ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូន​អប្រិយចាប់​ម្តាយ​រំលោ.ភ​សេពសន្ថវៈ ប្រកាស​ទោសនៅ​ថ្ងៃ​12 ឧសភា​ខាង​មុខ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មេ​សា សាលាដំបូង​រាជធានី​បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ដែល​កូនបង្កើតផឹកស្រា​ស្រវឹង

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មេ​សា សាលាដំបូង​រាជធានី​បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ដែល​កូនបង្កើតផឹកស្រា​ស្រវឹង និង​ប្រើប្រាស់​គ្រឿ​ង​ញៀន​បាន​បើក​មុង​ម្តាយ​ចូល​ទៅ​ចាប់រំលោភ​សេពសន្ថវ​:រហូត​បាន​សម្រេច តែ​សាលក្រម​នេះ​ត្រូវ​បាន​លើក​ពេល​ប្រកាស​ទៅ​ថ្ងៃ​ទី​១២ ឧសភា​ខាង​មុខ ។

ជន​ត្រូវ​ចោទ​ឈ្មោះ យឹ​ម ហួរ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២១៧ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ចំណែក​ជន​រង​គ្រោះជា​ម្តាយបង្កើត​អាយុ​៦០​ឆ្នាំ ។ ហេតុការណ៍​ចាប់រំលោភ​ម្តាយបង្កើត​នេះ បាន​កើតឡើង​កាលពីអំឡុង​ឆ្នាំ​២០១០​រហូត​មក និង​តែង​ចាប់រំលោភ​ម្តាយ​ពេល​ជន​នោះ​ប្រើប្រាស់​គ្រឿងញៀន​មិន​ព្រម​កែខ្លួន ថែម​ទាំង​អុកឡុក​គំរាមកំហែង ក្នុង​ក្រុម​គ្រួសារ ទើបត្រូវ​សាច់ញាតិ និង​ម្តាយបង្កើត​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ តុលា ២០១៦ ។

មហាជន​កំពុង​រង់ចាំ​មើល​តើ​ជោគវាសនា​ជន​ត្រូវ​ចោទ​ដែល​ជា​កូន​តិរច្ឆាន​ចាប់រំលោភ​សេពសន្ថវៈ​ម្តាយបង្កើត​នោះ សាលក្រម​នឹង​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ ៕