ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​! ស្ថានីយ​រង់ចាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រែ​ក្លាយជា​កន្លែង​ចាក់​សំរាម​?

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ថានីយ​រង់ចាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឬ​ចំណតរថយន្ត​ក្រុង​ដឹក​ភ្ញៀវ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​គេ​បានឃើញ​ប្រែ​ក្លាយជា​កន្លែង​ចាក់សំរាម និង​បង្ក​ឱ្យ​ប៉ះពាល់​បរិស្ថាន​បំផុត ដែល​​មាន​ទីតាំង​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ស្ថានីយ​រង់ចាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឬ​ចំណតរថយន្ត​ក្រុង​ដឹក​ភ្ញៀវ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​គេ​បានឃើញ​ប្រែ​ក្លាយជា​កន្លែង​ចាក់សំរាម និង​បង្ក​ឱ្យ​ប៉ះពាល់​បរិស្ថាន​បំផុត ដែល​​មាន​ទីតាំង​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា បញ្ហា​សំរាម​ដែល​គេ​យក​មក​ចាក់ចោល​នៅ​ស្ថានីយ​រង់ចាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នេះ គឺ​មាន​រយៈពេល​ជិត​១​ខែ​មក​ហើយ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ប្រឈម​ប៉ៈ​ពាល់​បរិស្ថាន​និង​សុខភាព ព្រោះ​សំរាម​កាន់តែ​កើនឡើង​រាល់ថ្ងៃ​ជះក្លិន​ស្អុយ​កាន់តែ​ខ្លាំង​ឡើង ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​និង​ដើរ​ឆ្លងកាត់​ពិបាក​ទ្រាំ​ក្លិន ។ ដូច្នេះ ប្រជាពលរដ្ឋ​សុំ​ឱ្យ​អាជ្ញាធរ​សង្កាត់​និង​ក្រុង​ជួយ​ចុះ​ពិនិត្យ​និង​រក​ដំណោះស្រាយ​ផង ព្រោះ​សំរាម​មាន​គំនរ​កើនឡើង​រាល់ថ្ងៃ ។

មន្ត្រី​សាលាក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា បញ្ហា​សំរាម​នៅ​ស្ថានីយ​រង់ចាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​មន្ត្រី​រដ្ឋបាល​ក្រុង​ធ្លាប់​បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​អនាម័យ​ប៉ោយ​ប៉ែ​ត​ឱ្យទៅ​យក​ដែរ តែ​ខាង​ក្រុមហ៊ុន​អនាម័យ​ប្រាប់​វិញ​ថា​គាត់​មិន​ហ៊ាន​ទៅ​យក​ទេ ព្រោះ​ខាង​ក្រុមហ៊ុន​ស្ថានីយ​រង់ចាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មិន​បាន​ប្រាប់​អោយទៅ​យក និង​បង់លុយ​ទៅ​ក្រុមហ៊ុន​អនាម័យ ទើប​មិន​ហ៊ាន​ចូល​យក​ទុក​ចោល​ក្លិនស្អុយ​បែប​ហ្នឹង ។

មន្ត្រី​សាលាក្រុង​រូប​នោះ​បាន​បញ្ជាក់​ថា លោក​រាយការណ៍​ជូន​ទៅ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត អោយ​បាន​ជ្រាប​ហើយ​ដាក់​បទបញ្ជា​យ៉ាងណា​នោះ​ចុះ​ទៅ​ពិនិត្យ​ហើយ​អនុវត្តន៍​បន្ត ដើម្បី​យក​សំរាម​ចេញ​ឱ្យ​អស់ ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ