ខេត្តកំពត ៖ ឯកឩត្តមង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត ដឹកនាំមន្ត្រីជំនាញមកពីមន្ទីររៀបចំដែនដីខេត្ត រួមទាំងមន្ត្រីរមកពីមន្ទីរកសិកម្មខេត្ត និងលោកនាក់ សុវណ្ណារី អភិបាលស្រុកឈូក កាលពីព្រឹកថ្ងៃទី២២ វិច្ឆិកា បានចុះមកពិនិត្យដីក្រុមហ៊ុនមួយឈ្មោះហ្វីសបាយអូរថេកអេហ្គ្រីខលឈើរ័ល(ខេមបូឌា)ដែលមានផ្ទៃដី1696ហិកតានៅចំណុចជួរភ្នំ ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

បើតាមការអោយដឹងពីតំណាងក្រុមហ៊ុនបាននិយាយអោយដឹងថា ក្រុមហ៊ុនរបស់លោកគឺបានទទួលសិទ្ធិដីសម្បទានសេដ្ឋកិច្ចពីរដ្ឋក្នុងឆ្នាំ2005 មានផ្ទែដីជាងបីពាន់ហិកតា ប៉ុន្តែដីចំនួនជាងបីពាន់ហិកតានោះ ត្រូវបានកាត់ចេញអោយទៅក្រុមហ៊ុនឯកជនចំនួន2ផ្សេងទៀត នៅសល់ជាក់ស្ដែងតែជាងមួយពាន់ហិកតាតែប៉ុណ្ណោះ។

តំណាងក្រុមហ៊ុនបាននិយាយប្រាប់បន្តថា ទោះជាសល់ដីជាងមួយពាន់ហិកតាក៏ដោយ ក៏ក្រុមហ៊ុនដឹកគ្រឿងចក្រចូលទៅការឈូសឆាយធ្វើការអភិវឌ្ឍន៍មិនបានទេ ព្រោះប្រជាពលរដ្ឋភាគច្រើនមកពីខេត្តឆ្ងាយ ខ្លះចូលមកកាន់កាប់ និងបោះតង់យ៉ាងអនាធិបតេយ្យបំផុត ។ តំណាងក្រុមហ៊ុនដែលបានទទួលដីសម្បទានពីរដ្ឋធ្វើការអភិវឌ្ឍន៍សុំអាជ្ញាធរខេត្ត និងស្រុកអោយជួយណែនាំដល់ពលរដ្ឋកុំអោយមានការសង់ផ្ទះ ឬខ្ទមចាំដីបន្តទៀត។

ឯកឧត្តមង៉ាន់ ថារិទ្ធ អភិបាលរងខេត្តមានប្រសាសន៍ក្នុងកិច្ចប្រជុំនៅសាលាឃុំតាកែនមុនចុះទៅកាន់ដីមានទំនាស់ថាកងកំលាំងទាំងមិនអនុញ្ញាតអោយបុគ្គលណាម្នាក់ទៅបោះតង់ ឬទៅរារាំងនៅលើសេដ្ឋកិច្ចនោះ ។

ហើយបើមានសុំអោយរាយការណ៍ជាបន្ទាន់ទៅឯកឧត្តមអភិបាលខេត្ត ។ ឯកឧត្តមង៉ាន់ ថារិទ្ធ បញ្ជាអោយមន្ត្រីជំនាញបង្ហោះដ្រូន ដើម្បីពិនិត្យមើលព្រំដីរបស់ក្រុមហ៊ុនមុននិងឈានទៅដល់ការកាយកំណត់ព្រំដី ប៉ុន្តែខាងមន្ត្រីកសិកម្មខេត្តនិយាយថា ខ្ទមចាំដីរបស់ពលរដ្ឋមានចំនួន197គ្រួសារ ដែលបានសាងសង់លើដីក្រុមហ៊ុន។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ