ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំងពិនិត្យ​ឡាន​ដឹក​គ្រឿងក្នុង​មាន់​គ្មាន​ច្បាប់​អនុ​ញ្ញាត ​និងឱ្យ​បង្កើត​គណៈ​ក​ម្មការ​ដុត​កម្ទេច​ចោល

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម អ៊ិត សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម អ៊ិត សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី 20 ខែវិច្ឆិកា ឆ្នាំ 2022 ក្រោយ​ពី​ពិនិត្យ គ្រឿងក្នុង​មាន់​ដែល​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​គ្មាន​លិខិតអនុញ្ញាត បាន​ចាត់តាំង​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ធ្វើការ​ដុត​កំទេច​ចោល​។

លោក ក្រឹ​ង សំអាត ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​ប​សុខ​ព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃ​ទី 19 ខែវិច្ឆិកា ឆ្នាំ​2022 សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច និង​មន្ត្រី​ជំនាញ​បាន​ចាប់​ឃាត់ខ្លួន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​2M 3047 ដែល​បាន​ធ្វើការ​ឆែកឆេរ​ពិនិត្យ​ឃើញ​មាន​កោះមាន់ និង​គ្រឿងក្នុង​មាន់​ចំនួន 345 ស្មើនឹង​ប្រមាណ 5 តោន​។

ការ​ដឹក​ជញ្ជូន​គ្រឿង​មាន់​គ្មាន​លិខិតអនុញ្ញាត​បែប​នេះ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល ។​ព្រឹក​នេះ​ក្រោយ​ពី​ព្រះរាជអាជ្ញា ធ្វើការ​ពិនិត្យ រួច បានការ​អនុញ្ញាត​ឲ្យ​រៀបចំ​ង្កើ​ត​គណៈកម្មការ​ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល កោះ និង គ្រឿងក្នុង​មាន់​ទាំងនោះ ។​ចំណែកឯ​រថយន្ត​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ