៧​ ផ្សាយ​ថា​បុរស​ជន​ជាតិ​អូស្រ្តាល​ី​អាយុ​៣០​ឆ្នាំម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ដែល​កំពុង​ដាច់យ៉ៃ​ និង​ទាត់​ខ្យល់​គ្មា​ន​ការងារ​ធ្វើ​តាំង​ពី​ឆ្នាំ​២០១៦​ មក​​ មាន​ក្តី​រំ​ភើប​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ក្រុម​ហ៊ុន​«Powerball»ប្រាប់​ដំណឹង​ថា​ត្រូវ​ឆ្នោត​រង្វាន់​ធំ

«Daily Mail»របស់​អង់គ្លេស​កាល​ពី​ថ្ងៃទី​១២ ឧសភា ២០១៧​ ផ្សាយ​ថា​បុរស​ជន​ជាតិ​អូស្រ្តាលី​អាយុ​៣០​ឆ្នាំម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ដែល​កំពុង​ដាច់យ៉ៃ​ និង​ទាត់​ខ្យល់​គ្មា​ន​ការងារ​ធ្វើ​តាំង​ពី​ឆ្នាំ​២០១៦​ មក​​ មាន​ក្តី​រំ​ភើប​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ក្រុម​ហ៊ុន​«Powerball»ប្រាប់​ដំណឹង​ថា​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ដល់ទៅ​៥០​លាន​ដុល្លារ​ឯណោះ​​ ។
ដឹង​ដំណឹង​នោះភ្លាម​​បុរស​​មាន​សំណាង​ស្រឡាំង​កាំង​ និង​​សួរទៅ​​ក្រុម​​ហ៊ុន​ថា​ រូប​គេ​ត្រូវធ្វើ​​បែ​ប​ណា​ ? ធ្វើ​អ្វី​ខ្លះ​ ? គួរ​ទូរស័ព្ទ​ទៅ​ប្រាប់​ម្តាយ​ ឬ​អត់ ?​ ​គួរ​បង្ហាញ​ក្តី​រំ​ភើប​​ចំ​ពោះ​​ប្រ​ពន្ធបែបប​ណា?
បុរស​នោះ​ជា​មនុស្ស​តែ​ម្នាក់​ដែល​ត្រូវ​រង្វាន់​លើក​​នេះ​​ ដូច្នេះ​ហើយ​គេ​មិន​បាច់​ទៅ​ពឹង​​ប្រាក់​ពី​អ្នក​ដទៃ​ទេ ខណៈ​គេ​កំពុង​តែ​ដាច់​យ៉ៃ​នេះ​ ។
បុរស​មាន​សំណាង​រូប​នោះ​មាន​គម្រោង​បែង​ចែក​ប្រាក់​មួយ​ចំនួន​ទៅ​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​ ព្រមទាំង​​បើក​​ភោជនីយ​ដ្ឋាន​មួយ​​ ។​ គេនិយាយ​ថា​ «ខ្ញុំមិនត្រូវ​ការ​ប្រាក់​​ច្រើន​ទេ​ ដូច្នេះ​ហើយ​ចង់​ធ្វើ​​មនុស្ស​ធម៌​នៅ​ក្នុង​សង្គម​ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​អ​នា​ថា​ និស្សិត​ និង​មនុស្ស​ជា​ច្រើន​​ជួប​​ការ​លំ​បាក​នៅ​ក្នុង​ការ​រក​ចំណូល» ៕