ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះឬ​ក្រុងភ្នំពេញ? ក្រោយភ្លៀង​ម្តងៗ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​សង្កេត​ឃើញ​ថា អាកាសធាតុ​បច្ចុប្បន្ន ពិតជា​​មាន​ការ​​ប្រែប្រួល​ខ្លាំង ដោយ​សារតែមេឃ​តែង​តែ​​បង្អុរ​ភ្លៀង​​មកស្ទើរតែ​រាល់ថ្ងៃ ដោយ​​យើង​​មិន​​អាច​​ដឹង​​មុន ។ ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ភ្លៀង​បាន​ធ្លាក់​ស្ទើរ​តែទូ​ទាំង​ខេត្ត​-​ក្រុង ដែល​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​ បាន​រង​​​ការ​​​​ជន់​លិចទឹកភ្លៀង និងបង្ក​ឱ្យពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរផងដែរ ។

រាជធានី​ភ្នំពេញ ៖ មានការ​សង្កេត​ឃើញ​ថា អាកាសធាតុ​បច្ចុប្បន្ន ពិតជា​​មាន​ការ​​ប្រែប្រួល​ខ្លាំង ដោយ​សារតែមេឃ​តែង​តែ​​បង្អុរ​ភ្លៀង​​​មកស្ទើរតែ​រាល់ថ្ងៃ ដោយ​​យើង​​មិន​​អាច​​ដឹង​​មុន ។ ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ភ្លៀង​បាន​ធ្លាក់​ស្ទើរ​តែទូ​ទាំង​ខេត្ត​-​ក្រុង ដែល​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​ បាន​រង​​​ការ​​​​ជន់​លិចទឹកភ្លៀង និងបង្ក​ឱ្យពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរផងដែរ ។

ក្រឡេក​​មើល ​នៅ​ម្តុំ​មុខ​​ផ្សារ​ឯករាជ្យ​២ (​ជិត​រោងចក្រ QMI) ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតដល់​​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា នេះ ទឹកភ្លៀង​នៅ​តែ​ដក់​តាម​​ផ្លូវ និង​កន្លែង​ខ្លះ​ ទឹកបាន​ហូរ​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ទៀត ព្រោះ​ហូរ​ចូល​លូ​មិន​​ទាន់ ។ រីឯ​​​​​ចរាចរណ៍វិញ​ ក៏បង្ក​ការ​​កកស្ទះ​​ដែរ ។

គួរ​បញ្ជាក់​​ថា ប្រជា​ពល​ដ្ឋ​ដែល​រស់​​​ក្នុង​តំបន់​ខាងលើ ត្រូវជួប​ទុក្ខលំបាក​​រយៈពេល​២​ឆ្នាំ​មក​ហើយ ​នៅ​ពេល​ដែល​មាន​​ភ្លៀង​ធ្លាក់​​ម្តង​ៗ ​ក្រោយ​​ទឹក​ហូរ​ចូល​លូ​​មិនទាន់ គឺដឹងតែលិចចូល​​ផ្ទះពួកគាត់ហើយ ។