ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ពាក់​ក្រវិល និង​សាក់ សម្ភាសន៍​មិន​ជាប់

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចោទប្រកាន់​សណ្ឋាគារ ដែល​ខ្លួន​ទៅ​សម្ភាស​ការងារ​ថា រើសអើង​រូបរាង​ខាងក្រៅ​របស់​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​ជាប់​ការ​សម្ភាស​ដោយសារ

ស្កុ​ត​ឡេ​ន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចោទប្រកាន់​សណ្ឋាគារ ដែល​ខ្លួន​ទៅ​សម្ភាសន៍​ការងារ​ថា រើសអើង​រូបរាង​ខាងក្រៅ​របស់​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​ជាប់​ការ​សម្ភាស​ដោយសារ​ក្រវិល​ចោះត្រចៀក​។

Sean Dougan អាយុ​២៦​ឆ្នាំ បាន​ជាប់​ការ​សម្ភាសន៍​តាម​ទូរស័ព្ទ​ពី​សំណាក់​សណ្ឋាគារ Macdonald ក្នុង​ប្រទេស​ស្កុ​ត​ឡេ​ន តែ​ក្រោយមក​ក៏​បាន​ធ្លាក់​នៅ​ពេល​ទៅ​សម្ភាសន៍​ផ្ទាល់​មុខ​នឹង​មុខ​។

លោក​បាន​និយាយ​ថា មាន​អ្នក​សម្ភាសន៍​ម្នាក់​ក្នុង​ចំណោម​អ្នក​សម្ភាស​លោក​ទាំងអស់ បាន​និយាយ​ថា ការ​រកស៊ី​ក្នុង​សណ្ឋាគារ​នេះ​គឺជា​លក្ខណៈ​គ្រួសារ ហើយ​មេដឹកនាំ​គឺជា​អ្នក​ចាស់​បុរាណ​ម្នាក់។

ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​លោក Sean សន្និដ្ឋាន​ថា បរាជ័យ​ក្នុង​ការ​សម្ភាស​ការងារ​របស់​លោក គឹ​មក​ពី​ក្រវិល​ដែល​លោក​ពាក់ និង​ស្នាម​សាក់​ដែល​លោក​មាននៅ​លើ​ស្បែក​។

ខាង​អ្នកនាំពាក្យ​របស់​សណ្ឋាគារ​បាន​ប្រាប់​មក​វិញ​ថា នេះ​មិនមែន​មក​ពី​រូបរាង​ខាងក្រៅ​របស់​លោក Sean ធ្វើ​ឲ្យ​ធ្លាក់​នោះ​ទេ​។ ពោល​គឺ​វា​មក​ពី​លោក Sean មិន​អាច​បត់បែន​តាម​ម៉ោង​ការងារ​បាន ព្រោះ​លោក​ជាប់រវល់​នៅ​ក្នុង​ក្រុម​ប្រគំ​តន្ត្រី​។

តើ​រូបរាង​ខាងក្រៅ​របស់​មនុស្ស​សំខាន់​ដែរ​ឬទេ នៅ​ក្នុង​សង្គម? ចូរ​លោក​អ្នក​ផ្តល់​ជា​មតិ​៕