ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​ម្នាក់​ប្តឹង​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន

7 ឆ្នាំ មុន

មេធាវី​ហ្វ៊ី​លី​ពី​ន​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤ មេ​សា បាន​ដាក់​ក្នុង​នាម​ពលរដ្ឋ​នូវ​សំណុំរឿង​មួយ​ជូន​ដល់​ការិយាល័យ​រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI ដោយ​ចោទប្រកាន់​ប្រធានាធិបតី​លោក RODRIGO DUTERTE ថា

មេធាវី​ហ្វ៊ី​លី​ពី​ន​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤ មេ​សា បាន​ដាក់​ក្នុង​នាម​ពលរដ្ឋ​នូវ​សំណុំរឿង​មួយ​ជូន​ដល់​ការិយាល័យ​រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI ដោយ​ចោទប្រកាន់​ប្រធានាធិបតី​លោក RODRIGO DUTERTE ថា ​ជា​អ្នក​នាំ​ទៅ​ដល់​ការ​សម្លាប់​មនុស្ស​ជាង​៨០០០​នាក់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ។

មេធាវី​លោក​JUDEABIO​បាន​ចោទប្រកាន់​ប្រធានាធិបតី​ថា ប្រព្រឹត្ត​ការណ៍​សម្លាប់​រង្គាល ឬ​ប្រហារជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដែល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុង​អាណត្តិ​លោក​ជា​អភិបាលក្រុង DAVAO ហើយ​ជា​ពិសេស​ក្នុង​ឋានៈ​លោក​ជា​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​នតា​មរយៈ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ។  លោក SABIO និយាយ​ពី​ការ​សម្លាប់​មនុស្ស​១៤០០​នាក់ នៅ​ក្រុង DAVAO និង​សម្លាប់​មនុស្ស​ជាង​៧០០០​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​បង្ហូរឈាម​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន ។

អ​.​ស​.​ប សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ព្រមទាំង​អង្គការសិទ្ធិមនុស្ស​ជា​ច្រើន​សម្តែង​ការ​ព្រួយបារម្ភ​លើ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​បែប​នេះ ។

ខណៈ​ដែល​លោក DUTERTE ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​អំពាវនាវ​ទាំងនេះ មេធាវី​រូប​នោះ​ចង់ឱ្យ​ការិយាល័យ​រដ្ឋ​អាជ្ញា​តុលាការ CPI ធ្វើការ​ស៊ើបអង្កេត​ដើម្បី​បញ្ចប់​សករាជ​ខ្មៅ​ងងឹត បង្ហូរឈាម​នោះ​នៅ​ហ្វ៊ី​លី​ពី​ន ៕