យីហ្ន៎! អាច​មានវិញ្ញាណ​ដឹងមុន​ទៀត…


ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កំលាំងយោធា​ប្រចាំ​ច្រកព្រំដែន​វៀតណាម បាន​ធ្វើការ​ឆ្មក់​ចូល​ក្នុងផ្ទះ​សំណាក់ យី​ហោ «​ថៃ​អាង​» កាលពី​វេលា​ម៉ោង​០៥ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ មេ​សា ស្ថិត​នៅក្នុង​បន្ទប់​លេខ២​ច្រក​ទ្វារ​មុ​ក​បាយ​វៀតណាម ក្រោយ​ពី​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ថា មានការ​ជួញដូរ​ថ្នាំ​ញៀន​នៅ​ទីនោះ ។ ប៉ុន្តែ​ការ​បង្ក្រាប​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ គឺ​ត្រូវ​ជនសង្ស័យ​រត់គេច​បាត់​មុន បន្សល់​ទុក​តែ​ថ្នាំ​ញៀន​យ៉ា​ម៉ា​50​កញ្ចប់ (​ស្មើ​16,50kg) និង​អត្តសញ្ញាណប័ណ្ណ​វៀតណាម​២​សន្លឹក។

ប្រភព​បន្ត​ថា ដំបូង​ឡើយ​ខាង​មន្ត្រី​យោធា​វៀតណាម បាន​ចាប់​ជនជាតិ​វៀតណាម​២​នាក់​នៅ​ចំណុច​ច្រក​ទ្វារ​ព្រំប្រទល់​មុខ​បាយ ដកហូត​បាន​ថ្នាំ​ញៀន​២​គីឡូក្រាម ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ មន្ត្រី​យោធា​វៀតណាម​បាន​ជូនដំណឹង មក​អធិការ​ក្រុង​បា​វិត​ភ្លាម​ថា មាន​បក្សពួក​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​២ ផ្ទះសំណាក់​យីហោ «​ថៃ​អាង»។

ពេល​ទទួល​បាន​នោះ​ភ្លាម កម្លាំង​នគរបាល​ក្រុង​បា​វិត សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្តស្វាយរៀង និង​បានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ ក៏​ឆ្មក់​ចូល​ទៅ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា ចំនួន​៥០​កញ្ចប់ ស្មើ​និង​១៦​គីឡូក្រាម​កន្លះ និង​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​វៀតណាម​២​សន្លឹក ចំណែក​ម្ចាស់​វា​បាន​រត់គេច​ខ្លួន​បាត់ ។ បើ​តាម​សំដី​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះសំណាក់​នោះប្រាប់​ថា ជនសង្ស័យ​ជា​ម្ចាស់​ថ្នាំ​ញៀន​បាន​ចេញ​ផុត ប្រហែលជា​១​ម៉ោង​មុន​នេះ​។

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ