វ័យនៅក្មេងសោះមិនគួរណាប្រព្រឹត្តបែបណឹង !
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀ.នខេត្តបានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀ.នខេត្តបានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកវិល ចុះបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ។ ហេតុការចុះប្រតិបត្តិការឃាត់ខ្លួនជនញៀនថ្នាំនោះធ្វើឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចជំនាញខេត្តបានប្រាប់ថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះមាន ទី១-ឈ្មោះ សេដ្ឋា មាលា ហៅភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ជាចុងភៅទីលំនៅភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ជាអ្នកចាត់ចែង និងមានសារធាតុញៀនក្នុងខ្លួន, ទី២-ឈ្មោះ ចយ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងថតរូប ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ជាអ្នកចាត់ចែង និងមានសារធាតុញៀនក្នុងខ្លួន ។
ក្រោយពេលឃាត់ខ្លួនកម្លាំងសមត្ថកិច្ចនគរបាលជំនាញបានដកហូតវត្ថុតាងរួមមាន ម្សៅមេតំហ្វេតាមីន ប្រភេទម៉ាទឹកកកចំនួន១កញ្ចប់តូចទំងន់០,១ក្រាមទាំងសំបក ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូចំនួន១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ