ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ក្មេង​ៗ​ជិត​១០​នាក់​ចេញពី​លេង​ទាត់​បាល់ នាំ​គ្នា​ទៅ​ជិះទូក​លេងជួប​​គ្រោះ​កណ្តាល​បឹង

1 ឆ្នាំ មុន
  • ព្រៃវែង

ក្មេង​ប្រុស​ចំនួន​៣​នាក់​បាន​លង់ទឹក​ស្លា​.​ប់ និង​៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់ ខណៈ​ពេល​នាំ​គ្នា​ទៅ​ជិះទូក​លេង​នៅ​កណ្តាល​បឹង​ដែល​មានទឹក​ជ្រៅ ហើយ​ក៏​ស្រាប់តែ

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ចំនួន​៣​នាក់​បាន​លង់ទឹក​ស្លា​.​ប់ និង​៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់ ខណៈ​ពេល​នាំ​គ្នា​ទៅ​ជិះទូក​លេង​នៅ​កណ្តាល​បឹង​ដែល​មានទឹក​ជ្រៅ ហើយ​ក៏​ស្រាប់តែ​លិច​ទូក​តែ​ម្តង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​បឹង​តា​អី ដែល​ស្ថិត​ក្នុងភូមិ​ត្នោត ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ រួម​មាន ទី​១- ឈ្មោះ សាន លី​ម៉េ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ឫស្សី ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ទី​២- ឈ្មោះ ប៉ូ រុណ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ភូមិ​ព្រៃ​មាស ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង និង​ទី​៣- ឈ្មោះ ណេ ដេ​វី​ដ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឫស្សី ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ជា វាសនា អធិការ​នគរបាល​ស្រុក​ពោ​ធ៍​រៀង បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កុមារ​រង​គ្រោះ និង​មិត្តភក្តិ​ជា​ច្រើន​នាក់​ទៀត បាន​នាំ​គ្នា​ទៅ​លេង​ទាត់​បាល់ ហើយ​ពេល​ឈប់​លេង​បាល់ ក៏​បន្ត​បបួល​គ្នា​មក​ជិះទូក​លេង​នៅ​បឹង​តា​អី​នេះ ហើយ​ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​តែ​ម្តង​ទៅ​។

លោក​អធិការ​បាន​បន្ត​ថា នៅ​ពេល​ជិះទូក​លេង​នោះ ក្មេង​ៗ​ទាំងអស់​មាន​គ្នា​៩​នាក់ ជិះទូក​ឈើ (​ទូក​ក្តារ​៣​សន្លឹក​) ប្រវែង​៦​ម៉ែត្រ ហើយ​ពេល​លិច​ទូក​ភ្លាម ក្មេង​ៗ​រង​គ្រោះ​៦​នាក់​ត្រូវ​បាន​អ្នកនេសាទ​នៅ​ក្បែរ​នោះ​ជួយ​សង្គ្រោះ​ទាន់ ចំណែក​ក្មេង​រង​គ្រោះ​៣​នាក់​ទៀត​ជួយ​មិន​ទាន់ ក៏​បាន​លិច​ចូល​ទៅ​ក្នុង​ទឹក ហើយ​ទំ​រាំ​រាវរក​ឃើញ គឺ​បាន​ស្លា​.​ប់​បាត់​អស់​ទៅ​ហើយ​។

គួរ​បញ្ជាក់​ថា ស​.​ព​ក្មេង​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​រាវរក​ឃើញ ក្រោយ​ពេល​លិច​ទូក​ប្រមាណ​ជាង​៣​ម៉ោង ហើយ​ត្រូវ​បាន​ប្រគល់​ស​.​ព​ទៅ​អោយ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​ភ្លាម​ៗ ចំណែក​មូលហេតុ​ដែល​ធ្វើ​អោយ​ទូក​លិច​នោះ ពុំ​ទាន់​មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់​បាន​ទេ ដោយ​លោក​អធិការ​ស្រុក បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា «​លោក​មិន​បាន​សួរ​រឿង​នេះ​ដែរ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ