ប្រធានរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ក្នុងនាមប្រទេស CLV
- ភ្នំពេញ
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក្នុងជាប្រទេស CLV បានជួបប្រជុំ នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ…
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក្នុងជាប្រទេស CLV បានជួបប្រជុំ នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ…
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក្នុងជាប្រទេស CLV បានជួបប្រជុំ នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវឥវៀតណាម។ ប្រធានរដ្ឋសភា CLV បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភាទាំងបី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសជាប់ព្រំដែនទាំង៣។
ប្រធានរដ្ឋសភានៃប្រទេស CLV ក៏បានសំដែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និង
ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងរដ្ឋសភានៃប្រទេសទាំងបី ដោយជំរុញកិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងបី៕
ចែករំលែកព័តមាននេះ