ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​ផ្នែក​ស៊ើបការណ៍​អា​មេ​រិ​ក​គិត​ថា រុ​ស្ស៊ី និង​ចិន​រៀបចំ​សម្រាប់​សង្គ្រាម​ផ្កាយ

6 ឆ្នាំ មុន

ក្នុង​របាយការណ៍​របស់​ខ្លួន នាយក​ផ្នែក​ស៊ើបការណ៍​ជាតិ​សហរដ្ឋ​អា​មេ​រិ​ក​គូសបញ្ជាក់​ថា រុ​ស្ស៊ី និង​ចិន​អាច​កំពុង​តែ​បង្កើត​អាវុធ​នានា​ប្រឆាំង​ផ្កាយ​រណប​ដោយ​លើក​ពី​ការ​គំរាមកំហែង​សំខាន់​ដែល​ប្រទេស​លោក​ក៏​ត្រូវ​ប្រឈម ។

ក្នុង​របាយការណ៍​របស់​ខ្លួន នាយក​ផ្នែក​ស៊ើបការណ៍​ជាតិ​សហរដ្ឋ​អា​មេ​រិ​ក​គូសបញ្ជាក់​ថា រុ​ស្ស៊ី និង​ចិន​អាច​កំពុង​តែ​បង្កើត​អាវុធ​នានា​ប្រឆាំង​ផ្កាយ​រណប​ដោយ​លើក​ពី​ការ​គំរាមកំហែង​សំខាន់​ដែល​ប្រទេស​លោក​ក៏​ត្រូវ​ប្រឈម ។

លោក DAN COATS នាយក​ផ្នែក​ស៊ើបការណ៍​ជាតិ​អា​មេ​រិ​ក​និយាយ​ថា ក្រុង​មូ​ស្គូ និង​ក្រុង​ប៉េ​កាំ​ង​តំណាង​ឱ្យ​គ្រោះថ្នាក់​ធំ​បំផុត​២ ។ របាយការណ៍​របស់​លោក​ដាក់​ជូន​គណៈកម្មការ​ស៊ើបការណ៍​របស់​ព្រឹទ្ធសភា​សរសេរ​ថា ការ​វាយតម្លៃ​របស់​យើង​គឺថា​រុ​ស្ស៊ី និង​ចិន គិត​ថា ចាំបាច់​ត្រូវ​ឆ្លើយ​តប​ចំពោះ​ការ​ជឿនលឿន​ខាង​យោធា​នីមួយ​ៗ​របស់​សហរដ្ឋ​អា​េ​ម​រិ​ក​មិន​ថា ក្នុង​ប្រព័ន្ធ​យោធា ប្រព័ន្ធ​​ស៊ី​វិល ឬ​អវកាស​ឡើយ ។ ក្រុង​មូ​ស្គូ និង​ក្រុង​ប៉េ​កាំ​ង​ផ្តោត​កាន់តែ​ខ្លាំង​ឡើង​លើ​លទ្ធភាព​វាយប្រហារ​សំដៅលើ​បណ្តា​ប្រព័ន្ធ​អវកាស​ទុកដូចជា​ផ្នែក​មួយ​នៃ​លទ្ធិ​យោធា​នា​ពេល​អនាគត​របស់​ពួក​គេ ។ ប្រទេស​ទាំង​២​នឹង​បន្ត​ផលិត​រាល់​អាវុធ​ប្រឆាំង​ផ្កាយ​រណប​ទុកដូចជា​មធ្យោបាយ​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​កងទ័ព​អា​មេ​រិ​ក ។

ម្យ៉ាងវិញទៀត របាយការណ៍​នេះ​ចង់​និយាយ​ថា ក្រុង​មូ​ស្គូ និង​ក្រុង​ប៉េ​កាំ​ង​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឱ្យ​ទទួល​បាន​អាវុធ​ទាំងនេះ ដែល​សំដៅ​ទប់ទល់​ក្នុង​ទី​អវកាស​រាល់​សត្រូវ ហើយ​ពិសេស​បំផុត​គឺ​សហរដ្ឋ​អា​េ​ម​រិ​ក​ទាំង​ក្នុង​កម្រិត​ការទូត​ផង​ដែរ ។ ចិន និង​រុ​ស្ស៊ី​នឹង​ស្នើ​ពី​ការ​រំសាយ​យោធា​នៅ​ទី​អវកាស ហើយ​និយាយ​ពី​គោលការណ៍​នៃ​ការ​បដិសេធ​ការ​មាន​អាវុធ​ទាំងនេះ ។

ម្យ៉ាងវិញទៀត ផ្នែក​ស៊ើបការណ៍​អា​មេ​រិ​ក​គូសបញ្ជាក់​ពី​លទ្ធភាព​បង្ក​ការ​រំខាន​អុកឡុក​បណ្តា​ផ្កាយ​រណប​យោធា ព្រមទាំង​បណ្តា​ប្រព័ន្ធ GPS ។

របាយការណ៍​បន្ត​ថា រុ​ស្ស៊ី​មាន​ចេតនា​ធ្វើ​ឱ្យ​ទំនើប​ដល់​កងកម្លាំង​ប្រយុទ្ធ​ប្រឆាំង​វិទ្យុ​អេ​ឡិច​ទ្រិ​ក ហើយ​ដាក់​ពង្រាយ​អាវុធ​សង្គ្រាម​វិទ្យុ​អេ​ឡិច​ទ្រិ​ក​ជំនាន់​ថ្មី​នា​ឆ្នាំ​២០២០ ។ ទន្ទឹម​នឹង​នេះ​អីុរ៉​ង់ ព្រម​ទាំង​កូរ៉េ​ខាងជើង​ពង្រីក​យ៉ាង​ខ្លាំង បណ្តា​លទ្ធភាព​របស់​ពួក​គេ ដោយ​រំលោភ​បំពាន​លើ​បណ្តា​បែបបទ​នៃ​គមនាគមន៍​យោធា ។

លើស​ពី​នេះ​ទៀត យោង​តាម​ផ្នែក​ស៊ើបការណ៍​អា​មេ​រិ​កថា រុ​ស្ស៊ី និង​ចិន​នឹង​បង្កើត​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត បណ្តា​ប្រព័ន្ធ​ដែល​សំដៅ​កម្ទេច​បណ្តា​ផ្កាយ​រណប ចំណែក​ក្រុង​ប៉េ​កាំ​ង​អាច​ជិត​ឈាន​ដល់​លទ្ធភាព​ដាក់​ពង្រាយ​បណ្តា​ប្រព័ន្ធ​មាន​មូលដ្ឋាន​នៅ​លើ​ដី ដែល​សំដៅ​ស្ទាក់​កម្ទេច​ផ្កាយ​រណប ។ រុ​ស្ស៊ី និង​ចិន​ធ្វើ​សកម្មភាព​ស្មុគស្មាញ​លើ​តារាវិថី ។ ប្រតិបត្តិការ​មួយ​ចំនួន​ប្រហែលជា​សំដៅ​សាកល្បង​បណ្តា​បច្ចេកវិទ្យា​មានមុខ​ងារ​២ ក្នុង​នោះ​មានមុខ​ងារ​ប្រឆាំង​ផ្កាយ​រណប ។

យោង​តាម​របាយការណ៍​របស់​លោក COAIS ថា បណ្តា​ប្រព័ន្ធ​គ្រប់គ្រង​កាក​សំណល់​អវកាស​អាច​ត្រូវ​ប្រើប្រាស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បណ្តា​ផ្កាយ​រណប ។

របាយការណ៍​របស់​លោក COATS ដាក់​ជូន​ព្រឹទ្ធសភា​អា​េ​ម​រិ​ក សំដៅ​កំណត់​ពី​ការ​គំរាមកំហែង​សំខាន់​សម្រាប់​សហរដ្ឋ​អា​មេ​រិ​ក ៕