ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អា​មេ​រិ​ក​​ស្លា.ប់​នៅ​ភាគ​ខាងកើត​

6 ឆ្នាំ មុន

ទាហាន​អា​មេ​រិ​ក​២​នាក់​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៧ មេ​សា នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន​ពេល​ដេញ​តាម​វាយប្រហារ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​កន្លែង​មួយ​ក្បែរ​កន្លែង​រង​ការ​ទម្លាក់​ម៉ែ​គ្រាប់បែក​របស់​អា​មេ​រិ​ក​កាលពី​២​ស​ប្តា​ហ៍​មុន ។

ទាហាន​អា​មេ​រិ​ក​២​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៧ មេ​សា នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន​ពេល​ដេញ​តាម​វាយប្រហារ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​កន្លែង​មួយ​ក្បែរ​កន្លែង​រង​ការ​ទម្លាក់​ម៉ែ​គ្រាប់បែក​របស់​អា​មេ​រិ​ក​កាលពី​២​ស​ប្តា​ហ៍​មុន ។

ក្នុង​សេចក្តី​ប្រកាស​មួយ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា ទាហាន​២​នាក់​បាន​ត្រូវ​ស្លាប់​ពេល​បំពេញបេសកកម្ម ហើយ​ម្នាក់​ទៀត​រង​របួស​កាលពី​យប់​ថ្ងៃ​ទី​២៦ មេ​សា ពេល​ពួក​គេ​រង​ការ​វាយប្រហារ ខណៈ​វាយឆ្មក់​ប្រឆាំង​ពួក​បះបោរ​នៅ​ខេត្ត​ណា​ន់​ហ្គា​ហារ ។

នេះ​ជា​ការ​ស្លាប់​ទាហាន​អា​មេ​រិ​ក​ទី​៣ ហើយ​តាំងពី​ដើម​ខែមេសា​មក នៅ​ខេត្ត​ណា​ន់​ហ្គា​ហារ មាន​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់​ពី​ការ​ស្លាប់​សមាជិក​កងកម្លាំង​ពិសេស​ម្នាក់​កាលពី​ថ្ងៃ​ទី​៨ មេ​សា ពេល​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ខូ​រ៉ា​សាន ជា​ឈ្មោះ​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។

អភិបាលស្រុក ACHIN ជា​កន្លែង​មានការ​ប្រយុទ្ធ​គ្នា​លោក​អីុ​ស្មា​អីុ​ល ស៊ី​ន​វ៉ា​រី បញ្ជាក់​ប្រាប់ AFP ថា យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជិត​៤០​នាក់​ក៏​ត្រូវ​ស្លាប់​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​កាលពី​យប់​ថ្ងៃ​ទី​២៧ មេ​សា តាម​វ៉េបសាយ​ឃោសនា​របស់​ខ្លួន​ថា បាន​កម្ទេច​ប្រតិបត្តិការ​តាម​ជើងគោ​កមួយ​ដឹកនាំ​ធ្វើ​ដោយ​កង​ទាហាន​អា​មេ​រិ​កអម​ដោយ​កង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន បណ្តាល​ឱ្យ​ទាហាន​អាមេ​រិ​ក​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ៕