ខេត្តសៀមរាប ៖ បាតុភូតធម្មជាតិដ៏សាហាវមួយ បណ្តាលឱ្យមនុស្សប្រុសស្រី៤នាក់ស្លាប់ និងរបួសក្មេងចាស់ប្រុសស្រី៥នាក់ ដោយសារតែរន្ទះបាញ់ ជាមួយគ្នានេះគោចំនួន១១ក្បាលក៏បានងាប់ជាបន្តបន្ទាប់ផងដែរ ។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៨ ខែមេសា មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ និងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា បាតុភូតរន្ទះបាញ់បណ្តាលឱ្យមានមនុស្សរងរបួសស្រាលនិងស្លាប់ ព្រមទាំងងាប់គោជាបន្តបន្ទាប់ ។
នៅក្រុងសៀមរាប បុរសម្នាក់ឈ្មោះ វ៉ង អ៊ុំ អាយុ៥៥ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក បានត្រូវរន្ទះបាញ់ស្លាប់ និងកូនស្រីឈ្មោះអំ សៀង អាយុ១៣ឆ្នាំ រងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រៅពីនេះគោ១ក្បាលក៏ងាប់ដែរ។ ករណីនេះកើតឡើង ខណៈជនរងគ្រោះទៅឃ្វាលគោនៅឯវាលស្រែ លុះដល់ពេលល្ងាចដេញគោត្រឡប់មកផ្ទះវិញដល់ពាក់កណ្តាលផ្លូវ ស្រាប់តែភ្លៀងធ្លាក់លាយនឹងខ្យល់កន្ត្រាក់ និងត្រូវរន្ទះបាញ់តែម្តង ។
ចំណែកនៅស្រុកចំនួន៥ទៀត ក៏មានឧប្បត្តិហេតុរន្ទះបាញ់ និងខ្យល់កន្ត្រាក់បំប៉ើងដំបូល និងរំលំផ្ទះដែរ រួមមាន ៖
-នៅស្រុកសូទ្រនិគម ខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះចំនួន៥ខ្នង និងរបួសមនុស្សចំនួន៣នាក់គឺ ១-ឈ្មោះ-ឌុច ហ៊ីង ភេទស្រី អាយុ៧០ឆ្នាំ ២-ឈ្មោះ ចាន់ ឆុន ភេទប្រុស អាយុ៤ឆ្នាំ និង៣-ឈ្មោះចាន់ សុលីន ភេទប្រុសអាយុ៧ឆ្នាំ ។
-នៅស្រុកជីក្រែង រន្ទះបាញ់បណ្តាលឱ្យរងរបួសអ្នកភូមិម្នាក់ឈ្មោះ ទឹម ថាវ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអូរខ្លុង ឃុំពង្រក្រោម និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ។
-នៅស្រុកវ៉ារិន រន្ទះបាញ់បណ្តាលឱ្យងាប់គោចំនួន១០ក្បាល នាវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា នៅព្រៃខាងត្បូងភូមិគោកកណ្តាល ឃុំល្វាក្រាំង។
-នៅស្រុកបន្ទាយស្រី រន្ទះបាញ់បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ឈ្មោះ គយ ដានី ហៅអ៊ុល អាយុ៣២ឆ្នាំ ជាស្ត្រីមេម៉ាយកូន២ រស់នៅភូមិខ្នាររង្វាស ឃុំឃុនរាម ខណៈជនរងគ្រោះដើរទៅឆ្លុះកង្កែបនៅវាលស្រែ ។
-នៅស្រុកអង្គរជុំ រន្ទះបាញ់ស្លាប់បុរសម្នាក់ឈ្មោះ មូវ ឈី អាយុ២៩ឆ្នាំ រស់នៅភូមិម្កាក់ ឃុំតាសោម ខណៈជនរងគ្រោះទៅស៊ីឈ្នួលដាំដំឡូងនៅចម្ការដំឡូង ក្នុងឃុំគោកដូង ស្រុកអង្គរជុំ ។
សរុបករណីរន្ទះបាញ់ ដែលកើតឡើងនៅក្នុងក្រុងសៀមរាបនិងស្រុក៥នេះ បណ្តាលឱ្យស្លាប់អ្នកភូមិប្រុសស្រីចំនួន៤នាក់ របួសស្រាលក្មេងចាស់៥នាក់ និងងាប់គោចំនួន១១ក្បាល ។
សពជនរងគ្រោះ ត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី ចំណែកគោទាំង១១ក្បាលដែលងាប់ សមត្ថកិច្ចមូលដ្ឋានក៏បានប្រគល់ទៅឱ្យម្ចាស់រៀងៗខ្លួនដែរ ។ រីឯអ្នករងរបួសស្រាលទាំង៥នាក់ ខ្លះបានចេញទៅផ្ទះវិញហើយ និងខ្លះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ព្រឹកថ្ងៃទី២៩ ខែមេសា នៅមុខវត្តដំរីសែនជ័យ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប គណៈប្រតិភូដឹកនាំដោយអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប អមដំណើរដោយលោក សូប្លាតុង អភិបាលក្រុងសៀមរាប លោកអនុសេនីយ៍ឯក រិន ម៉ុននាយប៉ុស្តិ៍នគរបាលសង្កាត់គោកចក និងលោក ទិត ឌីរ៉ា ក្រុមប្រឹក្សាសង្កាត់គោកចក បានចុះទៅសួរសុខទុក្ខ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៅចែកជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយបាតុភូតរន្ទះបាញ់បណ្តាលឱ្យស្លាប់ និងរបួស។
អ្នកឧកញ៉ា សៀង ណាំ បានធ្វើការផ្តាំផ្ញើដល់ក្រុមគ្រួសារជនរងគ្រោះថា ថ្ងៃក្រោយត្រូវតែមានការប្រុងប្រយ័ត្ន កុំឱ្យកូនចៅចេញក្រៅ ខណៈមេឃកំពុងភ្លៀងឱ្យសោះ ព្រោះបាតុភូតដែលកើតឡើងទាំងនោះមើលមិនឃើញទេ។
លោកបន្តថា អំណោយនិងប្រាក់បន្តិចបន្តួចនេះគឺជាថវិកាផ្ទាល់របស់លោក ដើម្បីយកមកជួយរំលែកដល់ក្រុមគ្រួសារទុកយកទៅចាត់ចែងធ្វើបុណ្យ និងប្រើប្រាស់ដើម្បីសម្រាលដល់ជីវភាពរស់នៅរបស់បងប្អូដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិទាំងផងដែរ។
នាឱកាសនោះ អ្នកឧកញ៉ាក៏បានណែនាំឱ្យក្រុមការងារជួយកសាងនិងជួសជុលផ្ទះជូនដល់ ក្រុមគ្រួសាររងគ្រោះផងដែរ ។ ចំណែកអ្នករងគ្រោះនៅតាមស្រុក អាជ្ញាធរខេត្តក៏កំពុងរៀបចំចាត់ចែងនាំយកអំណោយទៅជួយឧបត្ថម្ភជាបន្តបន្ទាប់ដែរ ៕
ដោយយោងទៅតាម CDC បានឲ្យដឹងថា ការដែលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ វាពិតជាដើមហេតុមួយនាំឲ្យកើតបញ្ហានៃសុខភាពច្រើនណាស់។ តើជឿឬអត់ដែលគេនិយាយថា ការគេងគឺជា...
នៅលើសកលលោកយើងនេះ កន្លែងណាក៏ដោយនៃរាងកាយសុទ្ធតែអាចទៅជាមហារីកទាំងអស់ ដូច្នេះមានតែសាមីខ្លួនផ្ទាល់ទេដែលអាចធ្វើអ្វីម្យ៉ាងដើម្បីកាត់បន្ថយការប្រឈមមុខមួយ...
សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខ...
រាជធានីភ្នំពេញ ៖បច្ចុប្បន្នបើទោះបីជាផលិតករខ្មែរបានខិតខំផលិតភាពយន្តភាគជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយរឿងភាគថៃនោះ គឺការនិយមគាំទ្រពី...
រាជធានីភ្នំពេញ ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះ...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគជប៉ុនមួយដែលកន្លងមកបានបោះទុនវិនិយោគនៅកម្ពុជាលើការផលិតការផលិតម៉ូទ័រនាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះ ពេលនេះក្រុមហ៊ុនក៏...
រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឆៃ លីដាឡែន បានចេញមុខព្រមានទៅកាន់បុរសម្នាក់ដែលបានប្រើប្រាស់ពាក្យនាងប្តូរប្តី ឲ្យមានការកែប្រែពាក្យពេចន៍ឡើងវិញ ខណៈពេល...
សហរដ្ឋអាមេរិក ៖ មន្ទីរប៉ង់តាហ្គោនរាយការណ៍ថា សហរដ្ឋអាមេរិកបានបាញ់សាកល្បងកាលពីថ្ងៃទី១២ធ្នូ មីស៊ីលបាលីស្ទិករយៈមធ្យមពុំមែននុយក្លេអ៊ែរថ្មី ចេញពីជើងទម្រនៅលើ...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំដែលប្រកបរបរចិញ្ចឹមជីវិតតាមរយៈការដាំបន្លែនៅខេត្តកំពង់ឆ្នាំងបានបង្ហាញនូវក្តីបារម្មណ៍ពាក់ព័ន្ធនឹងជីវភាពគ្រួសារ...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីយប់ថៃ្ងទី១២ធ្នូប្រភពជិតដិតនឹងការចរចារាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលយកការផ្អាកពន្ធគយមួយចំនួន លើបណ្ដាផលិតផលចិននិងកាត់បន្ថយពន្ធ...
រាជធានីភ្នំពេញ ៖ កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្វាគមន៍ប្រតិភូកីឡាវ៉ូវីណាមមកពី ២៣ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍កីឡា...
ប្រទេសមីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ួងសាន់ស៊ូជី កាលពីថ្ងៃទី១២ធ្នូបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិរបស់អ.ស.ប បដិសេធពាក្យបណ្ដឹងពីបទ...
កំពុងជួបប្រទះបញ្ហាស្ពឹកដៃមែនទេ0? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃឆាប់រហ័ស ៖១. ម៉ាស្សាដៃ ៖ ពេល...
សម្រាប់មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ គេលែងសូវគិតថា មនុស្សម្នាក់នោះនៅហ្ស៊ីន ឬអត់នោះទេ។ ប៉ុន្តែវានៅតែជាសំណួរមួយចោទសួរជ្រាំដែលៗសម្រាប់មនុស្សមួយ...
ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពី...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ជើងខ្លាំងមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យចំនួន២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតដណ្ដើមប្រាក់លានរៀលជាមួយកីឡាករថៃនៅលើ...
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...