ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ខ្មែរម្នាក់សម្លា.ប់ថៅកែ​ស្រីថៃ….កូនស្រី​ឮសម្រែកម្តាយ​«​កុំ​ធ្វើ​ស្អី​អញ កុំ​ធ្វើ​ស្អី​អញ​»

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​កាសែត​ថៃ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ មេ​សា មាន​ករណី​ចាក់​សម្លា.ប់​ស្ត្រី​ថៃ​វ័យ៤៧​ឆ្នាំ ម្នាក់​នៅ​ភូមិ​ខ្ល​ង​នឹង ហៅ​ប្រាក់​ប៊ី​ន​ចិត ស្រុក​ខ្ល​ង​លួង ខេត្ត​ប៉ា​ធុម​ថា​នី បណ្តាល​ឱ្យ​ស្លា.ប់​នៅ​នឹង​កន្លែង ។

ប្រទេស​ថៃ ៖ យោង​តាម​កាសែត​ថៃ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ មេ​សា មាន​ករណី​ចាក់​សម្លាប់​ស្ត្រី​ថៃ​វ័យ៤៧​ឆ្នាំ ម្នាក់​នៅ​ភូមិ​ខ្ល​ង​នឹង ហៅ​ប្រាក់​ប៊ី​ន​ចិត ស្រុក​ខ្ល​ង​លួង ខេត្ត​ប៉ា​ធុម​ថា​នី បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ។

ស្ដ្រី​រង​គ្រោះ​ឈ្មោះ ផ​ន ្រ​ផា​ន់ សែន​ប្រាក់​សិទ្ធ ហៅ​ចែស៊ុម អាយុ​៤៧​ឆ្នាំ ជា​ថៅកែ​លក់​បន្លែ​ធំ​មួយ​កន្លែង​នៅ​ផ្សារ​ថៃ ត្រូវ​បាន​ជនល្មើស​ចាក់​ជា​ច្រើន​កាំបិត ត្រូវ​ដើមទ្រូង​និង​បំពង់ក​ស្លាប់​ភ្លាម​ៗ ។ រីឯ​ជនល្មើស​ឈ្មោះ ធី អាយុ ៣២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ និង​ជា​កូនឈ្នួល​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់ ។

តាម​កាសែត​ថៃ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​ប្រមាណ​២-៣​ថ្ងៃ ថៅកែ​ស្រី​នេះ​បាន​បណ្តេញ​ពលករ​ខ្មែរ​ចេញពី​ការងារ ដោយសារ​មាន​អ្នក​ជិតខាង​ប្រាប់​ថា ជនល្មើស​រូប​នេះ​ជា​ជន​ញៀន​ថ្នាំ​មិន​អាច​ទុក​បន្ត​ទៅ​ទៀត​បាន​ទេ ក្រែងលោ​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ ទើប​មានការ​សម្រេចចិត្ត​បណ្តេញ​ជនល្មើស​នេះ​ចេញ​តែ​ម្ដង ។

នៅ​ថ្ងៃ​កើតហេតុ គឺ​ថ្ងៃ​ទី​២៣ មេ​សា ជនល្មើស​ឈ្មោះ ធី បាន​លោត​ផ្លោះ​របង​ផ្ទះ​របស់​ថៅកែ​ស្រី ហើយ​សំងំ​អង្គុយ​ចាំ ថៅកែ​ស្រី​ត្រឡប់​ពី​ផ្សារ​វិញ​ដើម្បី​ធ្វើ​សកម្មភាព ។ ហើយ​ការ​រង់ចាំ​នោះ​ក៏​ចំ​ពេល​ស្ងាត់ ព្រោះ​គ្រប់​គ្នា​គេ​ចេញ​ទៅ​ធ្វើការ​បាត់​អស់​រហូត​ល្ងាច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។ ជា​ឱកាសល្អ​ដល់​ជនល្មើស​ដែល​ឃើញ​ថៅកែ​ស្រី​នៅ​ផ្ទះ​ម្នាក់ឯង ក៏​ធ្វើ​សកម្មភាព​រហូត​ដល់​បាន​សម្រេច ។

ពេល​កំពុង​ធ្វើ​សកម្មភាព​សម្លាប់​ស្ត្រី​រង​គ្រោះ ពេល​នោះ​កូនស្រី​របស់​ស្ដ្រី​រង​គ្រោះ​បាន​ទូរស័ព្ទ​មក​ម្តាយ​ក៏​បានលឺ​សំឡេង​ម្តាយ​និយាយ​​ថា «​កុំ​ធ្វើ​ស្អី​អញ កុំ​ធ្វើ​ស្អី​អញ​» តែ​ពីរ​ម៉ាត់​ប៉ុណ្ណោះ​ ក៏​ស្ងាត់បាត់​មាត់​ម្តាយ​តែ​ម្តង ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ភ្លាម​ៗ ជនល្មើស​បាន​គេចខ្លួន​យ៉ាង​រហ័ស​ដោយ​មាន​បំណង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ។ ដោយ​​មានការ​ចង្អុលបង្ហាញ​រូបថត​ជា​សាធារណៈ​ពី​ប៉ូលិស​ថៃ ឱ្យ​តាម​ចាប់​ជនល្មើស​រូប​នេះ​គ្រប់​ច្រកល្ហក ពិសេស​នោះ​គឺ​ច្រក​ព្រំ​ដែន​ខ្មែរ​-​ថៃ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ជនល្មើស​នៅ​ខេត្ត​ស្រះ​កែវ តំបន់​ខ្ល​ង​លឹ​ក ថ្ងៃ​ទី​២៣ មេ​សា វេលា​ម៉ោង​ប្រហែល​ជាង​៩​យប់​ពេល​ដែល​ជន​នេះ​មក​ដល់​ព្រំដែន ។

បច្ចុប្បន្ន ជនល្មើស​ត្រូវ​បញ្ជូន​ទៅ​តុលាការ​និង​ធ្វើការ​កាត់ទោស​ដែល​តាម​ច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​ជាប់គុក​អស់​មួយ​ជីវិត ។​