ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះរឿងជម្លោះ​ដីស្រែ​អំបិល! ​​​ម្ដាយ​និង​កូនស្រី​បង្កើត​​ប្តឹងផ្តល់គ្នានៅតុលាការ

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ក្នុង​នោះ មាន​ជនជាតិ​ខ្មែរ​អី​ស្លា​ម​ផងបាន​អង្គុយ​និង​ឈរ​ចាំ​រារាំង​ និង​ចូល​រួម​ធ្វើ​ជា​សាក្សី​ការ​ចុះ​អនុវត្ត​សាលក្រម​រឿង​ជម្លោះ​ដីស្រែ​អំបិល​រវាង​ម្ដាយ​និង​កូន​ស្រី​បង្កើត​រស់នៅ​ក្រុង​កំពត​ខេត្តកំពត​ ។ រីឯ​ស្រែអំបិល​ដែល​ម្ដាយ​និង​កូនស្រី​បង្កើត​កើត​មាន​ជម្លោះ​ប្ដឹង​រហូត​ដល់​តុលាការ​នោះ ស្ថិត​ក្នុងភូមិ​កំពង់​សំរោង ឃុំ​កំពង់​សំរោង…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ក្នុង​នោះ មាន​ជនជាតិ​ខ្មែរ​អី​ស្លា​ម​ផងបាន​អង្គុយ​និង​ឈរ​ចាំ​រារាំង​ និង​ចូល​រួម​ធ្វើ​ជា​សាក្សី​ការ​ចុះ​អនុវត្ត​សាលក្រម​រឿង​ជម្លោះ​ដីស្រែ​អំបិល​រវាង​ម្ដាយ​និង​កូន​ស្រី​បង្កើត​រស់នៅ​ក្រុង​កំពត​ខេត្តកំពត​ ។ រីឯ​ស្រែអំបិល​ដែល​ម្ដាយ​និង​កូនស្រី​បង្កើត​កើត​មាន​ជម្លោះ​ប្ដឹង​រហូត​ដល់​តុលាការ​នោះ ស្ថិត​ក្នុងភូមិ​កំពង់​សំរោង ឃុំ​កំពង់​សំរោង ស្រុក​ទឹកឈូ ខេត្ត​កំពត ។

ទោះជា​មានការ​ប្ដឹងប្តល់​គ្នា​រវាង​ម្ដាយ​និង​កូនស្រី​បង្កើត​រឿង​ដីស្រែ​អំបិល​យ៉ាងណា​ក៏​ដោយ តុលា​ការ​ខេត្តកំពត ​បាន​កាត់​ឱ្យ​ម្ដាយ​ឈ្មោះ​ឈុ​ន ហឹ​ង អាយុ​85ឆ្នាំ រស់នៅ​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត អោយ​ឈ្នះក្ដី​កូនស្រី​ហោ សឺ​យ​ និង​ម្ចាស់​ដី​ចំនួន​បី​នាក់​ផ្សេង​ទៀត ដែល​មាន​ដី​ជាប់​ព្រំ​គ្នា​។

ស្ត្រី​​ឈ្មោះ​ហោ សឺ​យ បាន​និយាយ​ថា ដី​របស់​ខ្លួន​បាន​ទិញ​ហ៊ុន​គ្នា​ជាមួយ​ឈ្មោះ​សុ​ន កេង ចំនួន​18​ហិ​កតា និង​ថោ​ង មុំ រួម​ទាំង​អេ​ល​មីន​ជាង​6​ហិ​កតា និង​ដី​ម្ដាយបង្កើត​មាន​ចំនួន​ជាង​5​ហិ​កតា ប៉ុន្តែ​ពេល​តុលាការ​ចេញ​សាលក្រម​សម្រេច​កាត់​ដី​អោយ​លោកយាយ​ឈុ​ន​ហឹ​ង​ចំនួន​31​ហិ​កតា​។

ចំនួន​ដីស្រែ​អំបិល​ដែល​តុលាការ​កាត់​ទៅ​ឱ្យ​ម្ដាយ​ដ៏​ច្រើន​លើសលប់​នោះ ត្រូវ​បានកូន​ស្រី​បង្កើត​និង​ម្ចាស់​ដី​ចំនួន​3​នាក់​ទៀត​ធ្វើការ​ជំទាស់ និង​បាន​ដា​ក្យ​ពាក្យបណ្ដឹង​ទៅ​សាលា​ឧទ្ទរ​បន្ត​ទៀត​។ ចំណែកឯ​ភាគី​លោកយាយ​ឈុ​ន​ហ៊ឹង​ក៏​បាន​និយាយ​ដោយ​ខ្លី​ថា ដីស្រែ​អំបិល​នេះ​គាត់​ជា​ម្ដាយ​បាន​កាន់កាប់​ជា​យូ​ឆ្នាំ​ហើយ​ប៉ុន្តែ​ម្នាក់​ៗ​សុទ្ធតែ​មានការ​លោភលន់​។

នៅ​ព្រឹក​ថ្ងៃ​ទី​16​ខែ​វិ​ច្ចិ​ការ​ឆ្នាំ​2022​នោះ តុលាការ​ខេត្តកំពត មាន​គម្រោង​ចុះ​មក​ប្រកាស​សាលក្រម​តែ​ឃើញ​ប្រជាពលរដ្ឋ​ត្រៀមចាំ​ធ្វើ​ជា​សា​ក្យី​អោយ​ស្ត្រី​ឈ្មោះ​ហោ សឺ​យ ត្រូវជា​កូនលោក​យាយ​ឈុ​ន​ហ៊ឹង​ច្រើន​នាក់​នៅ​កន្លែង​ស្រែ​អំបិល​។ លោក​ក្រឡាបញ្ជី​កី​បាន​ដកថយ​ក្រោយ​ទៅ​វិញ ដោយ​ធ្វើ​កំណត់​ហែ​តុ​ថា អាជ្ញាធរ​មិន​បាន​ចូលរួម​ការ​អនុវត្ត​ប្រកាស​សាលក្រម​ដោយ​ពន្យារពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ