ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​«កំពង់​ហៅ» អាជីវករ​លក់ដូរ​ក្នុង​ស្ថានភាព ៦​ខែ​ទឹក ៦​ខែ​គោក

1 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ផ្សារ​កំពង់​ហៅ គឺជា​ផ្សារ​មួយ ដែល​ជួប​ការ​លំបាក ​ព្រោះ​ស្ថានភាព​ដី​វាលទំនៀប ៦ខែលិច​ទឹក និង៦ ខែ​គោក​ ក្នុង​ស្ថានភាព​បែប​នេះ​…

ខេត្តកំពង់ឆ្នាំង ៖ ផ្សារ​កំពង់​ហៅ គឺជា​ផ្សារ​មួយ ដែល​ជួប​ការ​លំបាក ​ព្រោះ​ស្ថានភាព​ដី​វាលទំនៀប ៦ខែលិច​ទឹក និង៦ ខែ​គោក​ ក្នុង​ស្ថានភាព​បែប​នេះ​ ធ្វើ​ឲ្យ​ជីវ​ករ ​ក៏​ដូច​ជា​អ្នក​រស់នៅ​ជួប​ការ​លំបាក​ ក្នុង​មួយ​ឆ្នាំ​ៗ ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ជួសជុល​តូប​ ឬ​ផ្ទះ​រស់នៅ​បណ្ដោះអាសន្ន ។

ផ្សារ​កំពង់​ហៅ ជា​ផ្សារ​មួយ ស្ថិត​ក្នុងភូមិ​កំពង់​ហៅ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​ ផ្សារ​នេះ ក៍​ជាទី​ប្រជុំជន​ដ៏​ធំ​ ផង​ដែរ ពេល​រដូវប្រាំង ព្រោះ​ជា​កំពង់ដរ​ចម្លង​ដ៏​យ៉ាង​សំខាន់ សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​ឆ្លងកាត់​ពី​ស្រុក​កំពង់លែង របស់​ខេត្តកំពង់ឆ្នាំង ទៅ​ទីរួមខេត្ត​កំពង់ធំ​ ។

នា​រដូវប្រាំង​ សាឡា​ង​បាន​ចម្លង​រថយន្ត​រាប់​សិប​គ្រឿង ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ទៅ​កំ​ពងដរ ផ្សារ​កំពង់​ហៅ ស្រុក​កំពង់លែង រួច​ត្រូវ​បន្តដំណើរ​ទៅ​ទីរួមខេត្ត​កំពង់ធំ ដែល​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​នេះ បាន​ឆាប់រហ័ស និង​ចំណេញ​ពេលវេលា ​។ ដោយសារ​តែ​ស្ថានភាព​បែប​នេះ​ ធ្វើ​ឲ្យ​នៅ​រដូវប្រាំង​ ផ្សារ​កំពង់​ហៅ​ មមាញឹក​មាន​មនុស្ស​ឆ្លងកាត់​យ៉ាងច្រើន​កុះករ និង​ទំនិញ​ទិញ​ដូរ ត្រូវ​បាន​លើកដាក់​នៅ​ទីនោះ​ផង​ដែរ​ ។

ប៉ុន្តែ​លោក​គួរ​សោកស្តាយ​ផ្សារ​កំពង់​ហៅ ឬ​កំពង់ដរ ចម្លងមួយយ​នេះ ប្រើប្រាស់​បាន​តែ​ ៦ខែ នៅ​រដូវប្រាំង ហើយ​៦ខែ​ទៀត​ត្រូវ​ទឹក​លិច ។ អាជីវករ​ដែល​លក់ដូរនៅ​ទី​នេះ​ ត្រូវ​បង្ខំចិត្ត ឬឥ​វ៉ា​ន់​ចេញ នៅ​ពេល​ដែល​ទឹក​ជន់ឡើង ​។ ​តូប​លក់ដូ គ្រែ និងផ្ទះ​ស្នាក់​នៅ​បណ្ដោះអាសន្ន ក្នុង​ផ្សារ​មួយ​នេះ​ ត្រូវ​លិច​ទុក​ចោល​ក្នុង​ទឹក ។ ​លុះ​នៅ​ពេល​ខែប្រាំង​មក​ដល់ អាជីវករ​ បាន​នាំ​គ្នា​ចូល​មក​សម្អាត ដោយការ​បា ភក់ចេញពី​តូប ឬ​ផ្លូវ និង​ត្រូវ​ជួសជុល ដំបូលជញ្ជាំង​តូប​ឡើង​វិញ ទើប​អាច​ចូល​ដូរ​បាន ។ ហេតុដូច្នេះហើយពួក​គាត់​ត្រូវ​ចំណាយ​ថវិការ ១​ឆ្នាំ​២​ដង ជា​រៀង​រាល់​ឆ្នាំ ក្នុង​ការ​ជួសជុល និង​ពេល​រើ ​ទៅ​លក់​នៅ​ទីទួល​មុខ​សាលាស្រុក​កំពង់លែង ។

លោក យ៉ែ​ម ល​ក្ខិ​ណា អភិបាលស្រុក​កំពង់លែង ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា លោក​ចង់​ឲ្យ​ផ្សារ​មួយ​នេះ ​លើក​ខ្ពស់​ផុត​ទឹក និង​មាន​ផ្លូវ​រហូត​ទៅ​ដល់​ស្រុក​កំពង់លែង​ដែរ ប៉ុន្តែ​ការ​ចំណាយ​ថវិកា​ត្រូវ​ប្រើ​ច្រើន ។ ដោយឡែក​ផ្សារ​មួយ​នេះ​កន្លង​មក ក៏​បាន​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ ដែល​មាន​ប្រមាណ​ជាង ១គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្សារ ដល់​មុខ​វត្តពោធិ៍​អណ្តែត ដែល​បាន​ចំណាយ​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ ម្តង​រួច​មក​ហើយ លោក​មិន​ចង់​ឲ្យ​មានការ​ខាតបង់​ម្តងទៀត​នោះ​ទេ​ ។ ប្រជាពលរដ្ឋ និង​អា​ជីរ​ករ ត្រូវ​បន្ត​ជួប​ការ​លំបាក​មួយ​គ្រា​ទៀត ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ក្រែង​មាន​សប្បុរសជន ឬអ្នក​វិនិយោគទន់​ណា​មក ចាំ​គិត​ទៀត ​។

សូម​បញ្ជាក់​ដែរ​ថា ​នៅ​ពេល​រដូវ​ទឹក​ឡើង ផ្លូវ​ត​ភ្ជាប់​ពី​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ទៅ​កាន់​ទីរួមខេត្ត​កំពង់ធំ ក៏​ត្រូវ​លិច​ទឹក​មិន​អាច​ឆ្លងកាត់​បាន​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ