ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! កោះមាន់​ជាង​៣០០​កេស ទម្ងន់​ប្រមាណ​៥​តោន​នាំ​ចូល​គ្មាន​ប្រភព​ច្បាស់លាស់​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

កោះមាន់​គ្មាន​ប្រភព​ច្បាស់លាស់ និង​ដឹក​ជញ្ជូន​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ចំនួន​៣៤៥​កេស ដែល​មាន​ទម្ងន់​ប្រមាណ​៥​តោន ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ ធ្វើការ​

ខេត្តកំពង់ឆ្នាំង ៖ កោះមាន់​គ្មាន​ប្រភព​ច្បាស់លាស់ និង​ដឹក​ជញ្ជូន​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ចំនួន​៣៤៥​កេស ដែល​មាន​ទម្ងន់​ប្រមាណ​៥​តោន ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ ធ្វើការ​ដុត​កម្ទេច​ចោល នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ក្នុង​ទីតាំង​ដី​របស់​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​។

លោក ក្រឹ​ង សំអាត ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា កោះមាន់​ទាំងនេះ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ចាប់​ឃាត់ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​រលា​បៀរ ខណៈ​ពេល​ដែល​កោះមាន់​ទាំងនេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​ទួ​រី​ស ១​គ្រឿង ក្រោយមក​បាន​យក​ទៅ​រក្សា​ទុក ដើម្បី​រក​ឯកសារ​។

លោក​បន្ត​ថា ប៉ុន្តែ​ពុំ​មាន​លិខិត​ដឹក​ជញ្ជូន​ត្រឹមត្រូវ គ្មាន​ប្រភព​ច្បាស់លាស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ទើប​ព្រះរាជអាជ្ញា​ឱ្យ​បង្កើត​ក្រុម​គណៈកម្មការ​ចម្រុះ ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃនេះ ដោយ​មានការ​ចូលរួម​ពី​លោក យាង ចាន់​ក្រុង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត មន្ត្រី​ផលិតកម្ម​ប​សុ​ជា​ព្យាបាល មន្ត្រី​នគរបាល​សេដ្ឋកិច្ច និង​មន្ត្រី​កងរាជអាវុធហត្ថ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ចាប់​ឃាត់​រថយន្ត​ដឹក​កោះមាន់​ខាងលើ​នេះ គឺ​កោះមាន់​បាន​ប្រគល់​ឲ្យ​មន្ត្រី​ពេទ្យសត្វ ដែល​រៀបចំ​កម្ទេច​ចោល ចំណែក​រថយន្ត​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល ជាមួយនឹង​អ្នកបើកបរ​ចំនួន​២​នាក់ ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ ព្រោះតែ​ការ​បើកបរ​រថយន្ត​គ្មាន​ឯកសារ និង​ស្លាក​លេខ​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ