ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ធំ​XR​ព្រលះ​ពីក្រោយ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស្លា.ប់​ម្នាក់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភា​ម​ៗ​ដែរ ប៉ុន្តែ​ជា​អកុសល​បាន​ស្លា.ប់ និង​បុរស​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​ក្នុង ខណៈ​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​នោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​ឌុ​ប​គ្នា ហើយ​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​កំពុង​បើក​ឆ្លងកាត់​ពីមុខ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភា​ម​ៗ​ដែរ ប៉ុន្តែ​ជា​អកុសល​បាន​ស្លាប់ និង​បុរស​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​ក្នុង ខណៈ​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​នោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​ឌុ​ប​គ្នា ហើយ​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​កំពុង​បើក​ឆ្លងកាត់​ពីមុខ ។ 

ពេល​នោះ​ពួក​គេ​បាន​ជាន់​ហ្វ្រាំង​ម៉ូតូ​ឈប់​ទាំង​ប្រថុចញ៉ុច​ហើយ​ម៉ូតូ​បាន​រលត់​ម៉ាស៊ីន ស្រប​ពេល​នោះ​ក៏​ត្រូវ​បាន​ម៉ូតូ​ធំ​ម៉ាក​ហុងដា​XR ១​គ្រឿង​ទៀត​ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង ។ ហេតុ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​នៅ​លើ​កំណាត់​ផ្លូវជាតិ​៣ ត្រង់​ចំណុច​មុខ​បន្ទាយ​កងពលតូច​៧០ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ដែល​ជា​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នោះ​នៅ​មិន​ទាន់​ត្រូវ​បាប​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ 

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1U-5073 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បើក​ឆ្លងកាត់​ផ្លូវ​ធ្វើ​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ជាន់​ហ្វ្រាំង​ឈប់​យ៉ាង​ប្រថុចញ៉ុច ហើយ​ម៉ូតូ​បាន​រលត់​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច ស្រប​ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា XR ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CG-8910 បើក​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​រង​របួសធ្ងន់ និង​ត្រូវ​បាន​រថយន្ត​របស់​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​បាត់បង​ជីវិត​ក្រោយ​ដឹក​ដល់​មន្ទីរពេទ្យ ។ 

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​ហុងដា XR ត្រូវ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​បន្ទាប់​មក​បាន​នាំ​បុរស​នោះ​រួម​ជាមួយ​ម៉ូតូ​ទាំង​២​គ្រឿង​ប្រគល់​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕