ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗដើម្បី​ទប់ស្កាត់​អាការ​ពុល​ឡាន

6 ឆ្នាំ មុន

មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​ពុល​ឡាន​ដោយសារ​វា​ជា​ជំងឺ ប៉ុន្តែ​ចំពោះ​អ្នក​ផ្សេង​ទៀត​មាន​បញ្ហា​ពុល​ឡាន​ដោយសារ​តែ​ហេតុផល ផ្សេង​ៗ​ទៀត ។ មាន​វិធី​សាមញ្ញ​ជា​ច្រើន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ទប់ស្កាត់​ការ​ពុល​ឡាន ដូច្នេះ​អ្នក​អាច

មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​ពុល​ឡាន​ដោយសារ​វា​ជា​ជំងឺ ប៉ុន្តែ​ចំពោះ​អ្នក​ផ្សេង​ទៀត​មាន​បញ្ហា​ពុល​ឡាន​ដោយសារ​តែ​ហេតុផល ផ្សេង​ៗ​ទៀត ។ មាន​វិធី​សាមញ្ញ​ជា​ច្រើន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ទប់ស្កាត់​ការ​ពុល​ឡាន ដូច្នេះ​អ្នក​អាច​រីករាយ​ជាមួយ​ការ​ធ្វើ​ដំណើរ​ជា​ជាង​ការ​ឈឺក្បាល ។

១-​ធ្វើ​ជា​អ្នក​បើកឡាន​ផ្ទាល់
កន្លែង​ដែល​អាក្រក់​បំផុត​នៅ​ក្នុង​រថយន្ត​ចំពោះ​អ្នក​ពុល​ឡាន​គឺ​កៅអី​ខាងក្រោយ ។ វា​ជា​កន្លែង​ដែល​រាង​កាយ​អ្នក​ទទួល​រង​នូវ​ចលនា​របស់​រថយន្ត​ខ្លាំង​ជាងគេ និង​អាច​វិ​វ​ឌ្ឍ​ជា​អាការ​ពុល​ឡាន​បាន។ បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយស្រួល​ដោយ​អ្នក​គ្រាន់តែ​ធ្វើ​ជា​តៃកុង​ឡាន​ផ្ទាល់ ។ ប្រសិនបើ​អ្នក​មិន​ចេះ​បើកឡាន កៅអី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​គឺ​កៅអី​ជាប់​តៃកុង​ឡាន​។

២-​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​អ្នក​បរិភោគ
ប្រសិនបើ​អ្នកដឹង​ថា អ្នក​ត្រូវធ្វើ​ដំណើ​យូរ​តាម​រថយន្ត វិធី​ដែល​អ្នក​អាច​ចៀស​ផុត​ពី​ការ​ពុល​ឡាន​គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​ដែល​អ្នក​បរិភោគ ។ សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​ខ្លាំង ឬ​ហើមពោះ​។ អ្នក​ក៏​គួរ​ចៀសវាង​គ្រឿង​ស្រវឹង និង​ការ​ជក់បារី អាហារ​ដែល​មាន​ជាតិ​ខា​ញ់ ឬ​ហឹរ​ផង​ដែរ ព្រោះ​វា​អាច​បង្ក​ឱ្យ​អ្នកមាន​អារម្មណ៍​ចង្អោរ ដូច្នេះ​វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​ជៀសវាង​អាហារ​ទាំងនេះ​។ បរិភោគ​តិចតួច និង​ត្រូវ​ប្រាកដ​ថា​រាង​កាយ​របស់​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់ មុន​ពេល​ចាប់ផ្តើម​ដំណើរ​របស់​អ្នក ។

៣-​រក​អ្វី​ញ៉ាំ​បន្តិចបន្តួច
អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ដោយ​ពោះ​ទទេ​នោះ ទេ ។ វា​នឹង​ធ្វើ​ឲ្យ​អាការ​ពុល​ឡាន​របស់​អ្នក​កាន់តែ​អាក្រក់ ។ ការ​ធ្វើ​ដំណើរ​រយៈពេល​យូរ​ជាមួយនឹង​ពោះ​ទទេ​អាច​នាំ​ឱ្យ​ក្រពះ​របស់​អ្នក​បញ្ចេញ​អាស៊ីត​កាន់តែ​ច្រើន ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង្អោរ​កាន់តែ​ខ្លាំង ។

៤-​ដកដង្ហើម​វែង​ៗ
ការ​សិក្សា​ទៅ​លើ​មនុស្ស​ពុល​ឡាន​ចំនួន ៤៦​នាក់​ដែល​បាន​ដកដង្ហើម យឺត​ៗ និង វែង​ៗ​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​ឡាន​តិច​ជាង​អ្នក​ដែល​ដកដង្ហើម​ធម្មតា ។ ប្រសិនបើ​អ្នក​កំពុង​មាន​អារម្មណ៍​វិលមុខ​ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ សូម​ព្យាយាម​ដកដង្ហើម​ឲ្យ​បាន វែង​ៗ ។ ការ​ផ្តោត​អាម្ម​ណ៍​ទៅ​លើ​ការ​ដកដង្ហើម​របស់​អ្នក​អាច​ជួយ​បង្កើត​តុល្យភាព និង​ភាព​ស្ងប់ស្ងាត់​ដល់​រាង​កាយ ។

៥-​បរិភោគ​ខ្ញី
ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ខ្ញី​ជា​ឱសថ​ប្រឆាំង​នឹង​ការ​ពុល​ឡាន​ដ៏​មាន​ប្រសិទ្ធភាព​។ ការ​ទទួលទាន​ខ្ញី​មុន​ពេល​ចាប់ផ្ដើម​ការ​ធ្វើ​ដំណើរ​របស់​អ្នក គឺ​ល្អ​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​ពុល​ឡាន ។ អ្នក​អាច​ទទួលទាន​តែ​ខ្ញី ស្ករ​បៀម​ធ្វើ​មក​ពី​ខ្ញី ឬ​ថ្នាំ​គ្រាប់​ខ្ញី ។ វា​ជា​ការ​ព្យាបាល​ដោយ​ធម្មជាតិ និង​ងាយស្រួល​សម្រាប់​ការ​ពុល​ឡាន ៕