ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពត​ថា៖ សូម​កុំ​យក​វត្ត​អារាម​ធ្វើ​ជា​កន្លែង​សមរភូមិ​​

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​ឯកឧត្តម​ម៉ៅ​ ធនិន ​អភិបាល​ខេត្តកំពត​ រួម​ដំណើរ​ឯកឧត្តម​ជឹ​ង ​ផល្លា​ ប្រធាន​ក្រុម​ប្រឹក្សា​​ខេត្ត​ និង​មន្ត្រី​សង្ឃ​ខេត្ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​14…

ខេត្តកំពត ៖ ​ឯកឧត្តម​ម៉ៅ​ ធនិន ​អភិបាល​ខេត្តកំពត​ រួម​ដំណើរ​ឯកឧត្តម​ជឹ​ង ​ផល្លា​ ប្រធាន​ក្រុម​ប្រឹក្សា​​ខេត្ត​ និង​មន្ត្រី​សង្ឃ​ខេត្ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​14 ​ខែវិច្ឆិកា ​បាន​អ​ញ្ចើ​ញ​ចូលរួម​ដោះស្រាយ​ករណី​ក្នុង​វត្ត​ព្រះ​រត​នះ​ត្រៃ​យ៍ ​ហៅ​វត្ត​ឋានសួគ៌ ​នៅ​លើ​ភ្នំ​នា​រាយ​ជាប់ ​និង​ជួរ​ភ្នំ​ដំរី​រមៀល ​ស្ថិត​ក្នុងភូមិ​នា​រាយ ​ឃុំ​នា​រាយ ​ស្រុក​ឈូក ​ខេត្តកំពត​​ ។

សូមបញ្ជាក់ថា វត្ត​ឋាន​សួរ​គ៏​​ដែល​មានកំ​ពស់​ខ្ពស់​ជាងគេ​នោះ ​កើត​អធិក​ព្រះ​នាម​កូវ​វ​ណ្ណះ​ ព្រះ​ជន្ន​62​វស្សា​ ជា​ចៅអធិការ​វត្ត​ព្រះ​រតន​ត្រ​យ័​ ហៅ​វត្ត​ឋាន​សួគ៌ ​ជាមួយ​លោក​អោ​ក បូ​រា ​។ ​លោក​អោ​ក បូ​រា ក៏​ជា​សប្បុរសជន​អ្នកចូលរួម​កសាង​នៅ​ក្នុង​វត្ត​ឋាន​សួគ៌នេះ​ដែរ ​តែ​ក្រោយមក ក៏​​មានការ​ទាស់​គ្នា​ជាមួយ​ចៅអធិការ​វត្ត​។​

លោក​អោ​ក បូ​រា ​បាន​ចោទប្រកាន់​ចៅអធិការ​វត្ត​ឋាន​សួគ៌​ថា ​លោក​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ ចោទ​មួយទៀត​ថា​ មាន​ស្រី​និង​ជួយ​ដូរ​គ្រឿង​ញឿ​ន​។​ ប៉ុន្តែ​ពុទ្ធ​បរិស័ទជិត​ឆ្ងាយ​រួម​ទាំង​នៅ​រាជធានី​ភ្នំ​ ក៏​បាន​ជំទាស់​និង​លោក​អោ​ក បូ​រា​ដាក់​ឈ្មោះ​ខ្លួន​នៅ​តាម​ប៉ាន់​ណូ​ រាល់​សមិទ្ធិ​ផល​នានា​ក្នុង​វត្តថា ​លោក​មិន​បាន​កសាង​ទេ​ តែ​ដាក់​ឈ្មោះ​លោក​។​

ឯកឧត្តម ​ម៉ៅ​ធនិន​ មាន​ប្រសាសន៍​ថា​ ការ​ពិនិត្យ​ជាក់ស្ដែង ​តាំងពី​ម៉ោង​5​ព្រឹក​នៅ​លើ​ខ្នងភ្នំ​នោះ ​គឺ​មិន​មាន​ហេតុ​ការ​ណ៍​ដូច​គេ​ចោទប្រកាន់​ព្រះសង្ឃ​នោះ​ទេ​។ ​ហើយ​បើ​មាន​វិញ​ អាជ្ញាធរ​គ្រប់​គេ​មិន​ទុក​អោយ​ព្រះសង្ឃ​អង្គ​នោះ​នៅទេ​។​

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អោ​ក បូ​រា​ ថា បើ​លោក​ចោទប្រកាន់​ព្រះ​សង្ឃ​ហើយ​ប្រមូល​វត្ថុ​តាង​មិនឃើញ​ច្បាស់​ជា​មាន​បញ្ហា​ហើយ​ ។​ ឯកឧត្តម​ ម៉ៅ​ធនិន ​បាន​បញ្ជា​អោយ​លោក​អភិបាលរង​ខេត្ត​រួម​ទាំង​លោក​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ស្រុក​ចុះ​ពិនិត្យ​ផ្ទាល់​រាល់​សមិទ្ធិ​ផល​ក្នុង​វត្ត ថា​តើ​លោក​អោ​ក បូ​រា ​បាន​កសាង​អ្វីខ្លះ ​ត្រូវ​តែ​ដាក់​ឈ្មោះ​របស់​លោក​ចុះ​។ ​កុំ​ខ្លួន​មិន​បាន​កសាង​វាយ​របស់​គេ​ចោល​ដាក់​ឈ្មោះ​ខ្លួនឯង​ពិតជា​មិន​ត្រឹមត្រូវ​ទេ​។ ​

ឯកឧត្តម​អភិបាលខេត្ត​បានអោយ​មន្ត្រី​ធម្មការ​ចុះ​មក​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មការ​កសាង​វត្ត​ថ្មី​ធ្វើ​អោយ​បាន​ឆាប់​។ ​ឯកឧត្តម​អភិបាល​ខេត្តកំពត​​បាន​អោយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​មន្ត្រី​រៀបចំ​ដែនដី​ខេត្ត​ចុះ​មក​បោះ​បង្គោលព្រំ​ដី​វត្ត​ដាច់​ពី​ដី​របស់​រដ្ឋ​ ​ព្រោះ​វត្ត​អារាម​ជា​សាសនា​របស់​​យើង​ទាំងអស់​គ្នា​។​ មិន​អាច​កសាង​អ្វីមួយ​ក្នុង​វត្ត​ហើយ​ទាមទា​របស់​ខ្លួន​បាន​ទេ​ ។​ ឯកឧត្តម​ម៉ៅ ​ធនិន ​មាន​ប្រសាសន៍​ថា​ មិន​អាច​យក​ទី​អារាម​ធ្វើ​ជា​កន្លែង​សមរភូមិ​បៀម​ឈាម​ព្រូស​ដាក់​គ្នា​បាន​ទេ​។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ