ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម ឃាត់ខ្លួនចោរលួចកាត់ខ្សែភ្លើង ៧នាក់ និងនាំខ្លួនថៅកែអេតចាយ ទិញខ្សែភ្លើងចោរ ៣នាក់

2 ឆ្នាំ មុន
  • តាកែវ

តាកែវ៖ ​​កងរាជអាវុធហត្ថ ខេត្តតាកែវ​ បានឃាត់ខ្លួន​ជនសង្ស័យ ជាចោរកាត់ខ្សែភ្លើងតាមផ្លូវ ចំនួន ៧នាក់ និងនាំខ្លួនថៅកែអេតចាយ ៣នាក់ ដែលជាអ្នកទិញខ្សែភ្លើង​ពីចោរទាំងនោះ។…

តាកែវ៖ ​​កងរាជអាវុធហត្ថ ខេត្តតាកែវ​ បានឃាត់ខ្លួន​ជនសង្ស័យ ជាចោរកាត់ខ្សែភ្លើងតាមផ្លូវ ចំនួន ៧នាក់ និងនាំខ្លួនថៅកែអេតចាយ ៣នាក់ ដែលជាអ្នកទិញខ្សែភ្លើង​ពីចោរទាំងនោះ។ ប្រតិបត្តិការបង្ក្រាប​ក្រុមចោរលួចកាត់ខ្សែភ្លើង និងថៅកែអេតចាយនេះ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​ក្រុងដូនកែវ​។ 

ម្ចាស់ទីតាំងលក់អេតចាយ ដែល​ទទួលផលចោរកម្ម ទាំង ៣ទីតាំង ដែលឃាត់ខ្លួន រួមមាន៖ ១.ឈ្មោះ ជុន ណារួន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ។ ២.ឈ្មោះ យី ភ័សនី ភេទ ស្រី អាយុ ៥៩ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។ ៣.ឈ្មោះ កែវ សាលី ភេទ​ស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ​ ក្រុងដូនកែវ។ ថៅកែអេតចាយទាំង ៣នាក់នេះ សុទ្ធតែជាអ្នកទទួលទិញរបស់ចោរ នៅពេលក្រុមជនសង្ស័យ លួចបាន យកទៅ​លក់អោយ។

ចំពោះជនសង្ស័យទាំង ០៧នាក់ រួមមាន៖ ១.ឈ្មោះ ហ៊ឹម ផន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្វាវ ឃុំតាសឹង្ហ ស្រុកទ្រាំង។ ២.ឈ្មោះ យ៉េង ប៊ុណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ៣.ឈ្មោះ ចៅ ភី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ​។ ៤.ឈ្មោះ ឈៀង ប៊ុនរឿន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ៥.ឈ្មោះ សុខ ថា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ៦.ឈ្មោះ ប៊ុន រាសី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និង​៧.ឈ្មោះ សូ សុដា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង ០៦នាក់ចុងក្រោយនេះ មានទីលំនៅ ក្នុង​ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យ បាន​សារភាពថា ពួកគេពិតជាបានដើរ លួចកាត់ខ្សែភ្លើងតាមផ្ទះ តាមផ្លូវសាធារណៈ និងដើគាស់ផ្ទះ នៅពេលយប់ពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាកររងកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ កម្លាំងជំនាញ បានសួរនាំបន្ថែមលើ​ជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត រួមជាមួយវត្ថុតាង៕ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ