ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ឡាន​ដឹកស្រូវ​លើស​ទ្រុង​​​លើសទម្ងន់​នៅ​ស្រុក​កំពង់​រោទ៍

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ សមត្ថកិច្ច​ស្រុក​កំពង់​រោ​ទ៌​បាន​ឃាត់​រថយន្ត​ដឹកស្រូវ​ជា​ច្រើន​គ្រឿង ដែល​ដឹក​លើស​ទ្រុង​និង​សំពីងសំពោង​ដោយ​សង្ស័យ​ក៏​លើស​ទម្ងន់ និង​មាន​ហានិភ័យ​ជ្រុះ​ធ្លាក់​មក​លើ​ថ្នល់ បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​នាំ​ឲ្យ​បាក់​ស្រុត​ផ្លូវ​សាធារណៈ ទើប​ឃាត់​រថ​យន្ត​ហៅ​អ្នកបើកបរ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឈប់​ឲ្យ​ដឹក​ទំនិញ​សំពីងសំពោង​លើស​ទម្ងន់​បន្ត​ទៀត​។ ករណី​ឃាត់​រថយន្ត​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩…

ខេត្តស្វាយរៀង​៖ សមត្ថកិច្ច​ស្រុក​កំពង់​រោ​ទ៌​បាន​ឃាត់​រថយន្ត​ដឹកស្រូវ​ជា​ច្រើន​គ្រឿង ដែល​ដឹក​លើស​ទ្រុង​និង​សំពីងសំពោង​ដោយ​សង្ស័យ​ក៏​លើស​ទម្ងន់ និង​មាន​ហានិភ័យ​ជ្រុះ​ធ្លាក់​មក​លើ​ថ្នល់ បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​នាំ​ឲ្យ​បាក់​ស្រុត​ផ្លូវ​សាធារណៈ ទើប​ឃាត់​រថ​យន្ត​ហៅ​អ្នកបើកបរ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឈប់​ឲ្យ​ដឹក​ទំនិញ​សំពីងសំពោង​លើស​ទម្ងន់​បន្ត​ទៀត​។

ករណី​ឃាត់​រថយន្ត​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០២២ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៤D​ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ញរ ស្រុក​កំពង់​រោ​ទ៌ ។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​កំពង់​រោ​ទ៌​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ឃាត់​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ និង​ហៅ​អ្នក​បើកបរ​មក​អប់រំ​និង​ធ្វើ​កិច្ចសន្យា ស្រាប់តែ​មាន​ប៉ុស្តិ៍​វិទ្យុ​មួយ​ផ្សាយ​ថា សមត្ថកិច្ច​ចម្រុះ​ស្រុក​កំពង់​រោ​ទ៌​ឃាត់​រថយន្ត​ដឹកស្រូវ​មិន​មាន​កំហុស​សួរនាំ​រក​ឯកសារ ។

ប្រភព​បន្ត​ថា លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​បំភ្លឺ​ថា ស្នងការដ្ឋាន​នគរ​បាល​ខេត្តស្វាយរៀង សូម​ធ្វើការ​បំភ្លឺ​ចំពោះ​សារព័ត៌មាន វិទ្យុ​ប្រជាជន – People Channel Cambodia ដែល​បាន​ចុះ​ផ្សាយ​ថា​មាន​សមត្ថកិច្ច​ចម្រុះ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ឃាត់​រថ​យន្ត​ដឹកស្រូវ មិន​មាន​កំហុស សួរនាំ​រក​ឯកសារ​នានា រួច​អនុញ្ញាត​អោយ​បន្តដំណើរ​វិញ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ឧត្តមសេ​នីយ៍​ត្រី ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ខេត្ត និង​អធិការដ្ឋាន​នគរ​បាល​​ស្រុក​កំពង់​រោ​ទិ៍ ធ្វើការ​ស្រាវជ្រាវ​ករណី​ខាងលើ​ឃើញ​ថា កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​លើ​ផ្លូវជាតិ​លេខ ៣១៤D ត្រង់​ចំណុច​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ ពិតជា​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​មាន​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក កងរាជអាវុធហត្ថ​ស្រុក និង​មានការ​សហការ​ពី​កម្លាំង​ប្រជា​ការពារ បាន​ឃាត់​រថយន្ដ​ដឹកស្រូវ​ទាំងនោះ​ពិតប្រាកដ​មែន ដោយ​មិន​បាន​ដាក់​បា​រ៉ា​ស​នៅ​លើ​ដងផ្លូវ​នោះ​ទេ ។

អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជា​អោយ​កម្លាំង​នគរបាល​ចរាចរណ៍​ទាំងអស់​ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ហាម​មិន​អោយ​មានការ​ដាក់​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ​នៅ​លើ​ដងផ្លូវ និង​មិន​ត្រូវ​ឃាត់​យានយន្ត​ត្រួតពិនិត្យ​បើសិន​មិន​មាន​កំហុស​។

ចំពោះ​ការ​ឃាត់​រថយន្ត​ដឹកស្រូវ​ខាងលើ ដោយ​មូលហេតុ​សមត្ថកិច្ច​យើង​បាន​ពិនិត្យ​ឃើញ​ថា រថ​យន្ដ​ទាំងនោះ​ដឹក​សំពីងសំពោង​មិន​បាន​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ និង​ដឹក​លើស​កំពស់​ក្នុង​ច្បាប់​កំណត់ មក​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ពុំ​បាន​ធ្វើការ​ផាកពិន័យ​នោះ​ទេ ព្រោះ​ពេល​កន្លង​មក មាន​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ជាតិ​លេខ ៣១៤ D ធ្លាប់​ឃើញ​មាន​បាវ​ស្រូវ​ធ្លាក់​ពីលើ​រថយន្ដ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ណាមួយ​ទេ ។

សមត្ថកិច្ច​យើង​មាន​វិធានការ​បែប​នេះ គឺ​ដោយ​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​ហេតុការណ៍​កើតឡើង​ជាយថាហេតុ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​។ ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​ប្រជា​ការពារ គ្រាន់តែ​ជា​កម្លាំង​សហការ​ជួយ​សម្រួល​ចរាចរណ៍​តែ​ប៉ុណ្ណោះ មិន​មាន​តួនាទី​ត្រួតពិនិត្យ​ផាកពិន័យ ឬ​ចេញ​វិ​ក័យ​ប​ត្រ​ផាក​ពិន័យ​ចំពោះ​អ្នក​ល្មើសច្បាប់​ឡើយ​។

សមត្ថកិច្ច​យើង​បាន​ធ្វើការ​អប់រំ និង​កិច្ចសន្យា​ដល់​ម្ចាស់​រថយន្ដ​ដឹក​សំពីងសំពោង​ទាំងនោះ ឲ្យ​បញ្ឈប់​ការ​ដឹក​លើស​ចំណុះ​លើស​កំពស់​ដែល​ច្បាប់​បាន​កំណត់ និង​គ្រប​អោយ​បាន​ត្រឹមត្រូវ ចាប់​ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​អប់រំ​នេះ​តទៅ បើ​មិន​គោរព​តាម​កិច្ចសន្យា សមត្ថកិច្ច​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​អរគុណ​ចំពោះ​អ្នក​សារព័ត៌មាន និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​តែងតែ​ចូលរួម​សហការ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ហេតុការណ៍ ឬ​បទល្មើស​ផ្សេង​ៗ​ដែល​បាន​កើតឡើង​ធ្វើ​អោយ​កិច្ច​ប្រតិបត្តិការ​បង្ការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​របស់​សមត្ថកិច្ច​យើង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ។

មហាជន​អបអរសាទ​រយ៉ា​ខ្លាំង​ចំពោះ​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រើ​ប្រាស់​​រថយន្ត​ដឹក​ទំនិញ​ខុស​បច្ចេកទេស​ល្មើសច្បាប់​កំណត់​បើកបរ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ បង្ក​ឲ្យ​បាក់​សហ​រុត​ផ្លូវ​តាម​ជនបទ​ល្មម​ដល់​ពេល​បង្ក្រាប​ហើយ​ទាន​៕

អត្ថបទសរសេរ ដោយ